Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រោយ​ការ​បាត់បង់​អាសនៈ​ទាំងស្រុង​នៅ​ក្នុង​រដ្ឋសភា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​នោះ​ មន្ត្រី​គណបក្ស​ហ៊ុ្វ​ន​ស៊ិ​ន​ប៉ិច​ដែល​ជា​គណបក្ស​នយោបាយ​សម្ព័ន្ធមិត្ត​រយៈពេល​២០​ឆ្នាំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​អ្នក​គ្មាន​ឈ្មោះ​ជា​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ ទាំង​អ្នកមាន​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ និង​បម្រុង​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ចំនួន​ជិត​៣០០​នាក់​ គឺ​មាន​ចំនួន​មិន​តិច​ជាង​៥០​នាក់​ហើយ​ ដែល​ត្រូវ​បាន​គណបក្សកាន់អំណាច​យិ​ត​យោង​តែងតាំង​ឲ្យ​មាន​ឋានៈ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ទីប្រឹក្សា​អម​ក្រសួង​-​ស្ថាប័ន​ អនុរដ្ឋលេខាធិការ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន​ ដើម្បី​ទទួល​បាន​ប្រាក់ខែ​ ទោះបី​សមាសភាព​រាជរដ្ឋាភិបាល​ និង​អនុរដ្ឋលេខាធិការ​តាម​បណ្តា​ក្រសួង​ ស្ថាប័ន​ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ចំនួន​ច្រើន​គ​គោក​ពេក​ណាស់​ទៅ​ហើយ​ក៏​ដោយ​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​ធ្វើការ​ដកស្រង់​ឈ្មោះ​មន្ត្រី​គណបក្ស​ហ៊ុ្វ​ន​ស៊ិ​ន​ប៉ិច​មួយ​ចំនួន​ដែល​ទទួល​បានការ​តែងតាំង​ឲ្យ​មាន​ឋានៈ​ និង​មាន​ប្រាក់ខែ​ដូច​ខាងក្រោម​ ៖

​ក​-​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ៖

១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ញឹក​ ប៊ុ​ន​ឆៃ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ ។​

២-​ឯកឧត្តម​ យូ​ ហុ​ក​គ្រី​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ ។​

៣-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទា​ ចំ​រ៉ាត់​ អតីត​សហរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ ។​

៤-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ខាន់​ សា​វឿ​ន​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ធំ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ។​

៥-​ឯកឧត្តម​ ហ៊ុន​ ភឿ​ង​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពត​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ។​

៦-​ឯកឧត្តម​ គុ​ជ​ ម៉ូ​លី​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ធំ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ។​

៧-​ឯកឧត្តម​ ឈឹ​ម​ សា​ខន​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តព្រៃវែង​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ។​

៨-​ឯកឧត្តម​ សុខ​ រុន​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៩-​ឯកឧត្តម​ អ៊ុ​ន​ សុគន្ធ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១០-​ឯកឧត្តម​ យ៉ង់​ សា​រឹម​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១១-​ឯកឧត្តម​ ជា​ បំរុង​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១២-​ឯកឧត្តម​ រស់​ សា​ផា​ន​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១៣-​ឯកឧត្តម​ម៉ៅ​ សុ​វ​ណ្ណា​រិ​ទ្ធិ​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។​

១៤-​ឯកឧត្តម​ ហែម​ ឈិ​ន​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ។​

ខ​-​ទីប្រឹក្សា​អម​ក្រសួង​-​ស្ថាប័ន​ ៖

១-​ឯកឧត្តម​ ទេព​ ន​ន្ទ​រី​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្តាល​ ជាទី​ប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

២-​ឯកឧត្តម​ មៀ​ច​ សំ​អ៊ា​ន់​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជាទី​ប្រឹក្សា​អម​ក្រសួងយុត្តិធម៌​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៣-​ឯកឧត្តម​ គួ​ច​ គី​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តព្រៃវែង​ ជាទី​ប្រឹក្សា​អម​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៤-​ឯកឧត្តម​ ផូ​ សុធា​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តតាកែវ​ ជាទី​ប្រឹក្សា​អម​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៥-​ឯកឧត្តម​ ជា​ ស៊ា​ង​ហុង​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តសៀមរាប​ ជាទី​ប្រឹក្សា​អម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៦-​ឯកឧត្តម​ ព្រំ​ ស៊ូ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តឧត្តរមានជ័យ​ ជាទី​ប្រឹក្សា​អម​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៧-​ឯកឧត្តម​ ស្នា​ ប្រយុទ្ធ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ជាទី​ប្រឹក្សា​អម​ក្រសួង​មុខងារសាធារណៈ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៨-​ឯកឧត្តម​ ម៉េ​ង​ ហួរ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តសៀមរាប​ ជាទី​ប្រឹក្សា​អម​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

៩-​ឯកឧត្តម​ អ៊ុំ​ សុម​ន្ថា​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តសៀមរាប​ ជាទី​ប្រឹក្សា​អម​ក្រសួងទេសចរណ៍​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១០-​លោក​ជំទាវ​ ប្រាក់​ ច​ន្ថា​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ​និង​ប​ណុះ​បណ្តាល​វិជ្ជាជីវៈ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១១-​លោក​ជំទាវ​ អ៊ុ​ក​ ម៉ុ​ណ្ណា​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ ជាទី​ប្រឹក្សា​អម​ក្រសួងសុខាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១២-​លោក​ជំទាវ​ ផុ​ន​ ផល្លា​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តព្រៃវែង​ ជាទី​ប្រឹក្សា​អម​ក្រសួង​ធម្មការ​និង​សាសនា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១៣-​អ្នក​អង្គ​ម្ចាស់​ អង្គឌួង​ ណឹ​ម​សូ​ហ្វី​ន​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តក្រចេះ​ ជាទី​ប្រឹក្សា​អម​ក្រសួង​កិច្ចការ​នារី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

១៤-​ឯកឧត្តម​ ផា​ន់​ សុ​ភ័ក្ត្រ​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ជាទី​ប្រឹក្សា​អម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ។​

​គ​-​អនុរដ្ឋលេខាធិការ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន​ ៖

១-​ឯកឧត្តម​ ធៀង​ វ​ណ្ណា​ដា​រ៉ុ​ង​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ។​

២-​ឯកឧត្តម​ គុយ​ ម៉ា​រិ​ន​ឌី​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ។​

៣-​ឯកឧត្តម​ ច័ន្ទ​ ទិ​ត្យ​រ៉ា​ម៉ូ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ។​

៤-​ឯកឧត្តម​ លឺ​ ស៊ី​ម​អ៊ា​ម​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ។​

៥-​ឯកឧត្តម​ លឹ​ម​ គង់​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ។​

៦-​ឯកឧត្តម​ ជិន​ សុធា​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងផែនការ​ ។​

៧-​ឯកឧត្តម​ តូច​ សារូ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តសៀមរាប​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ។​

៨-​ឯកឧត្តម​ អ៊ិ​ន​ វិធុ​រៈ​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ។​

៩-​ឯកឧត្តម​កែ​ សំ​អឿ​ន​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ធំ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​។​

១០-​ឯកឧត្តម​ ជា​ សែ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្តាល​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ។​

១១-​ឯកឧត្តម​ ជា​ ជុន​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​បន្ទាយ​មាន​ជ័យ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ។​

១២-​ឯកឧត្តម​ អ៊ី​វ​ ផ​ល្លី​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ធំ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ ។​

១៣-​ឯកឧត្តម​ យស់​ សូលី​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​កំពង់ឆ្នាំង​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ។​

១៤-​ឯកឧត្តម​ ឈឹ​ម​ ឈ​ន​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ។​

១៥-​ឯកឧត្តម​ ឆែម​ ពេ​ត​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

១៦-​ឯកឧត្តម​ វ៉េ​ង​ សុទ្ធ​វុ​ធ​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ។​

១៧-​ឯកឧត្តម​ ស៊ឹ​ម​ ស៊ូ​យ៉ុ​ង​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ។​

១៨-​ឯកឧត្តម​ ពេជ្រ​ សម្បត្តិ​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេ​ត្ក​បន្ទាយ​មាន​ជ័យ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

១៩-​ឯកឧត្តម​ ប៉ុន​ សា​រឿ​ន​ បេក្ខជន​តំណាងរាស្ត្រ​បម្រុង​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ។​

២០-​លោក​ជំទាវ​ នាង​ ឆាយ​យ៉ា​ណា​ បេក្ខជន​តំណាងរាស្ត្រ​ធ្លាក់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្តាល​ ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ ៕​

Nhek-Bunchhay


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item