រាជធានីភ្នំពេញ ៖ ទំនងជាឈឺចាប់ដោយសារ ស្រីស្នេហ៍បែកចិត្ត យុវជនម្នាក់បានគិតខ្លី លោតពីលើផ្ទះជួលជាន់ទី១ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកតាមរ៉ឺម៉កកង់បី មកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលគ្មានលេខផ្លូវ បេតុង ក្រុមទី២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីឈ្មោះ ដេន សុខុម ជាម្តាយបានអះអាងថា យុវជនរងគ្រោះមានឈ្មោះ ម៉ៅ ណុប អាយុ ២៤ឆ្នាំ ជាកម្មករលាងរថយន្ត នៅម្តុំវត្តនាគវ័ន្ត ស្នាក់នៅផ្ទះជួលម្តុំនាគវ័ន្ត ក្នុងខណ្ឌទួលគោក មានស្រុកកំណើតភូមិ-ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។ យុវជនរងគ្រោះ មានសង្សារនៅផ្ទះជួល ក្នុងភូមិស្លែងរលើង និងបានលោតពីលើផ្ទះជួល បណ្តាលឲ្យរងរបួស បែកក្បាលតែម្តង ដែលគេសង្ស័យថា មកពីសង្សារបែកចិត្ត ។
ស្ត្រីជាម្តាយជនរងគ្រោះ មិនបានដឹងពីមូលហេតុពិតប្រាកដ ដែលនាំឲ្យកូនប្រុសរបស់គាត់ លោតពីលើផ្ទះជួលប្រុងសម្លាប់ខ្លួននោះទេ ហើយកូនរបស់គាត់ ក៏មិនដែលប្រាប់គាត់ថា ស្រឡាញ់នារីណាម្នាក់ដែរ ។ យ៉ាងណាក៏ដោយ អ្នកជិតខាងសង្ស័យថា នេះអាចជាករណី ស្នេហាត្រីកោណ ហើយសង្សារជនរងគ្រោះមានប្រុសថ្មី ឬសង្ស័យឈ្លោះគ្នា ត្រូវសង្សារថ្មីនារីនោះរុញទម្លាក់ ។ តែគេនៅតែមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ៕
Source from: watphnom-news.com























Loading...




Post a Comment