Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ឈ្មោះសោមសុ​ធាហៅ​​បា​រាំងជា​​នគរ​បាល​​ស​ន្តិ​សុខ​​ស្រុក​​ស​ង្កែ

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ឈ្មោះ សោម សុ​ធា ហៅ​​បា​រាំង ជា​​នគរ​បាល​​ស​ន្តិ​សុខ​​ ស្រុក​​ស​ង្កែ បាន​​ដក​​កាំ​ភ្លើង ​​បញ្ចេញ​​កំ​ហឹង​​ជួស​​ឪ​ពុក វាយ​​បុរ​ស​​ម្នាក់​​ដែល​កំ​ពុ​ង​​ស្ទូច​ត្រី នៅ​​ស្ទឹង​​ស​ង្កែ ក្រោម​​ស្ពាន​​រថ​ភ្លើង​ ​កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​​៤០នាទី​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​វត្ត​កណ្តឹង សង្កាត់​វត្ត​គ​ក្រុង​បាត់ដំបង ហើយ​អំឡុងពេល​កើតហេតុ សាក្សី​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាមៗ តែ​ពេល​សមត្ថកិច្ច​ទៅដល់ ក៏​ដកថយ​រៀងៗ​ខ្លួន​។​

​ជនរងគ្រោះ​មានឈ្មោះ លី​នី អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​អូ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង បានអោយដឹងថា មុនពេល​កើតហេតុ បុរស​វ័យ​ចំណាស់​ម្នាក់ ជិះ​កង់​តាមផ្លូវ​ជាតិ​លេខ​៥៧​អា ពី​លិចទៅ​កើត​ខ្លួន​ក៏​ជិះ​ម៉ូតូ​ពីក្រោយ​។ ពេលមកដល់​មុខ​ផ្សារ​ទំនើប​ថ្មី បន្ទាយ​គុយ​សេ​ចាស់ បុរស​ចំណាស់​ម្នាក់​នោះ បាន​បត់​កង់​ទៅខាង​ស្តាំ​ដៃ បំរុង​ចូល​តាម​ផ្លូវលំ ហើយ​ពេលនោះ មិនដឹង​ជា​គាត់​ខឹង ជនរងគ្រោះ​ដែល​ស៊ី​ផ្លេ​ម៉ូតូ ឬ​យ៉ាងណា​នោះទេ ដោយ​គាត់​បាន​ឈប់​កង់ ស្រែកជេរ​និង​ឲ្យ​ជនរងគ្រោះ​ឈប់ តែ​ជនរងគ្រោះ​មិន​ព្រម​ឈប់ ក៏​ជិះ​ទៅ​ស្ទូចត្រី​តែម្តង​។​

​មួយសន្ទុះ​ក្រោយមក បុរស​ចំណាស់​ម្នាក់​នោះ​មានឈ្មោះ វណ្ណា អាយុ​ជាង ៥០​ឆ្នាំ​និង​កូន​ឈ្មោះ សោម​សុធា ហៅ បារាំង​អាយុ​ជាង ២០​ឆ្នាំ ជា​នគរបាល​សន្តិសុខ ស្រុក​សង្កែ បាន​ជិះ​ម៉ូតូ​ម៉ាក​គ្លី​ក ទៅដល់​កន្លែង​ស្ទូចត្រី ដក​កាំភ្លើងខ្លី ហើយ​ស្រែក​គំរាម​ហៅ ជនរងគ្រោះ​មក​ជិត រួច​វាយ​១​ដៃ​ត្រូវ​ភ្នែក​ឆ្វេង និង​យក​កាំភ្លើងខ្លី វាយ​ត្រូវ​ដៃ​ឆ្វេង​កូត​រលាត់ស្បែក​ទៀតផង​។ ពេល​សមត្ថកិច្ច​ទៅដល់ ស្គាល់មុខ​ជនបង្ក​ច្បាស់ មិនមាន​នរណា​ហ៊ាន​ធ្វើ​អ្វី​ឡើយ បានត្រឹមតែ​ខ្សិ​ប​គ្នា​ហើយ​ដកថយ ទៅវិញ​អស់​។​

​យ៉ាងណាក៏ដោយ​លោក ស ថេត ស្នងការ​នគរបាល ខេត្តបាត់ដំបង បានអោយដឹងថា ក្រោយពី​ទទួល​ព័ត​មាន​នេះ លោក​នឹង​ស្រាវជ្រាវ ហៅ​ជនល្មើស​យកមក​ដាក់ទោស​។ ពាក់ព័ន្ធ​ករណីនេះ​លោក ស៊ុន តឹក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ ខេត្តបាត់ដំបង បានអោយដឹងថា សមត្ថកិច្ច​អាច​ឃាត់ខ្លួន ជនសង្ស័យ​តាមផ្លូវ​ច្បាប់​បាន តែ​មិនត្រូវ​ដក​កាំភ្លើង វាយ​គំរាម​ធ្វើបាប​ជនស្លូតត្រង់​ទេ ហើយ​ទោះជា​អ្នកប្រើប្រាស់​កាំភ្លើង ជា​សមត្ថកិច្ច​ក៏ដោយ បើ​ដក​កាំភ្លើង​ប្រើ​ខុសច្បាប់ ក៏ត្រូវ​មានទោស​ដូចគ្នា​។​

​មានការ​រំលឹក​ផងដែរ​ថា លោក វណ្ណា អាយុ​ជាង ៥០​ឆ្នាំ​ជា​គ្រូបង្រៀន នៅ​ស្រុក​រតនមណ្ឌល និង​កូន​ឈ្មោះ សោម សុធា ហៅ បា​រាំងជា​នគរបាល​ស​ន្តិ​សុខ ស្រុក​សង្កែ ធ្លាប់​ដក​កាំភ្លើងខ្លី ភ្ជង់​អ្នកជិតខាង​ម្នាក់ បណ្តាលអោយ​គាំងបេះដូង​ស្លាប់ កាលពី​ឆ្នាំ ២០១២ ក្នុងករណី​កាយ​ប្រឡាយ បង្ហូរទឹក​កាត់មុខ​ផ្ទះ​។ ករណីនេះ​អ្នកយកព័ត៌មាន មិនអាច​សុំ​ការបំភ្លឺ​បន្ថែម ពី​លោក នួន សាន ព្រះរាជអាជ្ញា​ខេត្តបាត់ដំបង បានឡើយ ព្រោះ​ទូរស័ព្ទ​ចូល មិនមាន​អ្នកទទួល​៕

Wat 20121


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item