រាជធានីភ្នំពេញ ៖ រថយន្តដឹកថ្មរបស់ក្រុមហ៊ុន ទន់សម្បតិ្ត បានបើកបុកអ្នកជិះម៉ូតូ សង់កូរ៉េពីក្រោយអូសជាង ១០ម៉ែត្រ កាលពីវេលាម៉ោង ១១និង១០ នាទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ២ ទល់មុខបុរីកាំងម៉េងស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបណ្តាលឲ្យក្មេងស្រីម្នាក់វ័យ ៧ឆ្នាំរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពក្រុងតាខ្មៅ។
ក្មេងស្រីរងគ្រោះឈ្មោះ ចាន់ លក្ខិណា អាយុ ៧ឆ្នាំ បានរងរបួសធ្ងន់ និងឈ្មោះ ចាន់ ប៊ុនធឿន ជាឪពុក អាយុ ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប និងឈ្មោះយាយ ឆែម អាយុ ៧០ឆ្នាំ មានទីលំនៅខេត្តតាកែវ។ ជនរងគ្រោះជិះម៉ូតូសេ១០០ កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ ១G-១១៣៨ ធ្វើដំណើរពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ២។ ចំណែករថយន្តបង្កហេតុម៉ាក HYUNDAI ពណ៌សក្រហម ប្រភេទយីឌុប ពាក់ស្លាកលេខ ព្រះសីហនុ ៣A-១១១៩ ធ្វើដំណើរស្របទិសគ្នា បើកបរដោយឈ្មោះ ហាក់ សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មានមុខរបរជាអ្នក បើកបរឲ្យក្រុមហ៊ុន ទន់ សម្បតិ្ត មានស្រុកកំណើត នៅភូមិអម្ពិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា មានកូនស្រី និងលោកយាយម្នាក់ទៀត ហើយនៅពេលជិះម៉ូតូតាមផ្លូវ លោកយាយក៏ជ្រុះនំបុ័ង បម្រុងបត់ម៉ូតូទៅរើសនំបុ័ងវិញ ស្រាប់តែឃើញរថយន្ត មួយ គ្រឿងបើកមកជិតដល់ ជនរងគ្រោះអត់បត់ទេ ក៏គេចចូលមកវិញ ហើយក៏ត្រូវរថយន្តបង្ក មកដល់បុកពីក្រោយអូសម៉ូតូនៅជាប់ កង់មុខរថយន្តជាង ១០ម៉ែត្របណ្តាលឲ្យក្មេងស្រី អាយុ ៧ឆ្នាំរងរបួស បែកមាត់បាក់ធ្មេញហូរឈាម ហើយអ្នកបើកបរម៉ូតូជាឪពុក និងលោកយាយ បានរងរបួសស្រាល៕
Source from: watphnom-news.com























Loading...




Post a Comment