Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​នៅ​វេលា​ម៉ោង​ប្រមាណ​១៩​និង​៣០​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​នេះ​ តាម​រយៈ​ការ​ Post​ នៅ​ក្នុង​ Status​ Facebook​ របស់​ខ្លួន​ គឺ​ Account​ Facebook​ មួយ​ឈ្មោះ​ ផែង​ វណ្ណៈ​ បាន​អះអាង​ថា​ "​ខ្ញុំ​នឹង​រៀបចំ​ឯកសារ​ប្តឹង​ Page​ I​ Love​ Cambodia​ Hot​ News​ II​ ,​ Page​ លោក​មេ​ភូមិ​ខ្ញុំ​,​ Page​ កម្ពុជា​បច្ចុប្បន្នភាព​/​ Cambodia​ Today​ និង​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​បរិហារកេរ្តិ៍​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​ប៉ះពាល់​ដល់​កិត្តិយស​ខ្ញុំ​ ។​"​ ។​

​មុន​នឹង​ Post​ នូវ​អត្ថបទ​ក្នុង​ Status​ របស់​ខ្លួន​ដែល​អះអាង​ថា​ នឹង​រៀបចំ​ប្តឹង​ Page​ ក្នុង​ Facebook​ ចំនួន​៣​ និង​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ពី​បទ​បរិហារកេរ្តិ៍​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ គឺ​ Account​ Facebook​ ឈ្មោះ​ ផែង​ វណ្ណៈ​ បាន​ Post​ ក្នុង​ Status​ របស់​ខ្លួន​នា​វេលា​ម៉ោង​ប្រមាណ​១៨​និង​៣០​នាទី​ល្ងាច​ នា​ថ្ងៃ​ដដែល​នេះ​ថា​ "​ពេល​មាន​អ្នក​សារព័ត៌មាន​ និង​បងប្អូន​មិត្តភក្តិ​ទូរស័ព្ទ​មក​សួរ​រឿង​ខ្ញុំ​គំរាម​បាញ់​ កឹ​ម​ សុខា​ តាម​ហ្វេ​ស​ប៊ុ​ក​ ទើប​ខ្ញុំ​ភ្ញាក់ខ្លួន​ តាម​ការ​ពិត​ខ្ញុំ​អត់​មាន​ដឹង​អី​សោះ​ ទោះបី​ខ្ញុំ​មិន​ចូល​ចិត្ត​លោក​ កឹ​ម​ សុខា​ ក៏​ដោយ​ ក៏​ខ្ញុំ​មិន​បាន​គំរាម​លោក​ កឹ​ម​ សុខា​ ដែរ​ ។​ ខ្ញុំ​នឹង​ប្តឹង​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​កាត់ត​រូប​ខ្ញុំ​ ក្លែង​ឈ្មោះ​ខ្ញុំ​យក​មក​បរិហារកេរ្តិ៍​តាម​ហ្វេ​ស​ប៊ុ​ក​ យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ នៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់ខ្ញុំ​មិន​មាន​ Post​ រូប​កាំភ្លើង​គំរាម​លោក​ កឹ​ម​ សុខា​ ដូច​ពួក​ប្រឆាំង​ចោទប្រកាន់​ទេ​ ។​"

​សូម​បញ្ជាក់​ជូន​ថា​ មុន​ពេល​ Account​ Facebook​ មួយ​ឈ្មោះ​ ផែង​ វណ្ណៈ​ សម្តែង​នូវ​ការ​ភ្ញាក់ខ្លួន​ និង​ធ្វើការ​គំរាម​ប្តឹង​ Page​ ក្នុង​ Facebook​ ចំនួន​៣​ និង​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ពី​បទ​បរិហារកេរ្តិ៍​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅ​តុលាការ​ ហើយ​យក​មក​ Post​ ក្នុង​ Status​ របស់​ខ្លួន​នោះ​ គឺ​ Account​ Facebook​ ឈ្មោះ​ ផែង​ វណ្ណៈ​ បាន​ Post​ នូវ​អត្ថបទ​មួយ​នៅ​វេលា​ម៉ោង​ប្រមាណ​១៥​និង​០២​នាទី​រសៀល​ នា​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ មាន​ខ្លឹមសារ​ថា​ "​ទុក​៧​គ្រាប់​ឲ្យ​ កឹ​ម​ សុខា​ គ្រាប់​ទី​១​បាញ់​យកដៃ​ឆ្វេង​ គ្រាប់​ទី​២​បាញ់​យកដៃ​ស្តាំ​ គ្រាប់​ទី​៣​បាញ់​ជើង​ឆ្វេង​ គ្រាប់​ទី​៤​បាញ់​ជើង​ស្តាំ​ គ្រាប់​ទី​៥​បាញ់​ពោះ​ គ្រាប់​ទី​៦​បាញ់​បេះដូង​ និង​គ្រាប់​ទី​៧​បាញ់​ឲ្យ​ចំ​ក្បាល​ កឹ​ម​ សុខា​ !!!​ "​ រួច​ជា​មុន​ស្រេច​ទៅ​ហើយៗ​ហើយ​អត្ថបទ​ក្នុង​ Status​ នេះ​ត្រូវ​បាន​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​ Facebook​ ធ្វើការ​ Share​ បន្ត​គ្នា​ជា​ហូរហែ​ ។​ ដោយឡែក​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ក៏​បាន​ថតចម្លង​អត្ថបទ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ដោយ​ផ្ទាល់​ពី​ Status​ នៃ​ Account​ Facebook​ ឈ្មោះ​ ផែង​ វណ្ណៈ​ យក​មក​ធ្វើការ​ចុះ​ផ្សាយ​ផង​ដែរ​ ដោយនៅ​កថាខណ្ឌចុងក្រោយ​នៃ​អត្ថបទ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ បាន​សរសេរ​យ៉ាង​ច្បាស់លាស់​រួចហើយថា​ "​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ ការ​Post​អត្ថបទ​របស់​Account​ Facebook​ឈ្មោះ​ផែង​ វណ្ណៈ​ ជា​សាធារណៈ​នេះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​កម្រិត​ណា​ឬ​ក៏​អាច​ចោទប្រកាន់​បាន​ថា​ ជា​ការ​គំរាម​សម្លាប់​ឯកឧត្តម​កឹ​ម​ សុខា​ បាន​ដែរ​ឬទេ​នោះ​នៅឡើយ​។​"​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គំរាម​ប្តឹង​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ពី​សំណាក់​ Account​ Facebook​ មួយ​ឈ្មោះ​ ផែង​ វណ្ណៈ​ នេះ​គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​ ពីព្រោះ​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ នេះ​បាន​លួច​លុប​អត្ថបទ​ដែល​បាន​ Post​ ក្នុង​ Status​ របស់​ខ្លួន​បាត់​ទៅ​ហើយៗ​តាំង​ប្រ​កូក​ប្រកាស​ថា​ ទើប​ភ្ញាក់ខ្លួន​ និង​មិនដឹង​អី​សោះ​ទៅ​វិញ​ "Sic!"​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ រឿង​ពិតប្រាកដ​មាន​តែ​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ នេះ​បាន​ធ្វើ​មែន​ ឬ​ក៏​មិន​បាន​ធ្វើ​ ទើប​ដឹង​ខ្លួនឯង​​ ក្នុង​នាម​ជា​មនុស្ស​កាន់​ព្រះពុទ្ធ​សាសនា​ ឬ​អាច​ជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ម្នាក់​ផង​ នៅ​ក្នុង​ក្រសួងមហាផ្ទៃ​ និង​ម្យ៉ាងទៀត​ ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ដែល​ទទួល​បាន​ទិន្នន័យ​ព័ត៌មាន​ពី​ក្នុង​ Status​ របស់​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ ទាំងស្រុង​នោះ​ក៏​មិន​បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ នេះ​ដែរ​ គ្រាន់តែ​បាន​ចោទសួរ​ជា​ចុង​ក្រោយ​ថា​ តាម​ច្បាប់​អាច​ចាត់ទុកជា​ការ​គំរាម​សម្លាប់​ឯកឧត្តម​ កឹ​ម​ សុខា​ បាន​ដែរ​ឬទេ​ និង​បាន​បញ្ជាក់​ដែរ​ថា​ ជា​ការ​ផ្អើល​នៅ​ក្នុង​ Facebook​ ដើម្បី​ផ្តល់​ព័ត៌មាន​ឲ្យ​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ ប្រសិនជា​បាន​ធ្វើអំពើ​នេះ​មែន​នោះ​ សម្រាប់​យក​ទៅ​ពិចារណា​ កែ​លម្អ​ប៉ុណ្ណោះ​ ដោយ​មិន​នឹក​ស្មានថា​ Account​ ឈ្មោះ​ផែង​ វណ្ណៈ​ ឆេះដុំ​ និង​ចេញ​យក្ស​ដាក់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ តាម​ Facebook​ ដល់​ថ្នាក់​ហ្នឹង​ទាល់តែ​សោះ​ ៕​

Pheng-Vannak-2 Pheng​-Vannak Pheng Vanak-4


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item