Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្នុង​នាម​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​នោះ​ ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ បាន​បបួល​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ចំនួន​២​នាក់​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ឲ្យ​ជួយ​ការងារ​ឪពុក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ គឺ​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ និង​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ ។​

​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ បាន​តែងតាំង​ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រិ​ទ្ធ​ ត្រូវជា​កូនបង្កើត​ និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៧០២​ មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​ ឲ្យ​ធ្វើ​ជា​ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​តែ​ម្តង​ ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​ ។​

​ដោយឡែក​ ឯកឧត្តម​ យ៉ិ​ន​ទៀង​ ពុទ្ធិ​រ៉ា​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​២៣១៤៧៧​ មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​ ត្រូវ​បាន​តែងតាំង​ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋា​នៈ​ស្មើ​អគ្គនាយក​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ បាន​លើក​ឡើង​ថា​ អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តាំង​ពីលើ​ដល់​ក្រោម​ និង​មាន​រយៈពេល​ដុះ​ស្លែ​ ព្រមទាំង​មាន​កម្រាស់​ដុះ​ស្នឹម​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ ។​ ដូច្នេះ​ ទោះ​បី​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​មេ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បបួល​កូនប្រុស​បង្កើត​ទាំង​២​ជា​នាយទាហាន​ពាក់​ផ្កាយ​២​ឲ្យ​មក​ជួយ​ឯកឧត្តម​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ដោយ​ ក៏​មិន​អាច​វាយ​បំបែក​ជញ្ជាំង​នៃ​អំពើ​ពុក​រលួយ​ដ៏​ក្រាស់ឃ្មឹក​នៅ​កម្ពុជា​បាន​ដែរ​ និងបើបានក៏បានត្រឹមកម្រិតចាត់ការអំពើពុករលួយរបស់មន្ត្រីថ្នាក់តូចតាច កំប៉ិកកំប៉ុកប៉ុណ្ណោះ ដ្បិត​អំពើ​ពុក​រលួយ​វា​បាន​ក្លាយទៅជា​មុខរបរ​ដ៏​កាក់កប​របស់​មន្ត្រីរាជការ​ថ្នាក់​កំពូលៗ​នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​រួច​ទៅ​ហើយ​ ។​

​យោង​តាម​សេចក្តីសម្រេច​លេខ​៥៨/៤​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០០៣​ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នោះ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ធ្វើ​ជា​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៥០​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១០​ ដែល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នេះ​ចំនួន​២​លើក​រួច​មក​ហើយ​ ក្នុង​គោលបំណង​ ៖​ -​ចូលរួម​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ -​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង​ ពង្រឹង​អភិបាលកិច្ច​ និង​នីតិរដ្ឋ​នៅ​ក្នុង​ការ​ដឹកនាំ​ និង​ការ​គ្រប់គ្រង​រដ្ឋ​ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ​ និង​យុត្តិធម៌​ ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ ។​ -​បង្កើន​ការ​គាំទ្រ​ពី​មហាជន​ និង​លើកកម្ពស់​ស្មារតី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ -​កសាង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ។​ -​អប់រំ​ ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​អំពើ​ពុក​រលួយ​ ។​

​ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​ទី​៣​ នៅ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ក្នុង​សារលិខិត​របស់​សម្តេច​ចុះ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ថា​ "​ឲ្យ​គ្រប់​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​លុប​បំបាត់​នូវ​ការ​ទារ​លុយកាក់​ក្រៅច្បាប់​ឲ្យ​បានជា​ដាច់ខាត​ ។​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​គ្មាន​ងាករេ​ ដើម្បី​គាស់​រំលើង​យក​ចេញ​នូវ​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​ ដល់​ដំណើរ​សេដ្ឋកិច្ច​ ដល់​កិច្ច​ប្រឹងប្រែង​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ដល់​យុត្តិធម៌​សង្គម​ ។​ សម្តេច​នឹង​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ប្រតិបត្តិ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ ។​…"​ ។​

​ឥឡូវ​ យើង​ទាំងអស់​គ្នា​ត្រូវ​រង់ចាំ​តាមដាន​មើល​ តើ​ការ​ប្តេជ្ញា​ចិត្ត​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​នឹង​ក្លាយទៅជា​ការ​ពិត​ដែរ​ឬទេ​ ទាក់ទង​នឹង​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​?​ ៕​ 23Om-Yintieng


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item