Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​នាយទាហាន​ និង​ពល​ទាហាន​កំពុង​ឈរជើង​ការពារ​ព្រំដែន​ខ្មែរ​-​ថៃ​ក្នុង​តំបន់​ជប់​គគីរ​ ឃុំ​អំពិល​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​ លើ​ចំណុច​ខ្នងភ្នំ​ដងរែក​ បាន​សម្តែង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ទៅ​នឹង​ការ​អនុវត្ត​គម្រោង​សាងសង់​កាស៊ីណូ​មួយ​កន្លែង​ របស់​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ អគ្គនាយក​ក្រុមហ៊ុន​ លឹ​ម​ ហេង​ អភិវឌ្ឍន៍​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​លេណដ្ឋាន​របស់​កងទ័ព​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ឈិ​ន​ ច័ន្ទ​ពណ៌​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ទទួលខុសត្រូវ​សមរភូមិ​ទិស​ឧត្តរមានជ័យ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​ថា​ លោក​មានការ​មិន​ពេញចិត្ត​ទៅ​នឹង​គម្រោង​សាងសង់​កាស៊ីណូ​ ដែល​បាន​ចាក់​ដី​លុប​ទៅ​លើ​លេណដ្ឋាន​កងទ័ព​ដែល​កំពុង​ឈរជើង​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ​-​ថៃ​នោះ​ទេ​ ដោយ​លោក​ចង់​ឲ្យ​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ ធ្វើការ​ពិចារណា​ និង​ដកថយ​ជា​បន្ទាន់​ពី​តំបន់​នេះ​ ពីព្រោះ​វា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​តំបន់​ឈរជើង​របស់​កងទ័ព​ ដែល​ជា​តំបន់​ក្តៅ​ក្នុង​រឿង​ជម្លោះព្រំដែន​ខ្មែរ​-​ថៃ​ ។​

​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​ធ្វើការ​ណែនាំ​ទៅ​ដល់​អ្នកចាត់ការ​អនុវត្តន៍​គម្រោង​សាងសង់​កាស៊ីណូ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ អំពី​ការ​ប៉ះពាល់​ដល់​លេណដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​នោះ​ដែរ​ ក៏​ប៉ុន្តែ​ការ​ណែនាំ​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ជា​គោលការណ៍​មុន​នឹង​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ ចុះ​អនុវត្តន៍​គម្រោង​សាងសង់​កាស៊ីណូ​មួយ​ទាំងមូល​នោះ​ គឺ​សុទ្ធតែ​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ ឬ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​មុន​ ដូច្នេះ​ប្រសិនបើ​ការ​អនុវត្ត​គម្រោង​នេះ​មានការ​ប៉ះពាល់​ដល់​តំបន់​ឈរជើង​របស់​កងទ័ព​ គឺ​វា​ស្តែង​ចេញ​នូវ​មូលហេតុ​២​យ៉ាង​ដែល​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ ជា​អាទិ៍​ ៖​ ១-​មក​ពី​អ្នក​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ សាងសង់​កាស៊ីណូ​ប៉ះពាល់​ទៅ​លើ​ទីតាំង​ឈរជើង​របស់​កងទ័ព​ តាម​របៀប​"​វង្វេង​ផែនទី​"​ ។​ បើ​មាន​ករណី​នេះ​មែន​ មាន​ន័យ​ថា​ អ្នក​អនុញ្ញាត​គម្រោង​សាងសង់​កាស៊ីណូ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ គឺ​បិទ​ភ្នែក​ ឬ​ចុះហត្ថលេខា​អនុញ្ញាត​នៅ​ក្នុង​មុង​ មិន​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​អនុវត្តន៍​គម្រោង​ជាក់ស្តែង​ជា​មុន​ ។​ ២-​មក​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ ប្រើ​អំណាច​និង​ទឹក​លុយ​រំលោភ​បំពាន​ធ្វើការ​ឈូស​ឆាយដី​ ដើម្បី​អនុវត្តន៍​គម្រោង​សាងសង់​កាស៊ីណូ​របស់​ខ្លួន​ប៉ះពាល់​ទីតាំង​ឈរជើង​របស់​កងទ័ព​សមរភូមិ​មុខ​ ដែល​ក្នុង​ករណី​នេះ​ គឺជា​កំហុសឆ្គង​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ យ៉ាងធ្ងន់ធ្ងរ​បំផុត​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ទាក់ទង​នឹង​ករណី​អនុវត្តន៍​គម្រោង​សាងសង់​កាស៊ីណូ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លឹ​ម​ ហេង​ នៅ​ខេត្តឧត្តរមានជ័យ​ ដែល​មានការ​ប៉ះពាល់​ដល់ទី​តាំង​ឈរជើង​របស់​កងទ័ព​នៅ​សមរភូមិ​មុខ​នេះ​ ត្រូវ​តែ​រាជ​ដ្ឋា​ភិ​បាល​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​លើកទឹកចិត្ត​ដល់​កង​កម្លាំងយោធា​ផង​ និង​ការពារ​ដល់​ផលប្រយោជន៍​ជាតិ​នៅ​សមរភូមិ​ជួរ​មុខ​ផង​ ៕​

Lim-Heng-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item