ខេត្ដកំពង់ចាម ៖ យុវជន ៤នាក់ជិះម៉ូតូពីរគ្រឿង ចេញពីក្លឹបកម្សាន្ដ បើកលឿនដូចហោះ ស្រាប់តែម៉ូតូមួយគ្រឿង បានជ្រុលទៅបុក ស្លាកសញ្ញារង្វង់មូល ហើយម៉ូតូមួយគ្រឿងទៀត បានជ្រុលទៅបុករថយន្ដពីក្រោយ បណ្ដាលឱ្យយុវជនម្នាក់ខ្ទាតចូលក្រោមរថយន្ដ កិនបែកក្បាលស្លាប់នៅ នឹងកន្លែងកើតហេតុ ចំណែក ៣ នាក់ទៀតរងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅរង្វង់មូលគល់ស្ពានគីហ្សូណា ក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
ជនរងគ្រោះរួមមានទី១-ឈ្មោះ ផេន ចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ បានស្លាប់ភ្លាមៗ ទី២-ឈ្មោះ យ៉ាន់ ប៉ុង ភេទប្រុស អាយុ ២២ឆ្នាំ របួសធ្ងន់ បាក់ជើង ទី៣-ឈ្មោះ ផុន ចាន់ដា ភេទប្រុស អាយុ ២២ឆ្នាំ អ្នកទាំង ៣ រស់នៅភូមិ-ឃុំគគរ ស្រុកកំពង់សៀម និងទី៤-ឈ្មោះ អឿន ផានិត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅ ភូមិ-ឃុំរកា ស្រុកកំពង់សៀម ។ ក្រុមជនរងគ្រោះ បានបើកម៉ូតូយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ម៉ូតូមួយគ្រឿង បានជ្រុលបុកស្លាកសញ្ញា ហើយខ្ទាតទៅបុក ម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យបុកគូទរថយន្ដ ធ្វើឱ្យជនរងគ្រោះម្នាក់ ខ្ទាតចូលក្រោមកង់រថយន្ដ កិនស្លាប់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment