Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ក្នុង​ចំ​ណោម៣​​នាក់ពេល​​ស្រ​វឹង​​ជោក​ជាំបាន​​វាយ​​នឹង​​ប្រើ​​ពូ​ថៅកាប់​​បុរ​ស២​​នាក់​​ប​ណ្តា​ល​​ឲ្យ

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ក្នុង​ចំ​ណោម ៣​​នាក់ ពេល​​ស្រ​វឹង​​ជោក​ជាំ បាន​​វាយ​​នឹង​​ប្រើ​​ពូ​ថៅ កាប់​​បុរ​ស ២​​នាក់​​ប​ណ្តា​ល​​ឲ្យ រង​របួ​ស​​ធ្ងន់​​ស្រាល​​ ក្នុង​​វង់​​ផឹក​ស៊ី ត្រូវ​នគរ​បាល កា​រិ​យា​ល័យ​​ព្រហ្ម​ទណ្ឌ កំរិត​​ស្រាល​​ខេត្ត​បាត់​ដំ​បង ក​សាង​​សំ​ណុំ​រឿង ពីបទ​ហិង្សា​ដោយ​ចេតនា បញ្ជូនទៅ​តុលាការ កាល​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣ ចាត់ការ​តាម​នីតិវិធី ហើយ​នៅសល់​ពីរ​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​។​

​បុរស​សង្ស័យ​ត្រូវ​នគរបាល ស្រុក​ប​វេ​ល ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី​១៤ ខែធ្នូ ​នៅ​​​​ចំ​​​ណុ​ច​​កើត​​ហេ​តុ ក្នុង​ភូមិ​​បឹង​អន្លក់ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង និង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ ដើម្បី​ចាត់ការ​បន្ត​។ លោក សម សុ​ផុន មន្ត្រីនគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល បានអោយដឹងថា បុរស​សង្ស័យ​ដែល សមត្ថ​កិច្ច​​ឃាត់​ខ្លួន មាន​ឈ្មោះ បឿន យាង អាយុ ២៩​ឆ្នាំ​។ រីឯ​បុរស​ដៃដល់​ឈ្មោះ បឿន បារាំង អាយុ ៣៣​ឆ្នាំ​ជា​អ្នក​កាប់ និង​ឈ្មោះ ស្រើ​ម ឆាត អាយុ ៣៣​ឆ្នាំ​បាន​រត់​គេចខ្លួនបាត់ ហើយ​ជនសង្ស័យ​ទាំង ៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ភ្នៅ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ជាមួយគ្នា​។​

​ចំណែក​បុរសរងគ្រោះ​មានឈ្មោះ ឈិន វណ្ណា អាយុ ៣៣​ឆ្នាំ​រងរបួស​ធ្ងន់ និង​ឈ្មោះ នេ​ត នឿន អាយុ ២៥​ឆ្នាំ​របួសស្រាល មាន​ទីលំនៅ​ជាមួយគ្នា ក្នុងភូមិ​កំពង់​ភ្នៅ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល បាន​ទៅលេង​ម្តាយមីង និង​ចាំចំការ​ដំឡូង​មី ក្នុងភូមិ​កើតហេតុ​។ ឈ្មោះ នេ​ត នឿន ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង ៨​និង​១៥ នាទី​យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ខ្លួន​បាន​ទៅលេង​ផ្ទះ​ម្តាយមីង នៅ​ភូមិ​បឹង​អន្លក់​ឃុំ​ក្តុល​តា​ហែ​ន ពេលនោះ​នៅផ្ទះ​ពូ ជួន មឿ​ន មាន​មនុស្ស​អង្គុយ​ស៊ីផឹក​ចំនួន ៦​នាក់​ទី​១-​ឈ្មោះ បឿន​បារាំង អាយុ ៣៣​ឆ្នាំ​ទី​២-​ឈ្មោះ បឿន យាង អាយុ ២៩​ឆ្នាំ​ទី​៣-​ឈ្មោះ ឈិន វណ្ណា អាយុ ៣៣​ឆ្នាំ​ទី​៤-​ឈ្មោះ ប៉ាវ អាយុ ១៧​ឆ្នាំ​ទី​៥-​ឈ្មោះ ស្រើ​ម ឆាត អាយុ ៣៣​ឆ្នាំ និង​ទី​៦-​ឈ្មោះ ថូ​ង អាយុ ២៥​ឆ្នាំ ពេលនោះ​ខ្លួន​ក៏​អង្គុយ​រួម​ផឹក ជាមួយ​ពួកគាត់​។​

​លុះ​យប់​ជ្រៅ​ឆ្លង​ចូល​ថ្ងៃទី​១៤ ខែធ្នូ ម៉ោង ៣​ជាង​ទៀបភ្លឺ ស្រាប់តែ​ឈ្មោះ បឿន យាង បាន​និយាយថា​បង ឈិន វណ្ណា ពីមុន​បង​ក៏​ធ្លាប់​វាយ​គ្នា​ដែរ ពេលនោះ បឿន យាង វាយ​ទៅលើ​ឈ្មោះ ឈិន វណ្ណា មួយ​ដៃ​ដួល​ផ្ងាក​ក្រោយ ភ្លាមនោះ​ឈ្មោះ ស្រើ​ម ឆាត និង​ឈ្មោះ បឿន បារាំង បាន​ទាញ​ពូថៅ កាប់​លើ​ទៅលើ​ឈ្មោះ ឈិន វណ្ណា ថែមទៀត​និង​ព្រួត​វាយ​ឈ្មោះ នេ​ត នឿន រងរបួស​ស្រាល​។ ឈ្មោះ បឿន​យាង បុរស​សង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង ៣​និង​៤៥ នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ ខ្លួន​ស្រវឹង​ដាប បាន​និយាយ​ពាក្យ​ច្រំ​ដែលថា បង​វណ្ណា ឯង​ពីមុន ក៏​ធ្លាប់​វាយ​គ្នា​ដែរ ពេលនោះ​បង វណ្ណា ក៏​ស្ទុះ​វាយ​ខ្លួន​មួយ​ដៃ ហើយ​ខ្លួន​ក៏​វាយតប​វិញ​មួយ​ដៃ ក្នុងន័យ​វាយ​គ្នា​លែង​ធម្មតា ដូច​សព្វដង​។ តែ​ពេលនោះ​បងប្រុស​របស់ខ្លួន​ឈ្មោះ បឿន បារាំង និង​ឆ្មោះ ស្រើ​ម ឆាត គាត់​ស្ទុះ​ទៅ​វាយ​បង វណ្ណា ថែម​ដោយ​យប់​ងងឹត​និង​ស្រវឹង​ផង មិនដឹងថា ពួកគេ​យក​អ្វី​វាយ​លើ​បង វណ្ណា ទេ​៕

Wat 1712 Wat 17121 Wat 17122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item