Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ក្មេង​ស្រី​​ម្នាក់​​បាន​​ស្លាប់បាត់​បង់​​ជី​វិត​​ភ្លា​មៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុយ៉ាង​​អា​ណោច​អា​ធ័មរីឯ​​ម្តាយ​​រង​របួស​​ធ្ងន់​ធ្ងរខណៈ​ដែល​​កំ​ពុង​តែ​​ជិះ

​ខេត្តកណ្តាល ៖ ក្មេង​ស្រី​​ម្នាក់​​បាន​​ស្លាប់ បាត់​បង់​​ជី​វិត​​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ យ៉ាង​​អា​ណោច​អា​ធ័ម រីឯ​​ម្តាយ​​រង​របួស​​ធ្ងន់​ធ្ងរ ខណៈ​ដែល​​កំ​ពុង​តែ​​ជិះ ម៉ូ​តូ​ឌុប​កូន​ស្រី តាម​ផ្លូវ​​ជាតិ​​លេខ​​១១០ ហើយ​ក៏​​ត្រូវ​​រថ​យន្ត​​កូរ៉េ​​ដឹក​ទំ​និញ បើក​​បុក​​យ៉ាង​ពេញទំហឹង អូស​ជាង ៥​ម៉ែត្រ កាលពី​វេលា​ម៉ោងជាង​៩ ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ជា​ម្តាយ​មានឈ្មោះ ង៉​ន សុខៀង អាយុ ៣១​ឆ្នាំ រងរបួស​ធ្ងន់ មុខរបរ​លក់​បន្លែ មាន​ទីលំនៅ ភូមិ​ឃុំ​កើ់តហេតុ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស្កូ​ពី ពណ៌​ក្រ​ហម គ្មាន​ស្លាក​លេខ ដោយ​ឌុប​កូនស្រី​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ សាង លីដា អាយុ ២​ឆ្នាំ​។ សមត្ថកិច្ច​ជំនាញ​ចុះ ទៅដល់​កន្លែងកើតហេតុ ហើយ​បានធ្វើការ​វាស់​វែង ហៅ​រថយន្ត​សាមុយ ដឹក​ស្ត្រី​រងគ្រោះ​ជា​ម្តាយ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ សៀន សាវុធ អាយុ ៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ឃុំ​ភ្លុក ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​៕

Wat 161222


​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item