ខេត្ដកំពង់ឆ្នាំង ៖ ប្ដីចិត្ដអប្រិយបានប្រើហិង្សា ធ្វើទារុណកម្មវាយធ្វើបាប ស្ត្រីជាប្រពន្ធដូចសត្វធាតុ រងរបួសជាំពេញខ្លួន រហូតដល់ក្អួតធ្លាក់ឈាម និងបានស្លាប់យ៉ាងវេទនាបំផុត កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិថ្មកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ខណៈដែលព្យាយាម រត់មករកម្ដាយឱ្យជួយ ក្លាយទៅជារឿងរ៉ាវសោកនាដកម្ម គួរឲ្យរន្ធត់បំផុត ហើយអាសូរដល់កូន ៥នាក់ដែលត្រូវ រស់នៅកំព្រាម្តាយ។
ស្ដ្រីដែលបានស្លាប់ដោយសារ ប្តីធ្វើទារុណកម្មមានឈ្មោះ ឃឹម ចាន់ អាយុ ៥៧ឆ្នាំ ហើយបុរសជាប្ដីកំណាចឃោរឃៅ មានឈ្មោះ ស្ងួន អឿន អាយុ ៥៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកសួរនាំដើម្បីកសាងសំណុំរឿងភ្លាមៗផងដែរ។ គ្រួសារប្ដីប្រពន្ធនេះ រស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុក បរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ។ អ្នកភូមិរស់នៅក្បែរផ្ទះ ជនរងគ្រោះបានឱ្យដឹងថា គ្រួសារនេះ មានកូនស្រីប្រុស ៥នាក់ ហើយស្ដ្រីជាប្រពន្ធតែងតែទទួលរងនូវការ ធ្វើទារុណកម្ម គ្រប់បែបយ៉ាង ពីប្ដី ដែលបានប្រើហិង្សាវាយធ្វើបាប ឡើងសុសសាច់ មិនដែលលស់ថ្ងៃទេ ។
ពេលខ្លះបុរសជាប្ដី បានយកដំបងវាយសំពង ដូចសត្វធាតុ ប៉ុន្ដែស្ដ្រីរងគ្រោះ ចេះតែទ្រាំឈឺចាប់តែម្នាក់ឯង ហើយកន្លងមកស្ដ្រីរងគ្រោះ ក៏ធ្លាប់បានសុំឱ្យមន្ទីរ កិច្ចការនារីជួយ ធ្វើអន្ដរាគមន៍ផងដែរ ។ មានការបញ្ជាក់ផងដែរថា មុនពេលស្ត្រីរងគ្រោះស្លាប់ ៣-៤ មុនបុរសជាប្ដី បានវាយធ្វើបាបយ៉ាងចាស់ដៃ តែគេមិនដឹងថា ផ្តើមចេញមូលហេតុអ្វីនោះទេ ។ ដោយសារតែមិនអាចទ្រាំទ្រ នឹងការវាយធ្វើបាប របស់បុរសជាប្ដី ស្ត្រីរងគ្រោះបានសម្រេចចិត្ដរត់មកផ្ទះម្ដាយ ដើម្បីឱ្យបងប្អូននិងម្ដាយជួយ ប៉ុន្តែជាអកុសល នៅពេលមកដល់ផ្ទះម្ដាយ គាត់បានក្អួតធ្លាក់ឈាមតាមមាត់ និងមានស្នាមជាំពេញខ្លួន ស្លាប់គួរឱ្យអាណោចអាធ័មជាទីបំផុត៕
Source from: watphnom-news.com























Loading...




Post a Comment