Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖ស្ត្រី​​ម្នាក់​​បាន​​ទ​ម្លា​យរឿង​រ៉ាវ​​មិន​​ប្រ​ក្រ​តី​​របស់ន​គរ​បាល​​ស្រុក​​សំ​ពៅ​​លូនដែល​​បាន​​ចុះ​បង្ក្រាប​​ឃាត់​ខ្លួន​​​ជន​ស​ង្ស័យ២​​​នាក់​​ប្តី​​ប្រ​ពន្ធ

​ខេត្តបាត់ដំបង ៖ ស្ត្រី​​ម្នាក់​​បាន​​ទ​ម្លា​យ រឿង​រ៉ាវ​​មិន​​ប្រ​ក្រ​តី​​របស់ ន​គរ​បាល​​ស្រុក​​សំ​ពៅ​​លូន ដែល​​បាន​​ចុះ​បង្ក្រាប​​ ឃាត់​ខ្លួន​​​ជន​ស​ង្ស័យ ២​​​នាក់​​ប្តី​​ប្រ​ពន្ធ និង​​រឹប​អូស​គ្រឿង​ញៀន​​បាន ៩ គ្រាប់​​កាល​ពី​​ថ្ងៃ​ទី​​០៧ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ដើ​ម្បី​​ក​សាង​​សំ​ណុំ​រឿង បញ្ជូនទៅ​ថ្នាក់លើ ប៉ុន្តែ​ការឆែកឆេរ​ដកហូត មាសប្រាក់​ខ្សែក ប្រាក់​ដុល្លា​ខ្មែរ​ថៃ និង​រថយន្ត ដែល​មិន​ពាក់ព័ន្ធ នឹង​បទល្មើស​គ្រឿងញៀន មិនបាន​សរសេរ​នៅក្នុង​របាយការណ៍​ទេ ប៉ុន្តែ​ក្រោយមក​ទំនងជា មាន​សភាពការណ៍​មិន​ស្រួល នគរបាល​បានប្រគល់ ទ្រព្យសម្បត្តិ​មួយចំនួន អោយ​ម្ចាស់​វិញ ឯ​រថយន្ត​ក៏ត្រូវ​បង្ខំ ឲ្យ​បង់លុយ​ចំនួន ៣​ម៉ឺន​បាត​ផងដែរ​។​

ជនសង្ស័យ ២​នាក់​ប្តី​ប្រពន្ធ​មានឈ្មោះ ភិន សា​ភឿន ហៅ​វ៉ា ន់​អាយុ ២៦​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ម៉ក់ សឿន អាយុ ២៦​ឆ្នាំ ជា​ប្រពន្ធ​រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដោយមាន​ការដកហូត​វត្ថុតាង បាន​ថ្នាំញៀន​យ៉ាម៉ា​ចំនួន ៩​គ្រាប់ ហើយ​ជនសង្ស័យ​ទាំង ២​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​បញ្ជូន ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ រួចរាល់​ហើយ​។ ពាក់ព័ន្ធ​ករណីនេះ​លោក ខៀវ ឈឿត ប្រធានការិយាល័យ ប្រឆាំង​គ្រឿងញៀន​ស្តីទី បាន​បដិសេធថា សំណុំរឿង​ស្រុក​សំពៅ​លូន គឺ​បញ្ជូន​តែម​នុស្ស ២​នាក់​ប្តី​ប្រពន្ធ និង​ថ្នាំញៀន ៩​គ្រាប់​តែប៉ុណ្ណោះ​។ ចំពោះ​រឿង​ទ្រព្យសម្បត្តិ ដែល​សមត្ថកិច្ច​ស្រុក ដកហូត​លោក​បានដឹង ដោយសារ​ជនរងគ្រោះ មក​រៀបរាប់​នៅ​ការិយាល័យ​ប៉ុណ្ណោះ​។​

​ឈ្មោះ ម៉ក់ សឿន ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​ថា កាល​លោក ឈិ​ត សេង អធិការរង ស្រុក​សំពៅ​លូន ចុះទៅ​ឃាត់ខ្លួន ប្តី​របស់គាត់​មាន​ថ្នាំ​ញៀន ៩​គ្រាប់​។ ក្រោយមក​ក៏​ចូល​ឆែកឆេរ​ក្នុងផ្ទះ យកប្រាក់​ថៃ​ចំនួន ៥១៨០​បាត ប្រាក់​ដុល្លារ​ចំនួន ៦០៦​ដុល្លារ លុយ​ខ្មែរ ៧៤​ម៉ឺន​រៀល ខ្សែក​ចំនួន ២​ខ្សែ ជា​របស់​ប្តី ១​ខ្សែ​ប្រពន្ធ ១​ខ្សែ និង​ចិញ្ចៀន ១​វង់ ព្រមទាំង​រថយន្ត​ម៉ាក​នីសា​ន់​ចំនួន ១​គ្រឿង និង​ម៉ូតូ ១​គ្រឿង​ផងដែរ​។ ក្រោយពី​តុលាការ​បញ្ជាក់ថា ខ្លួន​ជា​ប្រពន្ធ​មិនមាន​ជាប់​ពាក់ព័ន្ធ ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​អនុញ្ញាត ឲ្យ​ត្រឡប់មកផ្ទះ​វិញ បន្ទាប់មក​គាត់​ក៏បាន​ទៅ សាកសួរ​នគរបាល​ស្រុក ដើម្បី​សើរើ​រឿង​យក​ទ្រព្យសម្បត្តិ ខុស​ប្រក្រតី​នេះ​។​

​ស្ត្រី​ជា​ប្រពន្ធ បាន​បញ្ជាក់ថា ទ្រព្យសម្បត្តិ​ទាំងនេះ មិន​ពាក់ព័ន្ធ​ចំពោះ​ការលក់ដូរ របស់​ប្តី​ឡើយ ហើយ​លោក ឈិ​ត​សេង បានប្រគល់​អោយ​គាត់​វិញ​នូវ​ខ្សែក ២​ខ្សែ ចិញ្ចៀន ១​វង់ និង​ប្រាក់ ១​លាន​រៀល​ហើយ​ខ្លួន បាន​យក​ខ្សែក​និង​ចិញ្ចៀន​នេះ ទៅ​លក់បាន​ប្រាក់ ៣​ម៉ឺន​បាត​ស្មើ ១​ពាន់​ដុល្លារ យកទៅ​លួស​រថយន្ត​នីសា​ន់ ពី​នគរបាល​មកវិញ ហើយ​ប្រាក់​ដែល​យក​ពី​ក្នុង​កាបូប មិនបាន​ប្រគល់​មកវិញ​នៅឡើយ​ទេ​។ ពាក់ព័ន្ធ​ករណីនេះ​លោក ឈិ​ត សេង អធិការរង​ស្រុក​សំពៅ​លូន មិនបាន​លើក​ទូរស័ព្ទ ដើម្បី​បំភ្លឺ​រឿងនេះ​ទេ ប៉ុន្តែ​យ៉ាងណាក៏ដោយ​សូម​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ពិនិត្យមើល​ករណីនេះ​ឡើងវិញ​ផង​៕

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item