Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​សំណុំរឿង​វិវាទ​ដីធ្លី​មួយ​កន្លែង​ ឋិត​នៅ​ភូមិ​កែវ​ផុស​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​ "​អតីត​ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​"​ រវាង​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ​ តូចតាច​ចំនួន​៤៩​គ្រួសារ​ និង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ ដោយសារ​សំណុំរឿង​នេះ​មាន​លក្ខណៈ​ពិសេស​ចំនួន​៤​យ៉ាង​ ៖​ ១-​តុលាការ​កាត់ក្តី​ដោយ​បិទ​ភ្នែក​ ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ ជា​សេដ្ឋី​មាន​លុយ​,​ ២-​រឿង​ក្តី​ត្រូវ​បាន​តុលាការ​ដោះស្រាយ​រួច​ហើយ​ ប៉ុន្តែ​រាជរដ្ឋាភិបាល​យក​សំណុំរឿង​ក្តី​ដដែល​នេះ​មក​ដោះស្រាយ​ជា​សមត្ថកិច្ច​ឡើង​វិញ​,​ ៣-​រាជរដ្ឋាភិបាល​សម្រេច​ត្រឡប់ត្រឡិន​សាចុះសាឡើង​ រហូត​ដល់​ចេញ​ជា​សេចក្តីសម្រេច​ចំនួន​១​លើក​ និង​លិខិត​សេចក្តីជូនដំណឹង​"​ស​ជ​ណ​"​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចំនួន​៧​លើក​ ដោយ​ម្តង​ប្រគល់​ដី​ទំនាស់​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ និង​ម្តងទៀត​ប្រគល់​ដី​ទំនាស់​ដដែល​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ និង​៤-​រវាង​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ពោល​គឺ​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ដូច​គ្នា​ ប៉ុន្តែ​ធ្វើ​របាយការណ៍​ និង​លើក​យោបល់​ជូន​នាយក​រដ្ឋមន្ត្រី​ផ្ទុយ​គ្នា​មុំ​១៨០​ឌឺ​ក្រេ​ "​ឯកឧត្តម​ ស​ ខេ​ង​ លើក​យោបល់​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​ រីឯ​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ លើក​យោបល់​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​"​ ។​

​ក្រោយមក​ បន្ទាប់​ពី​បានឃើញ​សកម្មភាព​លោក​ឧកញ៉ា​ ជៀម​ ផែន​ ថៅ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​ និង​វាយ​កម្ទេច​ផ្ទះសម្បែង​ក្រុម​ប្រជាពលរដ្ឋ​ស្រស់ៗ​ពេក​ តាម​ការ​លើក​យោបល់​របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ និង​តាម​ការ​សម្រេចសេចក្តី​របស់​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ​ និង​មិន​យុត្តិធម៌​នោះ​ ទើប​នាំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ភ្ញាក់រលឹក​សម្រេច​និរាករណ៍​លិខិត​លេខ​៦៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ "​ជា​លិខិត​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ តាម​ការ​លើក​យោបល់​របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​"​ ចោល​ជា​អសារ​បង់​ តាម​ស្មារតី​នៃ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១២​សសរ​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៣​ និង​បង្គាប់​ឲ្យ​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ដោះស្រាយ​ករណី​វិវាទ​នេះ​នៅ​នឹង​កន្លែង​តែង​ម្តង​ ។​

​នៅ​ទីបំផុត​ ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ក៏​បាន​ភ្ញាក់រលឹក​មិន​ហ៊ាន​ប្រឆាំង​នឹង​ "​ទំនោរ​"​ ឬ​"​ខ្យល់​"​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​វិញ​ តាម​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ លើស​ពី​នេះ​ រាជរដ្ឋាភិបាល​បាន​បង្គាប់​ឲ្យ​បើក​ការ​ស្រាវជ្រាវ​ពី​ដើម​រហូត​ដល់​ចប់​ ទៅ​លើ​លោក​ឧកញ៉ា​ ជៀម​ ផែន​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ការ​ទទួលខុសត្រូវ​នៃ​អំពើ​របស់​ឧកញ៉ា​រូប​នេះ​ ដោយ​ត្រូវ​យក​របាយការណ៍​របស់​ឯកឧត្តម​ ស​ ខេ​ង​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០០៨​ ដែល​ទទួល​បាន​ចំណារ​ឯកភាព​ ចុះ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​ ។​

​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ទទួល​បាន​ចំណារ​ឯកភាព​ ចុះ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ត្រង់​ចំណុច​ទី​២​ បាន​បញ្ជាក់​ថា​ "​ចំពោះ​លោក​ ជៀម​ ផែន​ និង​បក្ខពួក​ដែល​បាន​កាប់​បំផ្លិចបំផ្លាញ​ផលដំណាំ​ ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នោះ​ ទុក​លទ្ធភាព​ជូន​ប្រជាពលរដ្ឋ​ប្តឹង​ទៅ​តុលាការ​ ដើម្បី​ទារ​សំណង​វិញ​ ។​ ដោយឡែក​ បើ​លោក​ ជៀម​ ផែន​ នៅ​តែ​បន្ត​ប្រើប្រាស់​លិខិត​ ឬ​ឯកសារ​ក្លែងក្លាយ​តទៅ​ទៀត​ គួរ​មាន​វិធានការ​អនុវត្តន៍​តាម​ច្បាប់ព្រហ្មទណ្ឌ​ ។​"​ ។​

​យោង​តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០០៨​ របស់​ឯកឧត្តម​ ស​ ខេ​ង​ ដែល​ទទួល​បានការ​ឯកភាព​ប្រមុខ​រាជរដ្ឋាភិបាល​ នា​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០០៨​នោះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​ដី​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ ឲ្យ​បាន​សម្រេច​នា​រយៈពេល​កន្លង​មក​ លោក​ឧកញ៉ា​ ជៀម​ ផែន​ បាន​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ ឬ​ក្លែង​ឯកសារ​មួយ​ចំនួន​រួច​ហើយ​ ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ ។​

​ឥឡូវនេះ​ មាន​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ ដំណើ​ការ​បើក​ការ​ស្រាវជ្រាវ​ទៅ​លើ​អំពើ​របស់​លោក​ឧកញ៉ា​ ជៀម​ ផែន​ ដែល​ប្រើប្រាស់​ឯកសារ​ក្លែង​ ឬ​ក្លែងបន្លំ​ឯកសារ​ ដើម្បី​ប្លន់​ដី​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ តាម​ការ​បង្គាប់​របស់​រាជរដ្ឋាភិបាល​នោះ​ហាក់​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ ពោល​គឺ​កំពុង​ជាប់​គាំង​មិន​ទៅ​មុខ​ត្រឹម​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ដែល​ធ្លាប់​ធ្វើ​របាយការណ៍​ភូតភរ​បន្លំ​ប្រមុខ​រាជរដ្ឋាភិបាល​អស់​ជា​ច្រើន​លើក​ច្រើន​សា​ ។​

​សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​រហស្សនាម​ថា​ជា​"​បុរស​ខ្លាំង​"​ មេត្តា​ត្រួតពិនិត្យ​ទៅ​លើ​ករណី​នេះ​ឡើង​វិញ​ផង​ ទើប​ស័ក្តិសម​មានឈ្មោះ​ថា​ជា​ប្រមុខ​រាជរដ្ឋាភិបាល​"​កែទម្រង់​"​ ៕​

Hun-Sen-008Cheam-Phen-03Cheam-Phen-04 Cheam-Phen-3


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item