Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​វេលា​ម៉ោង​ប្រមាណ​១៤​រសៀល នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣​នេះ នៅ​ទីតាំង​ផ្ទះជួល​១​កន្លែង​ឋិត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ផ្តើមចេញពី​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បានកើត​ឡើង ដោយ​បុរស​ជា​ប្តី​និង​មានមុខរ​បរជា​មន្ត្រី​យោធា​ម្នាក់​ដាច់ចិត្ត​អារ​.​ក សម្លាប់​ប្រពន្ធ​ដែលមាន​មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ ណាហ្គា រួចហើយ​ចងក សម្លាប់​ខ្លួនឯង​តាម​ក្រោយ។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ដែលមាន​កំហឹង​ពុះកញ្ជ្រោល​ចិត្តដាច់​អារ​.​ក សម្លាប់​ប្រពន្ធ​នោះ មានឈ្មោះ សុខ សវ​ណ្ណា​រុន អាយុ​៥៧​ឆ្នាំ មានមុខរ​បរជា​យោធា និង​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ឈុន សុភាព អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​កាស៊ីណូ​ណាហ្គា ។ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ បានមក​ជួល​ផ្ទះ​ស្នាក់នៅ​ដែលជា​កន្លែងកើតហេតុ​ទើបបាន​រយៈពេល​ប្រមាន​៦​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​រយៈពេល​១​ខែ​ចុង​ក្រោយនេះ តែងតែ​មានទំនាស់​ជាមួយគ្នា​ស្ទើរ​សឹង​រាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នករស់នៅ​ក្បែរ​ខាង​សង្ស័យថា បណ្តាលមកពី​បុរស​ជា​ប្តី​លេងល្បែង​ចាក់​ភ្នាល់​បាល់​និង​កន្ទុយលេខ​ចាញ់​អស់​លុយ​ច្រើនពេក​គ្មាន​លុយ​ចូល​ផ្ទះ និង​អ្នក​ខ្លះទៀត​សង្ស័យថា មកពី​បុរស​ជា​ប្តី​មានចិត្ត​ប្រច័ណ្ឌ​ទៅលើ​ប្រពន្ធ​របស់ខ្លួន​ដែល​នៅមាន​សម្រស់​និង​នៅ​វ័យក្មេង ។​

​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​ទំនាស់​ក្នុង​គ្រួសារ​បែបនេះ ទើប​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​មាន​កំហឹង​ពុះពោរ​ដាច់ចិត្ត​យក​ផ្លែ​កូនកាំបិត​អារ​.​ក សម្លាប់​ប្រពន្ធ តែ​ត្រូវ​ប្រពន្ធ​រើបម្រះ​និង​បាន​ស្រែក​ឲ្យ​អ្នក​ក្បែរ​ខាង​ឮថា​ជួយ​ផងៗ  រួច​លោត​ពី​ផ្ទះ​ជាន់​ទី​១​មកក្រោម​ទើរ​លើដំបូល​ផ្ទះ​ជាន់​ក្រោម​និង​រមៀល​ធ្លាក់​មក​ដី ។ ដោយឡែក បុរស​ជា​ប្តី​ក្រោយពី​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​រួចហើយៗ​ស្មានតែ​ប្រពន្ធ​ស្លាប់​ក៏បាន​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួនឯង​នៅមុខ​ទ្វារ​បន្ទប់ដេក​តា​ម​ក្រោយ  ប៉ុន្តែ​មិនទាន់​ស្លាប់​ពីព្រោះ អ្នកជិតខាង​បានមក​ជួយ​រារាំង​និង​សង្គ្រោះ​ទាន់​ហើយ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ទាំង​ស្ត្រី​ជា​ប្រពន្ធ​ដែល​ប្តី​ប៉ុនប៉ង​អារ​.​ក សម្លាប់​មិនបាន​សម្រេច​តែមាន​ស្មា​មរ​បួស​ត្រង់​បំពង់ក ដោយ​ផ្លែ​កូនកាំបិត​និង​មាន​ស្មាន​ដាច់រយះ​ដោយ​ក្រចកដៃ ព្រមទាំង​បុរស​ជា​ប្តី​ដែលមាន​ស្មា​មរ​លាត់​នៅត្រង់​បំពង់ក​ពេល​ចងក​សម្លាប់​ខ្លួនឯង​តែ​មិនបាន​សម្រេច​នោះ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ ដែល​គេ​រំពឹងទុក​ថា គ្រួសារ​ប្តី​ប្រពន្ធ​នេះ នឹង​អាច​គេច​ផុតពី​សេចក្តីស្លាប់​បាន ដោយសារ​ស្ថានភាព​គ្រប់យ៉ាង​ត្រូវបាន​សង្គ្រោះ​និង​រារាំង​ទាន់ពេលវេលា ។​

​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ប្តី​ប្រពន្ធ​មួយគូ​នេះ បណ្តាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ គឺ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឲ្យ​ឃើញ​ជាក់​ស្តែ​បន្តទៀត ៕​

dt09023


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item