Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ត្រូវ​បាន​​ស​មត្ថ​កិច្ចប​ញ្ជូន​ទៅ​​តុ​លា​កា​​នា​​រសៀ​ល​​ថ្ងៃ​ទី​៦ខែ​ធ្នូឆ្នាំ​​២០​១៣​ប​ន្ទាប់​ពី​​បើក​​ម៉ូ​តូ​​ស​ណ្តោ​ង​​រទេះ​ដឹក​​ត្រី

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ត្រូវ​បាន​​ស​មត្ថ​កិច្ច ប​ញ្ជូន​ទៅ​​តុ​លា​កា​​នា​​រសៀ​ល​​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​​២០​១៣​ ប​ន្ទាប់​ពី​​បើក​​ម៉ូ​តូ​​ ស​ណ្តោ​ង​​រទេះ​ដឹក​​ត្រី ទៅ​​ប៉ះ​ជា​មួយ​​​ស្ត្រី​ ​២​នាក់​​ដែល​​ជិះ​​ម៉ូតូ ប​ណ្តាល​អោយ​​ដួល​​ធ្លាក់​​ស្ត្រី​​ម្នាក់ ដែល​​ជិះ​​ខាង​ក្រោយស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ស្ត្រី​ម្នាក់ទៀត បាន​របួសស្រាល កាលពី​ម៉ោង​១១ ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥៧​បេ ត្រង់ចំណុច​ក្រុមទី​១១ ភូមិ​គោក​ខ្ពស់ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សៀង ពេញ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជា​អ្នកជិះ​ពីក្រោយ​មិន​ពាក់មួក​សុវត្ថិភាព​និង​អ្នករបួស​ស្រាល​ឈ្មោះ សៀង ម៉ាលី​ស ភេទ​ស្រី​អាយុ ៣៩​ឆ្នាំ ត្រូវជា​បង​និង​ជា​អ្នក បើក​ម៉ូតូ​ដោយ​ពាក់មួក​សុវត្ថិភាព​។ ជនរងគ្រោះ​ទាំងពីរ​នាក់ បងប្អូន​រស់នៅ​ភូមិ​បល្ល័ង្ក​លើ ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់​ដំ​បង 1H-0526 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

​ចំណែក​ជនបង្ក​មានឈ្មោះ ឆិល ឆន អាយុ ៥៦​ឆ្នាំ​រស់នៅ​ភូមិ ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1I9615 សណ្តោង​រទេះដឹក​ត្រី ចានឆ្នាំង​មកពី​ផ្ទះ​ឪពុក នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី ក្រោយពេល​កើតហេតុ បាន​ឈប់​ម៉ូតូ​ចុះ​មើល មិន​រត់​ទៅណា​ទេ ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង​។​

​មុនពេល​កើតហេតុ គេ​ឃើញ​នារី​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពី​ទិសខាងកើត​ទៅ​លិច ហើយ​មាន​ស្របពេលនោះ មាន​បុរស​ម្នាក់​បើក​ម៉ូតូ វ៉េវ​អាល់​ហ្វា​សណ្តោង​រទេះ មាន​ល្បឿន​យ៉ាង​លឿន​រួច​ឡើង​វ៉ា ម៉ូតូ​ស្ត្រី​រងគ្រោះ​ក៏បាន​កៀរ និង​ប៉ះ​ដៃចង្កូត បណ្តាល​ឲ្យ​ដួល​ប្រកាច់ប្រកិន ទាំងពីរ​នាក់ ហើយ​អ្នករួមដំណើរ​ពីក្រោយ មិន​ពាក់មួក​សុវត្ថិភាព​ដួល​ផ្ងារ​ក្រោយ បោក​ក្បាល​ទៅនឹង​ថ្នល់ជាតិ ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែងកើតហេតុ​តែម្តង​៕

Wat 06122 Wat 06123


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item