Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​មក​ រវាង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ និង​ប្រតិបត្តិ​ករ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ និង​អ​ចល័ត​ទាំង​៩​ ទាក់ទង​នឹង​ការ​អនុវត្តន៍​ដំណាក់កាល​ទី​២​ តាម​ខ្លឹមសារ​នៃ​លិខិត​លេខ​១៨៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ សំដៅ​បន្ត​អនុវត្តន៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ ជា​រដ្ឋមន្ត្រី​ បាន​ចាត់​ទុក​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​តាម​ស្មារតី​លិខិត​លេខ​១៨៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​វិនិយោគិន​ អ្នក​ប្រើប្រាស់​ និង​ចំណូល​របស់​រដ្ឋ​ តាម​រយៈ​ការ​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់​ ការ​ទទួល​បាន​ថ្លៃ​សមរម្យ​ និង​សេវា​ប្រកបដោយ​គុណភាព​ល្អ​ប្រសើរ​ចំពោះ​អ្នក​ប្រើប្រាស់​ ។​

​សូម​បញ្ជាក់​ជូន​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​មក​ ក្រុម​យុវជន​ និស្សិត​ បញ្ញវន្ត​ និង​ព្រះសង្ឃ​ ប្រមាណ​ជាង​៥០​នាក់​-​អង្គ​ បាន​ធ្វើការ​ជួបជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ពិចារណា​ និង​សម្រេច​និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ចោល​ជា​អសារ​បង់​ ដោយ​ក្រុម​អ្នក​តវ៉ា​បាន​លើក​ហេតុផល​ថា​ ការ​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​នេះ​ គ្មាន​តម្លាភាព​ ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង​ដ៏​ត្រឹមត្រូវ​មួយ​លើ​វិស័យ​ទូរគមនាគមន៍​ ស្រប​តាម​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារសេរី​ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នក​ក្រីក្រ​ តូចតាច​ ៕​

MPTC-Release_Page_1MPTC-Release_Page_2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item