Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យ៉ាង​ហោច​ណាស់​​ជន​ជាតិ​​បរ​ទេស២​​នាក់និង​ជន​ជាតិ​ខ្មែរ៣​​នាក់បាន​​រង​របួស​​ធ្ងន់​​និង​​ស្រាលខ​ណៈ​ដែល​​យុវ​ជន​​ម្នាក់

​រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​ជន​ជាតិ​​បរ​ទេស ២​​នាក់ និង​ជន​ជាតិ​ខ្មែរ ៣​​នាក់ បាន​​រង​របួស​​ធ្ងន់​​និង​​ស្រាល ខ​ណៈ​ដែល​​យុវ​ជន​​ម្នាក់ បើក​បរ​​រថ​យន្ដ​មួយ​គ្រឿង ក្នុង​​ស​ភាព​​ស្រ​វឹង ជោក​ជាំ បាន​​ជ្រុល​​ទៅ​បុក​​រះ​​ម៉ូតូ ៥​​គ្រឿង​​ដែល​​ចត​​ស្ងៀម លើ​ចិញ្ចើមផ្លូវ  ហើយ​ព្យាយាម​ថយក្រោយ​បើក​រត់គេចខ្លួន​នោះ ក៏​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ យ៉ាង​ពេញទំហឹង​មួយគ្រឿង​ទៀត កាលពី​វេលា​ម៉ោង ១០​និង ៣០ នាទី​យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​១៣០ ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​២ ខណ្ឌដូនពេញ ។​

​រថយន្ដ​បង្ក​ម៉ា​ករេវ​ហ្វ​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-1738 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ជា ដា​រ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជា​បុគ្គលិក រោងចក្រ​កាត់ដេរ ស្នាក់​នៅផ្ទះ​លេខ​៩២ ផ្លូវ​លេខ​៣១៥ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។ ចំណែក​ម៉ូតូ​ដែល​រងគ្រោះ​រួមមាន​ទី​១-​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទី​២-​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1R-2847 ជា​របស់​ឈ្មោះ ម៉ែន កន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ទី​៣-​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ទី​៤-​ម៉ូតូ​យ៉ាម៉ាហា​មី​អូរ ពណ៌​ក្រហម​លាយ ខ្មៅ ទី​៥-​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល និង​មួយគ្រឿង ទៀត​ប្រភេទ​ម៉ូតូ​ធុន​ធំ ពណ៌​ខ្មៅ ។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ឈ្មោះ ជា ដា​រ៉ា បើករថយន្ដ​បង្ក តាមផ្លូវ​លេខ ១៣០ ក្នុងទិសដៅ​ពី​លិច ទៅ​កើត​យ៉ាង​លឿន ។ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅបុក​រះ​ម៉ូតូ ៥​គ្រឿង ដែល​ចត​នៅលើ​ចិ​ញ្ចើ​ញ​ផ្លូវ បណ្ដាលឱ្យ​ខូចខាត​ទាំងស្រុង ហើយ​ភ្លាមនោះ​ឈ្មោះ ជា ដា​រ៉ា មិនបាន​ឈប់​ទទួល​ខុស​ត្រូវ​នោះទេ បែរជា​ថយ​រថយន្ដ បម្រុង​នឹង​បើក​រត់គេចខ្លួន ក៏​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​កំពុង​ដឹក​ភ្ញៀវ ជនជាតិ​បរទេស ២​នាក់​និង​ជនជាតិខ្មែរ ៣​នាក់ បណ្ដាលឱ្យ​របួសធ្ងន់ និង​ស្រាល​តែម្ដង ។​

​ឈ្មោះ ជា ដា​រ៉ា បាន​បើករថយន្ដ​រត់គេច រហូតមកដល់​មុខ ប៉ុស្ដិ៍នគរបាល​ស្រះចក ក៏ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាប់បាន ហើយ​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ឡើង​ទ្រោម​ខ្លួន តែ​សំណាងល្អ បាន​សមត្ថកិច្ច​ឃាត់​យកមក​ប៉ុស្ដិ៍​ទាន់ កុំ​អី​ត្រូវ​ប្រជាពលរដ្ឋ វាយ​ស្លាប់​បាត់ទៅហើយ ។ សមត្ថកិច្ច បាន​យក​រថយន្ដ​បង្កហេតុ និង​ម៉ូតូ​រងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ បាល​ចរាចរជើងគោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលមក ដោះស្រាយ​តាម​៕

Wat 161212 Wat 161213
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item