Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​នៅ​ចំណុច​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លើ​បណ្តោយ​វិ​ថី​លេខ​២៨៩​ ភូមិ​ទី​១៣​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ​រដ្ឋ​ 20.2-0315​ បុក​យ៉ាង​ពេញទំហឹង​ទៅ​លើ​ទោចក្រយានយន្ត​១​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ បណ្តាល​ឲ្យ​អ្នក​ជិះ​ទោចក្រយានយន្ត​ជា​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ និង​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់​ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​បាន​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​តែ​រថយន្ត​បង្ក​ដែល​ខូចខាត​នៅ​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ប៉ុណ្ណោះ​ ។​

​រថយន្ត​បង្ក​មាន​ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​ ត្រាយ​តុ​ន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​រដ្ឋ​ 20.2-0315​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​យ៉ាង​ជោកជាំ​ ហើយ​រត់គេច​ខ្លួ​ប​បាត់​នៅ​ក្រោយ​ពេល​កើតហេតុ​ ។​ រីឯ​ភាគី​ជន​រង​គ្រោះជា​យុវជន​ចំនួន​២​នាក់​ជា​អ្នក​ជិះ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1M-0513​ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ គឺ​គ្រាន់តែ​ដឹង​ថា​ ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​រង​បួស​ធ្ងន់​ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ តាម​បណ្តោយ​វិ​ថី​លេខ​២៨៩​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក៏​បាន​បុក​យ៉ាង​ពេញទំហឹង​ទៅ​លើ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក​សង់​កូរ៉េ​ជិះ​គ្នា​២​នាក់​ ធ្វើ​ឲ្យ​ទោចក្រយានយន្ត​កៀប​ជាប់​នៅ​ខាងក្រោម​រថយន្ត​តែ​ម្តង​ និង​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ ។​ ក្រោយមក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ​នៅ​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ រីឯ​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​គ្លីនិក​ឯកជន​ ឃឹម​ រ៉ា​នី​ និង​សាកសព​យុវជន​ម្នាក់​ទៀត​ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបូ​រមាស​ រង់ចាំ​ស្វែងរក​បងប្អូន​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​រថយន្ត​បង្ក​ និង​ទោចក្រយានយន្ត​ដែល​ទទួល​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ និង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ក្រោយ​ ។​

​អនុលោម​តាម​មាត្រា​៥​ និង​មាត្រា​៩​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ គឺ​បាន​បង្ហាញ​ថា​ រថយន្ត​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​ 20.2-0315​ គឺជា​រថយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​ប្រើប្រាស់​ក្រោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ។​ ដូច្នេះ​ ប្រសិនបើ​រថយន្ត​បង្ក​នេះ​ជា​រថយន្ត​ទ្រព្យសម្បត្តិ​មែន​នោះ​ គឺ​អ្នក​ប្រើប្រាស់​អាច​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ប៉ុន្តែ​បើ​រថយន្ត​បង្ក​ជា​រថយន្ត​កម្មសិទ្ធិឯកជន​វិញ​នោះ​ គឺ​ជន​បង្ក​ត្រូវ​មាន​កំហុសឆ្គង​មួយ​ករណី​ទៀត​ ដោយ​បាន​ប្រើប្រាស់​ស្លាក​លេខ​ប្រភេទរដ្ឋ​ ខុសច្បាប់​ទាំងស្រុង​ ៕​

Stat Stat-2 Stat-3


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item