Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖រោង​​ម៉ា​ស៊ី​ន​កិន​ស្រូវ​​យី​ហោតាំង​​ចេងស្ថិត​នៅ​​ក្រុម​ទី​​១ក្នុង​ភូមិ​​អូរ​​តា​​គីឃុំ​​អូ​រ​​តា​​គីស្រុក​​ថ្ម​គោល

ខេត្តបាត់ដំបង ៖ រោង​​ម៉ា​ស៊ី​ន​កិន​ស្រូវ​​យី​ហោ តាំង​​ចេង ស្ថិត​នៅ​​ក្រុម​ទី​​១ ក្នុង​ភូមិ​​អូរ​​តា​​គី ឃុំ​​អូ​រ​​តា​​គី ស្រុក​​ថ្ម​គោល ខេត្ត​បាត់​ដំ​បង ត្រូវ​បាន​​អ​គ្គិ​ភ័យ​​ឆាប​ឆេះ បំ​ផ្លា​ញ​​ស្រូវ​​អ​ង្ករ ២០​​តោន និង​​ម៉ា​ស៊ីន​​ស​ម្រាប់​​កិន​ស្រូវ គិត​​ជា​​សាច់​ប្រាក់​​ជិត៤០​ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោង ៤​និង​១០ នាទី ទៀបភ្លឺ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣ ហើយ​ម្ចាស់ផ្ទះ​សន្និដ្ឋានថា ការឆេះ​នេះ​អាច​បណ្តា​លពី ភ្លើង​កន្ទុយបារី រីឯ​សមត្ថកិច្ច​សន្និដ្ឋាន​ករ​ណី​ឆេះ​នេះ បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

​ស្ត្រី​ឈ្មោះ លន់ អេង  អាយុ ៧២​ឆ្នាំ ត្រូវជា​ម្តាយ​ម្ចាស់​រោង ម៉ាស៊ីនកិនស្រូវ​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​ប្រហែល ៤​ទៀបភ្លឺ​គាត់​បានឮ​សំឡេង ផ្ទុះ​ប្រេះ​ប្រក់​និង​សំឡេង​ជញ្ជាំង​ថ្ម​បាក់​ធ្លាក់ ក៏​ដាស់​កម្មករ​ហើយ​នាំគ្នា​ទៅ​បើក​ឃ្លាំង​មើល ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ ចេញពី​ជ្រុង​ខាងក្រោយ​ឃ្លាំង កន្លែង​ដាក់​កា​រ៉ុង​និង​បាវ ហើយ​អណ្តាតភ្លើង​ក៏​ឆាបឆេះ​តែម្តង ទើប​នាំគ្នា​រាយការណ៍ ជូន​សមត្ថកិច្ច ។ លោក ប៉ែន សុខា និង​អ្នកស្រី ចេង ហួន ត្រូវជា​បង​ម្ចាស់​រោង​ម៉ាស៊ីន បានអោយដឹងថា ឃ្លាំង​ម៉ាស៊ីនកិនស្រូវ បាន​បិទទ្វា​តាំងពី​ម៉ោង ៥​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ ហើយ​មិនមាន​កម្មករ​ណា​ម្នាក់ ដេក​នៅក្នុង​នោះទេ​។​

​ការឆេះ​ចាប់ផ្តើម​ពី​កន្លែង​ដាក់​បាវ​កា​រ៉ុង ដែលមាន​ប្រហែល ២០០​បាវ និង​កា​រ៉ុង​រាប់ម៉ឺន ហើយ​រាល​មកដល់​តួ​ម៉ាស៊ីន បណ្តាល​ឲ្យ​ឆេះ​ខូច​ស្ទើរ​ទាំងស្រុង នៅសល់​តួ​ម៉ាស៊ីន​ក្នុង​ទីតាំង​ទំហំ ៦​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ និង​ឆេះ​ស្រូវ ៥​តោន​និង​អង្ករ ១៥​តោន តែ​មិន​បង្ក​គ្រោះថ្នាក់ ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។ ការឆេះ​នេះ អាច​សន្និដ្ឋានថា មកពី​ភ្លើង​កន្ទុយបារី សេសសល់​ពី​ល្ងាច ព្រោះ​ភ្លើង​អគ្គីសនី​មិនមាន​ទេ ដោយសារ​បាន ដក​ព្រី​និង​គប់​ចេញ​អស់ ទើប​បិទទ្វារ​ឃ្លាំង ហើយ​ទៅ​ដេក​នៅ​បាត់ដំបង​។​

​លោក គឹម ប៊ុនធឿន ប្រធានការិយាល័យ បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​បានអោយដឹងថា លោក​បានទទួល​ទូរស័ព្ទ សុំ​ការជួយ​អន្តរាគមន៍ នៅ​ម៉ោង​ប្រហែល​ជាង ៤​ទៀបភ្លឺ​ថ្ងៃទី​៦ ខែធ្នូ  ពី​រោង​ម៉ាស៊ីនកិនស្រូវ​យីហោ តាំង​ចេង​។​សមត្ថកិច្ច​បាន​ប្រើប្រាស់ ទឹក​អស់​ប្រមាណ ៣ រថយន្ត​ទើប​ពន្លត់​អណ្តាតភ្លើង​នោះ ស្ងប់ស្ងាត់​ទៅវិញ ហើយ​ពេល​នៅសល់​ទឹក មួយ​រថយន្ត​ម្ចាស់​ថា មិនបាច់​បាញ់​ពន្លត់​ទៀត​ទេ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណីនេះ​គឺ​បណ្តាលមកពី ទុស្សេ​ខ្សែភ្លើង ព្រោះ​គប់​ភ្លើង​ធ្លាក់​ដាច់ និង​ខ្សែភ្លើង​ដាច់​ធ្លាក់​រញ៉េរញ៉ៃ ម្យ៉ាងទៀត​នៅក្នុង​ឃ្លាំង មិនមាន​អ្នក​ដេក​យាម​នោះទេ​៕

Wat 06124 Wat 06125 Wat 06126


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item