Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នាក់​​ត្រូវ​​ក្រុម​ចោរ​ប្លន់ប្រ​ដាប់​អា​វុធ​​មាន​​គ្នា២​​នាក់បា​ញ់​ប្រ​ហារ​​ស្លាប់​បាត់​​បង់​ជី​វិតយ៉ាង​​អា​ណោ​ច​អា​ធ័ម​​នៅ​ក្នុង​​ថ្លុក​ឈាម

រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ត្រូវ​​ក្រុម​ចោរ​ប្លន់ ប្រ​ដាប់​អា​វុធ​​មាន​​គ្នា ២​​នាក់ បា​ញ់​ប្រ​ហារ​​ស្លាប់​បាត់​​បង់​ជី​វិត យ៉ាង​​អា​ណោ​ច​អា​ធ័ម​​ នៅ​ក្នុង​​ថ្លុក​ឈាម កាល​ពី​​វេ​លា​ម៉ោង ១​​និ​ង​​៣០ នា​ទី​​រំ​លង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​០៦ ខែ​ធ្នូ ឆ្នាំ​​២០​១៣ស្ថិតនៅ​ចំណុច​មុខផ្ទះ​លេខ​១០៧ តាម​បណ្តោយ​ផ្លូវ​លេខ​២៤៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ខណៈដែល​ក្រុម​ជនល្មើស ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ FZ របស់​តារាចម្រៀង​ផលិតកម្ម​រ៉ុ​ក បានសម្រេច​បម្រុង​ជិះ​គេចខ្លួន ។​

​តារាចម្រៀង​ដែល​ត្រូវ ចោរប្លន់​ម៉ូតូ​មានឈ្មោះ ហឿន សុខ​លីម ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ចំណែក​យុវជន​ដែល ក្រុមចោរប្លន់​បាញ់​ស្លាប់​ខាងលើ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ជនរងគ្រោះ​ឈ្មោះ ហឿន សុខ​លីម បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក FZ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មកពី​ដើរលេង​សំដៅទៅ​ផ្ទះ​វិញ ស្រាប់​តែមាន​ក្រុមចោរប្លន់ ប្រដាប់អាវុធ​មាន​គ្នា ២​នាក់ ជិះ​ម៉ូតូ​ម៉ាក អ៊ិ​ច​តេ មួយគ្រឿង​មក​ឈប់​ក្បែរ​គាត់ និង​បាន​ដក​កាំភ្លើង វាយ​ក្បាល​នឹង​ភ្ជង់​គាត់ រួច​ប្លន់​យក​ម៉ូតូ FZ បានសម្រេច​។​

​ក្រោយពេល​ប្លន់​បានសម្រេច ក្រុមចោរប្លន់​បាន​ឡើង​ជិះ​ម៉ូតូ បំណង​គេចខ្លួន ស្រាប់តែ​លេចមុខ​យុវជន​ម្នាក់ ដើរ​ចេញពី​កន្លែង​ងងឹត មក​ទីតាំង​កើតហេតុ ក៏ត្រូវ​ក្រុមចោរប្លន់​ដក​ភ្លើង បាញ់​ទៅលើ​យុវជន​រូបនោះ​មួយ​គ្រាប់ ចំ​ខាង​ក្រោយខ្នង​ធ្លាយ​ទៅ​បេះដូង បណ្ដាល​ឲ្យ​ដួល​ហូរឈាម ស្រោច​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅនឹងកន្លែង​កើតហេតុ​តែម្តង ហើយ​ក្រុមចោរ​ប្រដាប់អាវុធ ខាងលើ​បាន​ជិះ​ម៉ូតូ រត់គេចខ្លួន​បាត់ស្រមោល អស់​តែម្តងទៅ​។ សមត្ថកិច្ច​មូលដ្ឋាន និង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​ចុះ​មកដល់ កន្លែងកើតហេតុ​ភ្លាមៗ ប៉ុន្តែ​បានត្រឹមតែ​ឈរ​មើល សាកសព​តែប៉ុណ្ណោះ ព្រោះ​ក្រុមចោរប្លន់​រត់គេចខ្លួន​បាត់​ជាង ៣០​នាទី​ហើយ ទើប​មានមុខ​សមត្ថកិច្ច​៕

Wat 0612 Wat 06121


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item