Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​អតិថិជន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​Smart នៅតែ​សម្តែង​នូវ​ការមិន​អស់ចិត្ត​និង​ខឹងសម្បា​ទៅនឹង​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០០៩ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​«MPTC» និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ «MEF» ស្តីអំពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ ដែល​បាន​បន្ទច់បង្អាក់​និង​រំ​ខាង​ពួកគេ​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​តាម​រូបភាព​Promotion ផ្សេងៗ​ពី​សំណាក់​ក្រុមហ៊ុន​Smart ពីព្រោះ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០០៩ មាន​ចំនួន​៩​ទំព័រ​នោះ បានកំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ហៅ​ក្នុង​បណ្តាញ​តែមួយ​មិន​ឲ្យ​ទាប​ជាង​ចំនួន​៤,៥​សេន​ដុល្លារ​អាមេរិក​ក្នុង​១​នាទី ឡើយ «​ដោយ​ពុំទាន​គិត​អាករ​លើ​តម្លៃបន្ថែម​និង​អាករ​ពិសេស​» ។​

​នា​រយៈពេល​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​មាន​ការច្របាច់បញ្ចូលគ្នា​រវាង​ក្រុមហ៊ុនទូរស័ព្ទ​មួយចំនួន​ឲ្យ​ទៅជា​ក្រុមហ៊ុនទូរស័ព្ទ​Smart តែមួយ​នោះ គឺ​ក្រុមហ៊ុនទូរស័ព្ទ​Smart បានធ្វើ​Promotion ផ្សេងៗ​សម្រាប់​ការហៅ​ក្នុង​បណ្តាញ​តែមួយ​មាន​កម្រិត​ទាប​ជាង​៤,៥​សេន​ដុល្លារ​អាមេរិក​ក្នុង​១​នាទី តាម​វិធី​ផ្តល់ប្រាក់​បន្ថែម ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​ជា​បន្តបន្ទាប់ ខណៈដែល​ក្រុមហ៊ុនទូរស័ព្ទ​មួយចំនួន​ផ្សេងទៀត​មិនមាន​កម្មវិធី​Promotion​ពិសេស​ដូច​ក្រុមហ៊ុន​Smart នេះ​ទេ ។​

​ក្រោយមក នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​មានការ​អនុវត្ត​នូវ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​ខាងលើ និង​ក្រសួង​MPTC ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ប្រាក់ សុខុន ជា​រដ្ឋមន្ត្រី​បាន​ជូនដំណឹង​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​អនុវត្ត​ប្រកាស​អន្តរក្រសួង​លេខ​២៣២ ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​តទៅ ដោយ​គិត​តម្លៃ​ហៅ​ទូរស័ព្ទ​ចេញ​ក្នុង​បណ្តាញ​តែមួយ​មិន​ឲ្យ​ទាប​ជាង​៤ ,៥​សេន​ដុល្លារ​អាមេរិក​ក្នុង​១​នាទី នាំ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​Smart និង​ក្រុមហ៊ុនទូរស័ព្ទ​Cellcard បាន​កែសម្រួល​តម្លៃ​សេវា​ទូរស័ព្ទ​របស់ខ្លួន​ឡើងវិញ​ដែរ ។​

​ចំណុច​សំខាន់ៗ​ចំនួន​៤​នៃ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីអំពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ «​ចុះហត្ថលេខា ដោយ​ឯកឧត្តម គាត ឈន់ អតីតរដ្ឋមន្ត្រី​ក្រសួង​MEF និង​ឯកឧត្តម សូរ ឃុន អតីតរដ្ឋមន្ត្រី​ក្រសួង​MPTC » គឺ​៖

១-​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ហៅ​ក្នុង​បណ្តាញ​តែមួយ​ចំនួន​៤,៥​សេន​ដុល្លារ​អាមេរិក​ក្នុង​១​នាទី «​ដោយ​ពុំទាន់​គិត អាករ​លើ​តម្លៃបន្ថែម​និង​អាករ​ពិសេស » ។​

២-​ការកំណត់ថ្លៃ​សេវា​អប្បបរមា​ក្នុង​ការហៅ​ឆ្លងកាត់​បណ្តាញ ចំនួន​៥,៩៥​សេន​ដុល្លារ​អាមេរិក​ក្នុង​១​នាទី «​ដោយ​ពុំទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​និង​អាករ​ពិសេស » ។​

៣-​ការគិត​តម្លៃ​សេវា​ជា​វិនាទី​ជំនួស​ការគិត​ជានា​ទី ។​

៤-​ការទាក់ទាញ​អតិថិជន​ដោយ​ប្រើ​រូបភាព​បញ្ចុះ​ថ្លៃ ការផ្តល់​ជា​ប្រាក់ ជានា​ទី ឬ​រូបភាព​ផ្សេងៗ​ទៀត​តាមរយៈ​ការឃោសនា​ពាណិជ្ជកម្ម​នៃប្រតិបត្តិ​ករ​ទាំងអស់​ត្រូវ​មានកា​រ​អនុញ្ញាត​ជាមុន​ពី​ក្រសួង​MPTC ខ្លឹមសារ​និង​រូបភាព​នៃ​ការឃោសនា​ពាណិជ្ជកម្ម​នីមួយៗ​តាម​គ្រប់​បណ្តាញឃោសនា គ្រប់​ទីសាធារណៈ​មិនត្រូវ​លើសពី​រយៈពេល​៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​MPTC​និង​ការឃោសនា​ពាណិជ្ជកម្ម​អំពី​ថ្លៃ​ត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​ក្នុង​បណ្តាញ​តែមួយ​មិនត្រូវ​ទាប​ជាង​៥០​ភាគរយ​នៃ​ថ្លៃ​សេវា​អប្បបរមា​ចំនួន​៤,៥​សេន​ដុល្លារ​អាមេរិក​ក្នុង​១​នាទី ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​បាន​លើកឡើងថា ដោយសារ​នា​រយៈពេល​កន្លងមក មាន​ករណី​ជម្លោះ​ផលប្រយោជន៍​រវាង​បណ្តា​ក្រុមហ៊ុនទូរស័ព្ទ​នានា​នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ការតភ្ជាប់​បណ្តាញ​ពី​ប្រតិបត្តិ​ករ​មួយ​ទៅ​ប្រតិបត្តិ​ករ​មួយ​«​ការហៅ​ចេញ​» និង​បញ្ហា​ថ្លៃ​សេវា​ទូរស័ព្ទ​មាន​ទាប មាន​ខ្ពស់​ខុសៗ​គ្នា ទើប​រាជរដ្ឋាភិបាល​ប​ង្កើ​ត​ឲ្យ​មាន​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហវ​.​បទ ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០០៩ ស្តីអំពី​ការកំណត់ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត អចល័ត និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​នោះ​ឡើង ដោយ​រាជរដ្ឋាភិបាល​អះអាងថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ជា​មូលដ្ឋាន​សំខាន់ៗ​ចំនួន​៤ គឺ ៖ ១-​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​, ២-​ផ្តល់​សេវា​ល្អ​និង​គុណភាព​ខ្ពស់​, ៣-​ថ្លៃ​ថោក​សមរម្យ និង ៤-​បង្កើន​ចំណូល​ថវិកាជាតិ ។​

​ផ្ទុយ​ពី​ការអះអាង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា ជាធម្មតា​ក្រុមហ៊ុនទូរស័ព្ទ​នីមួយៗ​គេ​ហ៊ាន​បញ្ចុះ​ថ្លៃ​ដល់​អតិថិជន​ជា​អ្នកប្រើប្រាស់ គឺ​ក្រម​ហ៊ុន​គេ​បានគិត​រួចហើយ​អំពី​ការ​ខាត​និង​ផលចំណេញ​និង​ការ​ប្រឈម​នានា ប៉ុន្តែ​មាន​ក្រុមហ៊ុនទូរស័ព្ទ​ខ្លះ​មាន​ភាគហ៊ុន​ចំណាយ​ក្រោម​តុ​ឲ្យ​ទៅ​មន្ត្រី​អ្នកមានអំណាច​ក្នុង​ជួរ​រាជរដ្ឋាភិបាល ដូច្នេះ ក្រុម​ហ៊ុ​នោះ​មិន​ចង់​បញ្ចុះ​ថ្លៃ​ឡើយ ពីព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ផង​និង​ផលប្រយោជន៍​របស់​មន្ត្រី​កាង​ពីក្រោយ​ផង ។ រីឯ​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​ចេញប្រកាស​អន្តរក្រសួង​លេខ​២៣២​តម្រូវ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ដែល​ហ៊ាន​បញ្ចុះ​ថ្លៃ​ឲ្យ​ឡើងថ្លៃ​វិញ​ស្របទៅតាម​ក្រុម​ហ៊ុ​ដែល​មិន​ព្រម​បញ្ចុះ​ថ្លៃ​នោះ គឺ​ស្មើនឹង​ទម្លាក់​ផលវិបាក​ទៅលើ​អតិថិជន​ជា​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ទៅវិញ​ទេ​ដែល​នាំ​ឲ្យ​អតិថិជន​ចំណាយ​ច្រើន ហើយ​ការប្រកួតប្រជែង​នៅតែមាន​ភាពមិនស្មោះត្រង់ ។​

​មជ្ឈដ្ឋាន​អ្នកច្បាប់​នៅ​កម្ពុជា​បាន​លើកឡើងថា ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មាន​អាយុ​២០​ឆ្នាំ​ហើយ ប៉ុន្តែ​វា​ជា​រឿង​ប្លែក​នៅត្រង់ថា មិនទាន់មាន​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ដើម្បី​កំណត់​អំពី​ការគ្រប់គ្រង​និង​រៀបចំ​ក្របខ័ណ្ឌ​ការងារ​ស្ថាបនា​បណ្តាញ​ផ្តល់​និង​ប្រើប្រាស់​សេវា​ទូរស័ព្ទ ព្រមទាំង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ ជាហេតុ​ធ្វើ​ឲ្យ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា គ្មាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​វិស័យ​ទូរគមនាគមន៍​និង​ក្នុងការ​លុបបំបាត់​អំពើពុករលួយ ការ​ក្លែងបន្លំ ការកេងប្រវ័ញ្ច និង​ការបោកប្រាស់​អតិថិជន​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ ដែល​ចុងក្រោយ​អ្នករងគ្រោះ​ពិតប្រាកដ គឺ​អតិថិជន​ជា​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​គ្រប់​ប្រភេទ​ទៅវិញ ៕​

1668030730_n


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item