Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ការរៀបចំ​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​មាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​និមន្ត និង​ធ្វើដំណើរ​ដោយ​ថ្មើរជើង​តាម​រូប​ភាពជា​ធម្ម​យាត្រា និង​សិទ្ធិ​យាត្រា ពី​តាម​បណ្តា​ខេត្ត​នានា​មក​ចូលរួម​ជួបជុំគ្នា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិ​ម​ន្សុ​ស​ពិតប្រាកដ​នៅ​កម្ពុជា​។​

ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល «CHRAC» បានរៀបចំ​ប្រ​រ​ព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣​នេះ នៅ​រមណីយដ្ឋាន​វត្តភ្នំ ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​។​

លើសពីនេះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ជា​ប្រធាន និង​អនុប្រធាន​គណបក្ស ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស បានធ្វើ​ពិធី​ហែ​ក្បួន​ដោយ​សន្តិវិធី​ចែកជា​៣​ក្រុម ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៦៥ ថ្ងៃទី​១០​ខែ​ធ្នួ ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​សិទ្ធិ​ធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​អ្នកដឹកនាំ និង​ទាមទារ​ឲ្យ​មាន​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា​។​

ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ដាច់​មុខ​នៅ​កម្ពុជា និង​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក្នុងន័យ​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៦៥ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣​នេះដែរ ដោយ​គណបក្ស​ក៏ដូចជា​រាជរដ្ឋាភិបាល​អំពាវនាវ​ដល់​គ្រប់​គណបក្សនយោបាយ អង្គការ ស្ថាប័ន និង​ជនរួមជាតិ​ទាំងអស់​បន្ត​រួម​សាមគ្គី​គ្នា​ការពារ ពង្រឹង និង​ពង្រីក​នូវ​ស្មារតី គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជាមួយនឹង​ការគោរព​អនុវត្តន៍​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ធានា​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​មាតុភូមិ ព្រមទាំង​ចូលរួម​ឲ្យ​សកម្ម​ក្នុងការ​លើកស្ទួយ​សិទ្ធិ និង​សេរីភាព​របស់​មនុស្សជាតិ​។​

មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ការ​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ថ្ងៃទី​១០​ខែធ្នូ ឆ្នាំ​២០១៣​នេះ មាន​សកម្មភាព​ផុសផុល​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​សបញ្ជាក់​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា ចាប់ផ្តើម​មាន​សេចក្តីក្លាហាន​ក្នុងការ​ប្រើប្រាស់​សិទ្ធិសេរីភាព​របស់ខ្លួន​បានល្អ​ប្រសើរ​ជាង​ពេលមុនៗ ហើយក៏​ជាស​ញ្ញា​ប្រាប់​ទៅ​គណបក្សនយោបាយ​កាន់អំណាច​ត្រូវតែ​ធ្វើការ​កែទម្រង់​ផ្នែក​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​បាន​ពិតប្រាកដ កុំ​ឲ្យ​មានតែ​នៅលើ​ក្រដាស និង​ឮ​នៅ​តាមតែ​ក្បាល​មេក្រូ​៕​

 

5_1628369_n

04211865_n

812428070_n

28369_n

0211865_n

0211865_2

 

 
 

Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item