ខេត្ដកណ្ដាល ៖ មនុស្សប្រុសស្រី ២ នាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាជ្រុលទៅបុក របងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដសាមុយ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១និង២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ចំណុចផ្លូវកោង ទល់មុខផ្សារតាខ្មៅថ្មី តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុង ភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
ជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះ វ៉ិត សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BV-៩១៥៤ និងស្ត្រីអ្នករួមដំណើរ មានឈ្មោះ ពិន មិនូ ភេទស្រី អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង។ ពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះ បើកម៉ូតូឌុបគ្នាយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង។
ខណៈបើកមកដល់ចំណុចកើតហេតុ ដែលផ្លូវមានសភាពកោងខ្លាំង ជនរងគ្រោះពុំបានបន្ថយល្បឿនទេ ទើបកាច់ ចង្កូតមិនទាន់ ជ្រុលឡើងលើចិញ្ចើមផ្លូវ ទៅបុកផ្ទប់ជាមួយរបង រងរបួសទាំង២នាក់តែម្ដង ។ បើតាមសាច់ញាតិបានឱ្យដឹងថា រងគ្រោះបានផឹកស៊ី ជាមួយមិត្ដភក្ដិ នៅរាជធានីភ្នំពេញ រហូតស្រវឹងរៀងៗខ្លួន ជនរងគ្រោះក៏បានឌុបនារីជាសង្សារ ក្នុងគោលបំណងត្រឡប់មកផ្ទះវិញ ខណៈជិះមកដល់ចំណុចកើតហេតុ ក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍តែម្ដង៕
Source from: watphnom-news.com























Loading...




Post a Comment