Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​មន្ត្រី​និង​បុគ្គលិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​ជា​គណបក្ស​នយោបាយ​សម្ព័ន្ធមិត្ត​ និង​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ត្អូញត្អែរ​អំពី​រឿង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ជំពាក់​ប្រាក់ខែ​ពួក​គាត់​ប្រមាណ​១០០​នាក់​ ជិត​១​ឆ្នាំ​ហើយ​ ដោយ​គិត​ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១៣​ មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​មក​ម្ល៉េះ​ ។​

​ក្រុម​មន្ត្រី​និង​បុគ្គលិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ពួក​គាត់​ដែល​មាន​ចំនួន​ប្រមាណ​១០០​នាក់​បម្រើ​ការងារ​នៅ​ផ្នែក​ផ្សេងៗ​គ្នា​ នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទទួល​បាន​ប្រាក់ខែ​ត្រឹម​ចំនួន​ពី​៦០​ដុល្លារ​អា​មេ​រិ​ក​ទៅ​ដល់​១០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ ប៉ុន្តែ​ពួក​គាត់​ត្រូវការ​ប្រាក់ខែ​ទាំងនោះ​ដើម្បី​ផ្គត់ផ្គង់​ទ្រទ្រង់​ជីវភាព​ជា​ចាំបាច់​ ។​

​មន្ត្រី​ និង​បុគ្គលិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មេត្តា​ជួយ​ដោះស្រាយ​បើក​ផ្តល់​ប្រាក់ខែ​ជូន​ដល់​ពួក​គាត់​ដែល​កំពុង​ខ្វះខាត​ក្នុង​ជីវភាព​ផង​ ហើយ​ក៏​សំណូមពរ​កុំ​ឲ្យ​មានការ​កាត់​ប្រាក់ខែ​ដែល​ធ្លាប់​កាត់​ចំនួន​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ នៅ​រាល់ពេល​បើកប្រាក់​ខែ​នោះ​ផង​ ដ្បិត​ឥឡូវ​ពួក​គាត់​កំពុង​រស់នៅ​ដោយសារ​ខ្ចីប្រាក់​គេ​យក​មក​ផ្គត់​ផ្អង់​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទេ​ ហើយ​គណបក្ស​នយោបាយ​ដែល​ជា​គណបក្ស​សម្ព័ន្ធមិត្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​មក​នោះ​ បច្ចុប្បន្ន​ប្រៀបប្រដូច​បាន​ទៅ​នឹង​ "​បុប្ផា​រុះ​រោយ​"​ ទោះបី​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ខ្លះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តល់​តំណែង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ ដូច​ជា​ឯកឧត្តម​ នាយ​ឧត្តម​ផ្កាយ​មាស​៤​ ញឹក​ ប៊ុ​ន​ឆៃ​ និង​មាន​ឋានៈ​ជា​អនុរដ្ឋលេខាធិការ​តាម​បណ្តា​ក្រសួង​មួយ​ចំនួន​ទៀត​ក៏​ដោយ​ ៕​

Nhek-Bun-Chhay-11


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item