រាជធានីភ្នំពេញ ៖ អង្គការសិទ្ធិមនុស្សក្នុងស្រុក នៅថ្ងៃទី១៧ ខែធ្នូ បានអំពាវនាវដល់ រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ជាបន្ទាន់ ករណីស្ត្រីខ្មែរពីរនាក់ ដែលកំពុងរងការធ្វើទារុណកម្ម ហើយស្រាតសម្លៀកបំពាក់ថតរូបយ៉ាងអាក្រាតថែមទៀត ពីសំណាក់ថៅកែ បនល្បែងមួយកន្លែងឈ្មោះ ផារ៉ាមសាម នៅប្រទេសថៃ។
ស្ត្រីខ្មែរទាំងពីរនាក់នោះ ជាអ្នកបម្រើក្នុងបនល្បែងមួយ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានថៅកែចាប់សម្រាត វាយធ្វើបាបយ៉ាងព្រៃផ្សៃ និងបង្ខាំងទុកជិត ២សប្តាហ៍ហើយ ដោយចោទថា ស្ត្រីខ្មែរទាំងនោះ លួចកិបកេងលុយចំនួន ៧លានបាត។ រហូតមកដល់ថ្ងៃអង្គារនេះ ស្ត្រីខ្មែរទាំងពីរនាក់នោះ នៅមិនទាន់រកឃើញនៅឡើយទេ។ មន្ត្រីសិទ្ធិមនុស្ស បានថ្កោលទោសអាជ្ញាធរថៃ ដែលបណ្តោយឲ្យ ថៅកែបនល្បែង ធ្វើទារុណកម្មលើអ្នកបម្រើ ជាជនជាតិ ខ្មែរ ខណៈដែលប្រទេសថៃ ក៏មានច្បាប់ទម្លាប់ ខាងការគោរពសិទ្ធិមនុស្ស។
ស្ត្រីរងគ្រោះទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ផាត់ សុមេសា ហៅស្រីដែន អាយុ ៣២ឆ្នាំ ជាស្ត្រីមេម៉ាយ មានស្រុកកំណើតនៅភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ចំណែកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កញ្ញាស្រីដែន ជាអតីតបុគ្គលិកកាស៊ីណូ ហូលីដេ ក្រុងប៉ោយប៉ែត នាងជានារីស្លូតបូត និងទៀងត្រង់ មានមុខងារជាអ្នក ទទួលបន្ទុកផ្នែកមើលអ្នកចែកបៀ ហើយធ្លាប់ទទួលបាន បណ្ណ័សសើរពីក្រុមហ៊ុនទៀតផង៕
Source from: watphnom-news.com























Loading...




Post a Comment