Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​អ្នកលេង​បណ្តាញ​សង្គម​ Facebook​ ម្នាក់​ប្រើប្រាស់​ Account​ ចំនួន​៣​ ឈ្មោះ​ ផែង​ វណ្ណៈ​ ដោយ​ដាក់​រូប​ Profile​ និង​ Cover​ ខុសៗ​គ្នា​ ប៉ុន្តែ​ជា​រូបថត​របស់​មនុស្ស​តែ​ម្នាក់​ គឺ​ឈ្មោះ​ ផែង​ វណ្ណៈ​ ជា​មន្ត្រី​ប៉ូលិស​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​ អតីត​ជា​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចាប់ផ្តើម​ល្បីឈ្មោះ​ខ្លាំង​ហើយ​នៅ​ក្នុង​ Facebook​ ដោយសារ​ការ​ចុះ​ផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ផង​ ដោយសារ​ជាប់​សង្ស័យ​នឹង​ការ​ Post​ សម្ញែង​កាំភ្លើង​ក្នុង​ Facebook​ ផង​ ដោយសារ​ពូកែ​ដោះសា​យករួចខ្លួន​ ធ្វើ​មិនដឹងមិនឮ​ផង​ ដោយសារ​ប្រកាស​ស្រឡាញ់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាង​សម្តេច​ស្រឡាញ់​ខ្លួន​សម្តេច​ផ្ទាល់​ផង​ និង​ដោយសារ​គំរាម​ប្តឹង​ Page​ ចំនួន​៣​ និង​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ "DTN7.COM"​ ផង​ ។​

​ក្នុង​ចំណោម​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ ទាំង​៣​ គឺ​មាន​ Account​ មួយ​ប្រើ​ Profile​ រូបថត​ឈរ​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ តែ​ដៃទទេ​មិន​កាន់​អាវុធ​ និង​ដាក់​ Cover​ រូបថត​ពាក់អាវ​ស​ ដុះពោះ​ប្រឡាក់​ភក់​ចុះ​ចាប់​ត្រី​ ដែល​តែង​មាន​ Account​ អនាមិក​មួយ​ឈ្មោះ​ ខ្ញុំ​ខ្មែរ​ Tagged​ ចូល​ដាក់​រូបភាព​ផ្តេសផ្តាស​យ៉ាងច្រើន​ ប៉ុន្តែ​ដូច​ជា​មិនសូវ​ប្រើប្រាស់​ "​លេង​"​ ទេ​,​ Account​ មួយ​ទម្រង់​ជា​ Page​ មាន​អ្នក​ Like​ Page​ ចំនួន​1.857​នាក់​ ដោយ​ដាក់​រូប​ Profile​ និង​រូប​ Cover​ សុទ្ធតែ​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ និង​ Account​ មួយទៀត​ដាក់​រូប​ Profile​ ពាក់អាវ​ស​ ដុះពោះ​ប្រឡាក់​ភក់​ចុះ​ចាប់​ត្រី​ និង​ដាក់​ Cover​ រូបថត​ឈរ​ម្នាក់ឯង​ ចុះ​ច្រូតស្រូវ​ ដែល​ Account​ ២​ចុង​ក្រោយ​នេះ​ទំនងជា​បាន​ប្រើប្រាស់​"​លេង​"​ញឹកញាប់​ជាងគេ​ ។​

​ដោយឡែក​ អត្ថបទ​មួយ​ដែល​មាន​បង្ហាញ​សម្ញែង​កាំភ្លើងខ្លី​១​ដើម​ និង​គ្រាប់​ចំនួន​៧​គ្រាប់​ និង​មាន​ខ្លឹមសារ​ថា​ "​ទុក​៧​គ្រាប់​ឲ្យ​ កឹ​ម​ សុខា​ គ្រាប់​ទី​១​បាញ់​យកដៃ​ឆ្វេង​ គ្រាប់​ទី​២​បាញ់​យកដៃ​ស្តាំ​ គ្រាប់​ទី​៣​បាញ់​ជើង​ឆ្វេង​ គ្រាប់​ទី​៤​បាញ់​ជើង​ស្តាំ​ គ្រាប់​ទី​៥​បាញ់​ពោះ​ គ្រាប់​ទី​៦​បាញ់​បេះដូង​ និង​គ្រាប់​ទី​៧​បាញ់​ចំ​ក្បាល​ កឹ​ម​ សុខា​ !!!"​ ដែល​អ្នកលេង​ Facebook​ ចាត់​ទុក​ថា​ ជា​ការ​គំរាម​សម្លាប់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​នោះ​ គឺ​ត្រូវ​បាន​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ដកស្រង់​ចេញពី​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ ដោយ​ប្រើ​រូប​ Profile​ ពាក់អាវ​ស​ ដុះពោះ​ ប្រឡាក់​ភក់​ ចុះ​ចាប់​ត្រី​ និង​ប្រើ​ Cover​ រូបថត​ឈរ​ម្នាក់ឯង​ចុះ​ច្រូតស្រូវ​ ដែល​បាន​ Post​ ក្នុង​ Status​ របស់​ខ្លួន​នា​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ ហើយ​អត្ថបទ​របស់​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ នេះ​ ត្រូវ​បាន​អ្នកលេង​ Facebook​ យក​មក​ Share​ ចែករំលែក​តៗ​គ្នា​យ៉ាងច្រើន​ ទើប​ធ្លាក់​ដល់​មានការ​ចុះ​ផ្សាយ​តាម​បណ្តាញឃោសនា​យ៉ាង​ព្រោងព្រាត​ ។​

​ទោះ​យ៉ាងណា​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ និង​ជា​ម្ចាស់​រូបថត​មន្ត្រី​ប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ​នោះ​ បាន​ប្រកែក​ដោះសា​ថា​ មិន​បាន​ Post​ នូវ​អត្ថបទ​ខាងលើ​នេះ​នៅ​ក្នុង​ Status​ របស់​ខ្លួន​ទេ​ ហើយ​បាន​ទម្លាក់​កំហុស​ទៅ​លើ​ជន​ទី​៣​ជា​អ្នក​ច្នៃ​កាត់ត​ ដើម្បី​បង្ខូច​កិត្តិ​យ​របស់​ខ្លួន​ទៅ​វី​ញ​ ។​ មិនតែប៉ុណ្ណោះ​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ បែរជា​ឆេះដុំ​ និង​ចេញ​យក្ស​គំរាម​ប្តឹង​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ពី​បទ​បរិហារកេរ្តិ៍​និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថែម​ទៀត​ ដែល​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​បំផុត​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ IT​ នេះ​ ។​

​យោង​តាម​ Account​ អនាមិក​មួយ​ឈ្មោះ​ Chham​ Chhany​ បាន​បង្ហាញ​តាម​រយៈ​ការ​ Post​ នៅ​ក្នុង​ Facebook​ និង​ត្រូវ​បាន​អ្នកលេង​ Facebook​ ធ្វើការ​ Share​ ចែករំលែក​តៗ​គ្នា​នោះ​ឲ្យ​ដឹង​ថា​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ មិនមែន​ធ្លាប់​ Post​ សម្ញែង​កាំភ្លើង​គំរាម​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​លើក​ទី​១​ទេ​ គឺ​បាន​ Post​ ជា​ច្រើន​លើ​ន​ច្រើន​សា​រួច​មក​ហើយ​ មាន​ជា​អាទិ៍​ ៖​ Post​ នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដោយ​ធ្វើការ​សម្ញែង​កាំភ្លើងស្វ័យប្រវត្តិ​ចំនួន​៣​ដើម​ និង​គ្រាប់​ជា​ច្រើន​ទៀត​ ដែល​មាន​ខ្លឹមសារ​ថា​ "​សូម​ផ្តាំ​តាម​ហ្វេ​ស​ប៊ុ​ក​ទៅ​យុវជន​សង្គ្រោះ​ជាតិ​ ជា​ពិសេស​សូម​ផ្តាំ​ទៅ​ឈ្មោះ​ Abraham​ Lincoln​ ផង​ ដែល​ចង់​ស្វែងរក​ឈ្មោះ​ ផែង​ វណ្ណៈ​ ដើម្បី​ចាត់ការ​ ដោយសារ​តែ​យើង​រិះគន់​មេ​បក្ស​សង្គ្រោះ​ជាតិ​ឥត​សំចៃ​ ។​ យើង​សូម​ផ្តាំ​ទៅ​ឯង​ថា​ មិនបាច់​ប្រឹងរក​ ផែង​ វណ្ណៈ​ទេ​ ព្រោះ​ ផែង​ វណ្ណៈ​ កំពុង​តាម​រក​ឯង​ហើយ​ ។​ សង្ឃឹមថា​ ឯង​មានសំណាង​ល្អ​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​យើង​ទៅ​ចុះ​ ។​ យើង​សូម​ផ្តាំ​ទៅ​ឯង​ម្តងទៀត​ថា​ ថ្ងៃក្រោយ​បើ​យើង​ត្រូវ​ស្លាប់​ទៅ​ជា​ខ្មោច​ ក៏​ជា​ខ្មោច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ ។​ ផែង​ វណ្ណៈ​ មិនមែន​ជា​លោក​ សយ​ សុភាព​ ឬ​លោក​បណ្ឌិត​ ឈឹ​ម​ ផល​វរុណ​ ដែល​ឲ្យ​ពួក​ឯង​ប្រមាថ​គំរាម​តាម​ទី​សាធារណៈ​ងាយៗ​នោះ​ទេ​ ។​ បើ​ចង់​សាកល្បង​កុំ​ភ្លេច​យក​ក្បាល​ប៉ាន​ដែក​មក​ផង​ ។​ "​  Post​    នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៣​ មាន​សម្ញែង​កាំភ្លើង​វែង​ចំនួន​២​ដើម​ កាំភ្លើងខ្លី​១​ដើម​ និង​គ្រាប់​ជា​ច្រើន​ទៀត​ ដែល​មាន​ខ្លឹមសារ​ថា​ "​ត្រៀម​ទុក​កម្ទេច​ពួក​ចោរ​ប៉ុនប៉ង​ប្លន់​អំណាច​ !​ យើង​សុខចិត្ត​ស្លាប់​ដើម្បី​ការពារ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ស្របច្បាប់​ ការពារ​រដ្ឋាភិបាល​ ការពារ​ព្រះមហាក្សត្រ​ និង​ការពារ​សមិទ្ធផល​ជាតិ​ និង​សន្តិភាព​ឲ្យ​បាន​គង់វង្ស​ដាច់ខាត​ ។​ យើង​មិន​អនុញ្ញាត​ឲ្យ​ពួក​ចោរ​ប៉ុនប៉ង​ប្លន់​អំណាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទេ​ ។​ "​ ។​

​ក្រុម​អ្នកលេង​ Facebook​ ស្ទាត់ជំនាញ​បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ Status​ ផ្ទាល់ខ្លួន​ មិន​អាច​មាន​អ្នក​ទី​៣​លួច​ចេញចូល​លុប​ឬ​ Post​ នូវ​រូបភាព​ឬ​អត្ថបទ​ស្រេច​នឹង​ចិត្ត​នោះ​ទេ​ គឺ​មាន​តែ​ម្ចាស់​ Account​ ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​ចាត់ចែង​អ្វីៗ​គ្រប់យ៉ាង​បាន​ លើកលែងតែ​មាន​ Account​ ផ្សេង​ដែល​ជា​មិត្តភក្តិ​បាន​ Tagged​ ចូល​មក​ Status​ របស់​ខ្លួន​ ប៉ុន្តែ​ក៏​វា​បាន​រក្សា​នូវ​អត្តសញ្ញាណ​របស់​ Account​ ដែល​បាន​ Tagged​ នោះ​ដែរ​ ។​ ដូច្នេះ​ ពាក្យដោះសា​របស់​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ គឺ​គ្រាន់តែ​ទុក​បន្លំ​ឬ​បោកប្រាស់​អ្នក​មិន​លេង​ Facebook​ និង​បង្ហាញ​ពី​ចរិត​មន្ត្រី​ប៉ូលិស​ម្នាក់​ និង​ជា​អ្នកលេង​ Facebook​ ម្នាក់​ដែល​គ្មាន​ការ​ទទួលខុសត្រូវ​ប៉ុណ្ណោះ​ ។​

​សរុបសេចក្តី​មក​ Account​ ឈ្មោះ​ ផែង​ វណ្ណៈ​ មាន​រូបថត​ជា​មន្ត្រី​ប៉ូលិស​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ដែល​ដង្ហែ​គាំទ្រ​ និង​ស្រឡាញ់​"​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​"​ជាង​សម្តេច​ស្រឡាញ់​ខ្លួន​សម្តេច​ផ្ទាល់​ទៀត​នោះ​ ចាប់ផ្តើម​ល្បីល្បាញ​ខ្លាំង​ហើយ​ក្នុង​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ ៕​

Pheng​-Vannak-22 Pheng​-Vannak-21Pheng​-Vannak-20


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item