Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ស្ត្រី​រងគ្រោះ​ម្នាក់​បានមក​ប្តឹង​រៀបរាប់​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថា នាង​ត្រូវបាន​ប្តី​ឈ្មោះ ចាន់ យាន ហៅ ម៉ាប់ អាយុ​៥២​ឆ្នាំ ប្រើ​អំពើហិង្សា ចាប់ចង វាយ​ដោយ​ដៃ និង​ដង​ពូថៅ អស់​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ «​ថ្ងៃទី​២៧-២៨-២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣» រហូត​រងរបួស​សុស​ពេញ​ខ្លួន និង​ក្បាល​ព្រមទាំង​មុខមាត់​ហើយ ឡើង​ពោរ ទើប​នាង​ដាច់ចិត្ត​ប្តឹង​ប្តី​របស់​នាង​ពីបទ​ប្រើ​អំពើហិង្សា ដោយ​ចេតនា​តែម្តង​។​

​ស្ត្រី​រងគ្រោះ ដែល​ត្រូវបាន​ប្តី​របស់ខ្លួន​ប្រើ​អំពើហិង្សា​វាយដំ​ដោយ​ចង​នឹង​ចំណង​ទៀត​នោះ មានឈ្មោះ យឹម មុំ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​វាល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​ព័ត៌មាន​ពី​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​រួចហើយ សមត្ថកិច្ច​បាន​រាយការណ៍ និង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់់ ចាត់​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ សាកសួរ​សាក្សី​បាន​បង្ហាញថា ស្ត្រី​រងគ្រោះ​មានកូន​ប្រុស​-​ស្រី ចំនួន​៤​នាក់ ឋិត​ក្នុងបន្ទុក​ដែល​កូនច្បង​មាន​អាយុ​៧​ឆ្នាំ និង​កូន​ប្អូន​អាយុ​ទើប​១​ឆ្នាំ​។ គ្រួសារ​នេះ មាន​ជីវភាព​ទីទ័លក្រ ហើយ​ប្តី​ចិត្ត​តិរច្ឆាន​នោះ ស្រវឹង​សឹង​រាល់ថ្ងៃ​-​យប់ និង​តែង​ធ្វើបាប​ប្រពន្ធ​របស់ខ្លួន​ជានិច្ច ដោយ​គ្មាន​សួររក​ហេតុផល​ឡើយ​។ ការប្រើ​អំពើហិង្សា​នេះ មាន​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ ដោយ​ប្រើ​កណ្តាប់ដៃ និង​ដង​ពូថៅ វាយ​មកលើ​ក្បាល​ប្រពន្ធ​ជាច្រើន​កន្លែង ព្រមទាំង​ចាប់​ប្រពន្ធ​ចង​អូស​ទៅ​វាយ​បន្ត​នៅក្រោយ​ផ្ទះ​គំរាម​សម្លាប់ចោល​មួយ​ពូជ​ថែមទៀត​។ សំណាងល្អ​ស្ត្រី​រងគ្រោះ​ខំ​រើបម្រះ​រួច​ពី​ចំណង ខណៈពេល​ប្តី​ឬ​ស្យា​ដេកលក់ រួច​ក៏រ​ត់ទៅ​ទូរស័ព្ទ​ប្រាប់​បងប្អូន​ក៏​បែក​រឿង​ត្រូវបាន​បងប្អូន​នៅ​ស្រុក​ភ្នំក្រវាញ ទៅ​រំដោះ​យកមក​ទាំងយប់ និង​ក៏បាន​ដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ តែម្តង​។​

​ប្រភពពី​អ្នករស់នៅ​ក្បែរ​ខាង​ផ្ទះកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ដែលមាន​ចិត្ត​ព្រៃផ្សៃ​ប្រើ​អំពើហិង្សា​មកលើ​ប្រពន្ធ​ខាងលើនេះ​ធ្លាប់មាន​ប្រពន្ធ​ចំនួន​៣​នាក់​រួចមកហើយ តែ​ត្រូវ​ប្រពន្ធ​រត់ចោល​ទាំងអស់​ដោយសារតែ​បុរស​រូបនេះ​ពូកែ​វាយ​ធ្វើបាប​ប្រពន្ធ នៅសល់តែ​ស្ត្រី​ជា​ប្រពន្ធ​ទី​៤​រងកម្ម​ចុងក្រោយ​នេះ ក៏​ធ្លាប់​រត់ចោល​ដែរ​កន្លងមក​តែ​ត្រូវរ៉ូវ​គ្នា​វិញ ព្រោះតែ​ចាញ់​ការ​លួងលោម​របស់​ប្តី​ឬ​ស្យា​ដដែល​។​

​បច្ចុប្បន្ននេះ សាច់ញាតិ​បាន​នាំ​ស្ត្រី​រងគ្រោះ និង​កូនៗ​ចេញពីផ្ទះ​សម្បែង​អស់ហើយ ព្រោះ​ខ្លាច​ប្តី និង​ជា​ឪពុក​ប្រមឹក​ប្រើ​អំពើហិង្សា​រហូតដល់​ស្លាប់​។ រីឯ​បុរស​ជា​ប្តី និង​ជា​ឪពុក​របស់​កូនៗ​តូចៗ​ទាំង​៤​ដែលមាន​ចិត្ត​ឬ​ស្យា​នេះ​បាន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ស្រមោល ពេលដែល​សមត្ថកិច្ច​ចុះទៅ​ដល់ផ្ទះ​កើតហេតុ ដើម្បី​ឃាត់ខ្លួន​នោះ​៕​

32fe343423

 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item