Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ និង​មានកូន​ប្រុស​បង្កើត​ចំនួន​២​នាក់​ជា​ឧត្តមសេនីយ៍​យោធា​ ធ្វើ​ជា​ឧបការី​ និង​ជំនួយការ​ឲ្យ​ឪពុក​ ជា​ប្រធាន​អង្គភាព​នេះ​ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មន្ត្រីរាជការ​ម្នាក់​ឈ្មោះ​ ភី​ រិ​ទ្ធ​ ជា​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ​ ពាក់ព័ន្ធ​នឹង​បទល្មើស​យក​ថ្លៃ​សេវា​ពន្ធដារ​លើ​ពី​ការ​កំណត់​របស់​រដ្ឋ​ ។​ និង​នៅ​ថ្ងៃ​ដដែល​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មន្ត្រី​អគ្គិសនី​ខេត្តមណ្ឌលគិរី​ចំនួន​២​នាក់​ទៀត​ គឺ​មានឈ្មោះ​ សួត​ សា​រឹម​ ភេទ​ប្រុស​ ទទួល​បន្ទុក​ផ្នែក​អាជីវកម្ម​ និង​ឈ្មោះ​ នី​ សុពណ៌​ ភេទ​ស្រី​ ទទួល​បន្ទុក​ជា​បេឡា​ រស់នៅ​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ និង​កិបកេង​ថវិកា​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ "EDC"​ ចំនួន​ជាង​៤០០​លាន​រៀល​ ។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មន្ត្រីរាជការ​ម្នាក់​ទៀត​ឈ្មោះ​ លីវ​ ប៊ុ​ន​ថន​ ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​មធ្យម​នៃ​សាខា​ព​ន្ឌ​ដារ​ខេត្តសៀមរាប​ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឯកសារ​កំណត់​ពន្ធ​ខ្ពស់​ ដើម្បី​ទារ​ថ្លៃ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ និង​ម្ចាស់​ក្រុមហ៊ុន​នានា​បង់​លើស​កម្រិត​កំណត់​របស់​រដ្ឋ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ គេ​កម្រ​ ឬ​សឹងតែ​មិនឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្រាវជ្រាវ​អង្កេត​រក​ឃើញ​ និង​ចាត់ការ​ឈាន​ទៅ​ចាប់ខ្លួន​មន្ត្រីរាជការ​ថ្នាក់​ធំៗ​ខាងលើ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់​ឡើយ​ គឺ​ចាត់ការ​បាន​ត្រឹម​មន្ត្រីរាជការ​ថ្នាក់​តូចតាច​ កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​នៅ​ក្នុង​សម័យ​អនុវត្តន៍​អនុសាសន៍​របស់​បុរស​ខ្លាំង​ "​សិល្បៈ​នៃ​ការ​ចែករំលែក​"​ ដែល​ថ្នាក់​ក្រោម​តែង​រក​លុយ​ជូន​ថ្នាក់លើ​ ក្លាយជា​វប្បធម៌​ដ៏​ពេញ​និយម​នៅ​កម្ពុជា​បច្ចុប្បន្ន​ ។​

​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​បាន​និយាយ​ថា​ គេ​គួរតែ​ធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ថា​ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំណាយ​ថវិកាជាតិ​ក្នុង​មួយ​ឆ្នាំៗ​អស់​ចំនួន​ប៉ុន្មាន​ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​អំពើ​ពុក​រលួយ​ដែល​តែងតែ​ប៉ះ​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម​តូចតាច​នោះ​ បាន​ចំណេញ​ថវិកាជាតិ​មក​វិញ​ប៉ុន្មាន​ដែរ​ ?​ ប្រសិនបើ​រក​ឃើញ​ថា​ខាត​ថវិកាជាតិ​នោះ​ គឺ​មាន​ន័យ​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បង្កើត​ឡើង​សម្រាប់​តែ​ "​ប្រថាប់ត្រា​"​ ឬ​ធ្វើ​ឲ្យ​តែ​ល្អមើល​ ដើម្បី​នាំ​គ្នា​ចាយ​លុយ​ជាតិ​ប៉ុណ្ណោះ​ ៕​

Om-Yentieng-3


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item