Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖យ៉ាង​ហោច​ណាស់ពុទ្ធ​ប​រិ​ស័ទ​​ជាង១០០​​នាក់​​និង​​មេ​ភូមិ​​ចំ​នួន៣​ភូមិបាន​ធ្វើ​​ការ​ត​វ៉ា​​ចំ​ពោះ

​ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ពុទ្ធ​ប​រិ​ស័ទ​​ជាង ១០០​​នាក់​​និង​​មេ​ភូមិ​​ចំ​នួន ៣​ ភូមិ បាន​ធ្វើ​​ការ​ត​វ៉ា​​ចំ​ពោះ លោក​​មេ​ឃុំ​​ប​វេ​​ល ដែល​​ហ៊ាន​​បោះ​ត្រា​​ជូន​​លោក ហាច អ៊ឹម អា​ចារ្យ​​គ​ណ​កម្មការ​​ក​សាង អោយ​​សង់​សា​លា​ឆាន់​​បន្ត ដែល​​អាចារ្យ​នេះ​ធ្លាប់មាន​ប្រវត្តិ កិបកេង​ប្រាក់​សាងសង់ កាលពី​ខែឧសភា ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​បញ្ជី​ចាស់ មិនទាន់​ដោះស្រាយ​ចេញ​។ ខណៈនោះ​កូនប្រសារ ចៅអធិការ​វត្ត ជា​យោធា​កងពល ៥៣​សៀត​កាំភ្លើងខ្លី ម​កំញើញ​និង​ស្រែក​ឡូឡា កាលពី​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​វត្ត​ប​វេ​ល​២ ក្នុង​ភូមិប​វេ​ល​២ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​តំណាង​អ្នក​តវ៉ា​បាន​លើកឡើងថា មេឃុំ​ប​វេ​ល​ឈ្មោះ ស សារី បាន​អនុញ្ញាតិ​បោះត្រា អោយ​លោក ហាច អ៊ឹម ដែលមាន​តួនាទី​ជាច្រើន​ដូចជា អាចារ្យ​គណ​កម្ម​ការ​ស្រុក អាចារ្យវត្ត បេឡា គណកម្មការ​សាងសង់ ជាដើម​កសាង​សាលាឆាន់​បន្ត​។ យ​លោក ហាច អ៊ឹម ធ្លាប់មាន​រឿងអាស្រូវ កាលពី​ខែឧសភា ឆ្នាំ​២០១៣ ពាក់​ព័ន្ធ​ករណី​កិបកេង ប្រាក់​សាងសង់​សាលាឆាន់ និង​បាត់​បច្ច័យ​របស់​វត្ត មិនទាន់​ដោះស្រាយ​ចប់​ទេ ដូច្នេះ​ពួកគាត់​មិន​សុខចិត្ត បើ​ចង់​សាងសង់​បន្ត ត្រូវ​បង្ហា​ញ​បញ្ជី​ចាស់​សិន​។ ម្យ៉ាងទៀត​លោក​ចៅអធិការ​ព្រះនាម តាក់ សាត ហៅ​រ៉ាត់ មាន​វ័យ​ចាស់ជរា គាត់​វង្វេង​ច្រើន​ម្តង​និយាយថា ឆ្វេង​ម្តង​និយាយថា​ស្តាំ ដូច្នេះ​សូម​ជ្រើសរើស ចៅអធិការ​វត្ត​ស្តីទី​។​

​អំឡុងពេល​តវ៉ា​នេះ បុរស​សង្ហា​ម្នាក់​មានឈ្មោះ ឡុ​ច ជា​យោធា​កងពល ៥៣​និង​ជា​កូនប្រសារ ចៅអធិការ​វត្ត បាន​សៀត​កាំភ្លើងខ្លី មក​កំញើញ​ពុទ្ធបរិស័ទ ដើរ​ចុះឡើង​និង​ស្រែក​ឡូឡា គំរាម​ប្តឹង​ពលរដ្ឋ​ចំពោះ​ការចោទប្រកាន់ រឿង​លុត​វត្ត ឬ​សុំ​ដូរ​ចៅអធិការ ហើយនឹង​ប្តឹង​អ្នកសារព័ត៌មាន ដែល​ចុះផ្សាយ​រឿងអាស្រូវ​ទាំងនេះ​។ ពុទ្ធបរិស័ទ ព្រះសង្ឃ​វត្ត​ប​វេ​ល​២ និង​មេភូមិ ៣​ភូមិ បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត ប្រាជ្ញ ចន្ទ មេត្តា​ចុះ​ពិនិត្យ​ករណីនេះ​ផង ព្រោះ​រឿងអាស្រូវ នៅ​វត្ត​ប​វេ​ល​២ នេះ​កើតឡើង​ច្រើន​ខែ​មកហើយ ដោយ​ថ្នាក់ឃុំ និង​ស្រុក បាន​ឃុបឃិត​គ្នា​។​

​លោក ស សារី មេឃុំ​ប​វេ​ល កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៣ ពេល​លើក​ទូរស័ព្ទ​សុំ​មិន​បកស្រាយ​រឿងនេះ ព្រោះ​ជាប់​យកប្រពន្ធ ទៅកាន់​មន្ទី​ពេទ្យ​។ ពាក់ព័ន្ធ​ករណីនេះ​លោក ណុប សុខា ប្រធាន​ធម្មការ​និង​កិច្ចសាសនា ស្រុក​ប​វេ​ល បានអោយដឹងថា ការសម្រេច​អនុញ្ញាតិ អោយ​លោក ហាច អ៊ឹម អតីត​គណកម្មការ សាងសង់​សាលាឆាន់​បន្ត គឺមាន​ការឯកភាព​គ្នា ពី​ថ្នាក់ឃុំ ហើយ​បើ​លោក ហាច អ៊ឹម គាត់​មានលទ្ធភាព​សាងសង់ គាត់​អាច​សង់​បន្តទៀត​បាន​។ កាលពីមុន​មានការ បោះឆ្នោត រើស​គណកម្មការ ឬ​ចៅអធិការ​ហើយ មានតែ​លោក ហាច អ៊ឹម ទេ​ដែល​ឈរជើង​បានយូរ​។ ចំពោះ​ការ​កាន់តំណែង​ច្រើន ដោយ​សារ​ខ្វះ​ធនធានមនុស្ស ហើយ​ពេល​ក្រោយ គេ​មិន​ដាក់​តួនាទី​ច្រើន ដូច​លើក​នេះ​ទេ បើ​ចង់​កែប្រែ​ត្រូវ​រងចាំ​សិន​៕ ដោយ សុខ​ជា​

Wat 211210 Wat 21123
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item