Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កណ្ដាល៖អា​ជ្ញា​ធរ​​និង​​កង​ក​ម្លាំង​​ស​ម​ត្ថ​កិច្ច​​ច​ម្រុះបាន​ធ្វើ​​ដំ​ណើរ​​ទៅ​កាន់​​ទី​តាំងភ្នំ​​ព្រះ​រាជ​​ទ្រព្យឬ​​ភ្នំ​​ឧ​ដុង្គស្ថិត​ក្នុង​​ស្រុ​ក​​ព​ញា​ឮខេត្ដ​​ក​ណ្ដា​ល

​ខេត្ដ​កណ្ដាល ៖ អា​ជ្ញា​ធរ​​និង​​កង​ក​ម្លាំង​​ស​ម​ត្ថ​កិច្ច​​ច​ម្រុះ បាន​ធ្វើ​​ដំ​ណើរ​​ទៅ​កាន់​​ទី​តាំង ភ្នំ​​ព្រះ​រាជ​​ទ្រព្យ ឬ​​ភ្នំ​​ឧ​ដុង្គ ស្ថិត​ក្នុង​​ស្រុ​ក​​ព​ញា​ឮ ខេត្ដ​​ក​ណ្ដា​ល កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​១​១ ខែ​ធ្នូ ឆ្នាំ​​២០​១៣ បន្ទាប់​ពី​​មាន​​ករ​ណី​​ចោរ​លួច​​ យក​​វត្ថុ​​បុរា​ណ មាន​តម្លៃ​ដែល​តម្កល់ទុក នៅក្នុង​ព្រះ​សក្យមុនីចេតិយ លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ​កាលពី​វេលា​ម៉ោង ២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​គេ​លើក​ជា​សំណួរ​ថា តើ​ក្រុមចោរ​ចូល​លួច ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​មហាសាល​របស់​ជាតិ យ៉ាងដូចម្តេច ហើយ​មន្ត្រី​ថ្នាក់​ណាខ្លះ ជា​អ្នកទទួលខុសត្រូវ​?

​ប្រជាពលរដ្ឋ​រស់នៅ​ជើងភ្នំ ព្រះរាជ​ទ្រព្យ បាន​និយាយថា ពួកគាត់​ពុំបាន​ដឹងថា មានរឿង​អ្វី​កើតឡើង នៅលើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ទេ ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ ក្រុមមន្ត្រី​និង​សមត្ថកិច្ច​រាប់សិប​នាក់​បាន​ចុះ​មកដល់​ព្រះ​សក្យមុនីចេតិយ ប្លែក​ខុសពី​ធម្មតា ធ្វើឱ្យ​ពួកគាត់​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ។ ក្រោយមក​ទើប​ឮ​ក្រុមមន្ត្រី ខ្សឹប​ខ្សាវ​គ្នា​ថា មាន​ក្រុមចោរ​ចូល​លួច យក​វត្ថុ​បុរាណ​មានតម្លៃ ដែល​ក្រសួង​វប្បធម៌ និង​អាជ្ញាធរ​ពាក់ព័ន្ធ យកមក​តម្កល់ទុក​ក្នុង ព្រះ​សក្យមុនីចេតិយ​។ មានការ​បញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​មាន​តម្កល់​វត្ថុ​បុរាណ និង​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ នៅក្នុង​ព្រះ​សក្យមុនីចេតិយ គេ​ឃើញ​មាន​កងកម្លាំង​ជាច្រើន​នាក់ បាន​ប្ដូរ​វេន​គ្នា​យាមកាម យ៉ាង​គគ្រឹកគគ្រេង​ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្ដទៀតថា នៅក្នុង ព្រះ​សក្យមុនី​ចេ​តី​យ មាន​តម្កល់​ព្រះ​សរី​រិ​ក​ធាតុ និង​ព្រះ​ពុទ្ធរូប​មានតម្លៃ​រាប់ពាន់​អង្គ ធ្វើ​អំពី​មាស លង្ហិន សំរិទ្ធ​…​ហើយ​នៅ​ទីនោះ មាន​អ្នកយាម​ប្រចាំការ​ជិត ៣០​នាក់​។ ប៉ុន្តែ​នៅពេលដែល​ជន​មិន​ស្គាល់មុខ ចូល​លួច​វត្ថុ​បុរាណ និង​ទ្រព្យសម្បត្តិ​មហាសាល របស់​ប្រទេសជាតិ​បែបនេះ ប្រធាន​ក្រុម​បុគ្គលិក​បណ្ដែត ដែល​យាមកាម​នៅ​ទីនោះ មិនមាន​វត្ដ​មាន​នៅលើ​ភ្នំ​នោះទេ ។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ ពុំទាន់​មានការ​បញ្ជាក់ ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថា មាន​វត្ថុ​បុរាណ​អ្វីខ្លះ ដែល​ត្រូវ​ចោរលួច​យកទៅ​នោះទេ ហើយ​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​គ្រប់គ្រង​ផ្ទាល់ នៅ​ព្រះ​សក្យមុនីចេតិយ ក៏​ពុំទាន់​បានប្រកាស​ជា​ផ្លូវការ នៅឡើយ​ដែរ​៕

Wat odong 12 Wat odong Wat odong1

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item