Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​តារាង​តម្លៃ​នៃ​ការ​លក់​សំបុត្រ​របស់​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​កាន់​រាជធានី​ភ្នំពេញ​ និង​ទៅ​កាន់​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះ​នៅ​ក្នុង​សៀវភៅ​បន្ទុក​រួច​ហើយ​ ដែល​បាន​តម្កល់​ទុក​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ គឺ​មាន​អត្រា​តម្លៃ​ឈ្នួល​ដូច​តទៅ​ ៖

១-​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​ខេត្តកំពង់ចាម​ តម្លៃ​៤៥.០០០​រៀល​

២-​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​រាជធានី​ភ្នំពេញ​ តម្លៃ​៣៥.០០០​រៀល​

៣-​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​ខេត្តពោធិ៍សាត់​ តម្លៃ​២៥.០០០​រៀល​

៤-​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​ខេត្តបាត់ដំបង​ តម្លៃ​២០.០០០​រៀល​

៥-​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​ខេត្តបន្ទាយមានជ័យ​ តម្លៃ​១០.០០០​រៀល​​​ ។

​ជាក់ស្តែង​ ទោះបី​អត្រា​តម្លៃ​សំបុត្រ​របស់​ក្រុមហ៊ុន​ និង​ម្ចាស់​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំងនោះ​មាន​តម្កល់​ទុក​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​រួច​ហើយ​ក៏​ដោយ​ ក៏​តម្លៃ​សំបុត្រ​ដែល​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​លក់​មិន​បាន​អនុវត្តន៍​តាម​សៀវភៅ​បន្ទុក​ទេ​ គឺ​លក់​សំបុត្រ​នៅ​ក្នុង​តម្លៃលើស​យ៉ាងច្រើន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ថែម​ទៀត​ផង​ ដោយសារ​ការ​ជិះ​ប្រជ្រៀត​គ្នា​លើស​ចំណុះ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ អ្នក​ធ្វើ​ដំណើរ​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ក្រុមហ៊ុន​ដា​ណែ​ត​ដឹក​អ្នកដំណើរ​លក់​សំបុត្រ​ក្នុង​តម្លៃ​៤៥០​បាត​"​លុយ​ថៃ​"​ ខណៈ​ដែល​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​ខេត្តពោធិ៍សាត់​ ក្រុមហ៊ុន​ដដែល​នេះ​លក់​សំបុត្រ​តម្លៃ​៣៥០​បាត​ រីឯ​ក្រុមហ៊ុន​វ៉ែ​លលក់​សំបុត្រ​ក្នុង​តម្លៃ​៤០០​បាត​ ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ប៉ោយ​ប៉ែ​តទៅ​កាន់​ខេត្តពោធិ៍សាត់​ ពោល​គឺ​សុទ្ធតែ​មាន​តម្លៃលើស​ពី​តម្លៃ​ក្នុង​សៀវភៅ​បន្ទុក​តម្កល់​ទុក​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ទាំងអស់​ ។​

​ម្យ៉ាងទៀត​ ប្រភព​ព័ត៌មាន​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ដែរ​ថា​ អត្រា​ប្តូរ​ប្រាក់​របស់​អ្នកដំណើរ​ដោយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំងនោះ​ ក៏​មាន​ភាព​មិន​ច្បាស់លាស់​ ស្រប​តាម​ការ​កំណត់​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែរ​ ជា​ហេតុ​ធ្វើ​ដំណើរ​រអ៊ូរ​រទាំ​សឹង​គ្រប់ៗ​គ្នា​ ។​

​ដូច្នេះ​ សូម​លោក​ ង៉ោ​ ម៉េ​ង​ជ្រួ​ន​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ មេត្តា​ត្រួតពិនិត្យ​មើល​និង​មាន​វិធានការ​ទៅ​លើ​ករណី​អសកម្ម​ទាំង​អស់នេះ​ផង​ ៕​

Ngor-Mengchruon Poi-Pet-Car


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item