ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាល ស្រុកចិត្របុរី ចាប់ឃាត់ខ្លួនពីបទ រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីជាអនីតិជន រហូតបានសម្រេច នៅចំណុចច្រាំងព្រែកទេ ក្នុងភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះនិងបានកសាងសំណុំរឿង បញ្ជូនខ្លួនមកកាន់ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ ឃុំ ចិន្តា អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានចាប់រំលោភសេពសន្ថវៈ ទៅលើនារីរងគ្រោះ ឈ្មោះ គ.ម.ន អាយុ ១៦ឆ្នាំ រស់នៅក្នុងភូមិសិរីសុខា ឃុំថ្មអណ្តើក ស្រុកចិត្របុរី កាលពីវេលាម៉ោង ១និង១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ខណៈដែលនារីរងគ្រោះ បានដើរចេញពីកន្លែងរាំវង់ ទៅផ្ទះតែម្នាក់ឯង ជនសង្ស័យបានចាប់ កៀកកជាប់ទាញចុះ ទៅមាត់ច្រាំងព្រែកទេ ចាប់រំលោភរហូតបានសម្រេច ។
ករណីឃាត់ខ្លួននេះ បានយោងទៅតាមពាក្យបណ្តឹង របស់ឪពុកនារីរងគ្រោះ បន្ទាប់ពីចាប់រំលោភសេពសន្ថវៈ បានសម្រេចដល់ទីជម្រៅ ហើយនារីរងគ្រោះ បានរៀបរាប់រឿងរ៉ាវ ប្រាប់ឪពុកឈានដល់ ការដាក់ពាក្យបណ្តឹងតែម្តង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភទៅលើ ក្មេងស្រីរងគ្រោះប្រាកដមែន៕
Source from: watphnom-news.com























Loading...




Post a Comment