Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តបាត់ដំបង៖យ៉ាង​ហោច​ណាស់​​ម​នុស្ស​​ចំ​នួន៦​​នាក់​​បាន​​រង​របួស​​ធ្ងន់​​ស្រាលក្នុង​​ហេ​តុ​ការណ៍​​ដែល​​បុរស​​ម្នាក់​​ស្រ​វឹង​ស្រា​​ឡើង​​ជោក​ជាំបាន​​បើក​រថ​យន្ត​​ឡ​ង់​រ៉ូ​វ៊ែ​រដ៏​​ទំ​នើប​​មួយ​គ្រឿង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស​​ចំ​នួន ៦​​នាក់​​បាន​​រង​របួស​​ធ្ងន់​​ស្រាល ក្នុង​​ហេ​តុ​ការណ៍​​ដែល​​ បុរស​​ម្នាក់​​ស្រ​វឹង​ស្រា​​ឡើង​​ជោក​ជាំ បាន​​បើក​រថ​យន្ត​​ឡ​ង់​រ៉ូ​វ៊ែ​រ ដ៏​​ទំ​នើប​​មួយ​គ្រឿង លឿន​​ដូច​​ហោះ​​ហើយ​​បែក​​កង់​​មុខ​ក្រោយ បណ្តាល​​ឲ្យ​រ៉េ​ចង្កូត​បុក បុក​រះ​ម៉ូតូ​កង់ អ្នកដំណើ​តាម​ដងផ្លូវ ដួល​រងរបួស​ធ្ងន់​ស្រាល​កាលពី​វេលា​ម៉ោង ១៧​និង​២០ នាទី​ល្ងាច​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៣ ផ្តើមចេញពី​ចំណុច មុខ​សណ្ឋាគារ​គ្រី​ន​ផាក ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ រហូត​បញ្ចប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

​សាក្សី​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ឡង់​រ៉ូ​វែ ពណ៌​សរ ស៊េរី​ឆ្នាំ​២០០៧ អត់​ពន្ធ​មានឈ្មោះ ម៉ក់ សុពណ៌ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ឈរ​មិន​នឹង​ខ្លួន មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់គេច​ផ្អើល​ពេញ ក្រុង​បាត់ដំបង មកដល់​ចំ​ណុច​​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ទើប​សមត្ថកិច្ច​ឃាត់​បាន ទាំង​រថយន្ត​និង​អ្នកបើកបរ ហើយ​ពេល​បញ្ជូន មក​ការិយាល័យ​ចរា​ចរ​ណ៍ មាន​អ្នក​អន្តរាគមន៍​ដោះលែង​អ្នកបើកបរ ទាំង​មិនបាន​កសាង​សំណុំរឿង​។

​ហេតុការណ៍​ដំបូង រថយន្ត​បង្ក​បាន​ប់ក​បុក អ្នកជិះ​កង់​មានឈ្មោះ Alleovae ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​បារាំង របួស​បាក់ឆ្អឹង​កងជើង​ឆ្វេង និង​ជាំ​ហើម​ក្រោម​ភ្នែក​ស្តាំ ស្នាក់​បណ្តោះអាសន្ន ក្នុងភូមិ​បែក​ចាន​ថ្មី (​ក្បែរ​វិមាន​សព​)​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ បន្ទាប់មកទៀត​នៅត្រង់ ចំណុច​សណ្ឋាគារ គ្រី​ន​ផាក រថយន្ត​បង្ក​បាន​បើក​បុក អ្នកជិះ​ម៉ូតូ ២​គ្រឿង បណ្តាល​ឲ្យ​រងរបួស​ស្រាល មិនបាន​ស្រង់​សាវតា​ទេ ព្រោះ​ប្រញាប់​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​។

​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ ក៏​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូឌុប​គ្នា ម្តាយ​និង​កូន​មានឈ្មោះ ហេង ឆី​ឃាង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​កូនរង​របួសស្រាល និង​ឈ្មោះ លឹម គឹមអេង អាយុ ៦២​ឆ្នាំ​ជា​ម្តាយ រងរបួស​ធ្ងន់​ទាំង ២​នាក់​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៤ រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។ រថយន្ត​បង្ក​បាន​បន្ត​ទៅបុក​ជនរងគ្រោះ ឈ្មោះ ចាន់ ម៉ា​រី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ បណ្តាល​ឲ្យ​របួស​ជើងឆ្វេង យ៉ាងធ្ងន់ធ្ងរ​ខណៈដែល ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ មាន​ទីលំនៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

​សាក្សី​បាន​ឲ្យ​ដឹងថា បុរស​ដែល​បើករថយន្ត ហាក់បីដូច​ស្រវឹង ហើយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន មាន​ចរិត ក្រ​អើត​ក្រ​ទម ដាក់​សមត្ថកិច្ច​ថែមទៀត​។ ក្រោយពេល​កើតហេតុ វត្ថុតាង​និង​អ្នកបង្ក ត្រូវបាន​ដឹក​យកទៅ​រក្សាទុក នៅ​កា​រិ​យា​ល័​ចរាចរណ៍​ខេត្ត ប៉ុន្តែ​អ្នក​បើ​បររថ​យន្ត ត្រូវបាន​គេ​អន្តរាគមន៍ ដោះលែង​ទាំងយប់​។ ពាក់ព័ន្ធ​ករណីនេះ អ្នក​សារ​ព័ត​មាន មិនអាច​សុំ​ការបំភ្លឺ ពី​សមត្ថកិច្ច​ចរាចរណ៍ ណា​ម្នាក់​បានឡើយ​ព្រោះ​អស់លោក​ថា មិនអាច​បកស្រាយ​បាន ហើយ​កន្លងមក ប្រសិនបើ​អ្នកបើកបរ អត់លុយ​គឺ​ចាប់បញ្ជូន តែបើ​អ្នកមាន​លុយ​មិនបាច់​សួរចម្លើយ​ផង ក៏ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​៕

Wat 0512 Wat 05121 Wat 05122 Wat 05123 Wat 05124


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item