ខេត្តកណ្តាល ៖ បុរសម្នាក់ស្ថិតក្នុង ស្ថានភាពស្រវឹងជោកជាំ បានបើករថយន្តម៉ាក កាមរីបាឡែន ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករះបង្គោលភ្លើង ស្លាកប៉ាណូ និងទ្វារផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវជាតិលេខ២១B ត្រង់ចំណុចមុខ ហាងលក់ទូរស័ព្ទដៃ យីហោសុភ័ក្រ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ តែមិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះគ្រោះថ្នាក់នោះទេ ហើយជនបង្កបានលូនចេញ មកដេកលក់ស្កប់ស្កល់ នៅលើចិញ្ចើមផ្លូវ ក្បែររថយន្តតែម្តង ។
អ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះ គិត វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-2629 យ៉ាងលឿនតាមបណ្តោយ ផ្លូវជាតិលេខ២១B ក្នុងទិសដៅពីជើងទៅត្បូង រេចង្កូតពេញផ្លូវ ។ លុះបើកមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានរេចង្កូត ទៅខាងឆ្វេងដៃបុកបង្គោលភ្លើង និងបានបន្តបុករះស្លាកប៉ាន់ណូ ហើយរថយន្តបានបន្ត ទៅបុកហាងលក់ទូរស័ព្ទ ខ្ទេចមួយផ្ទាំងទៀត ទើបទៅមុខលែងរួច៕
Source from: watphnom-news.com























Loading...




Post a Comment