Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ឥណ្ឌូណេស៊ី​៖​កុមារី​តូច​ម្នាក់​ជនជាតិ​ឥណ្ឌូណេស៊ី​កើត​ជំងឺ​កម្រ​មួយ​បណ្តាល​ឲ្យ​ក្បាល​របស់​នាង​ប៉ោង​ធំ​និង​មាន​ទំហំ​ធំ​ជាង​ក្បាលមនុស្ស​ចាស់​ដល់​ទៅ​៣​ដង​។​

​ប្រទេស​ឥណ្ឌូណេស៊ី ​៖ ​កុមារី​តូច​ម្នាក់​ជនជាតិ​ ឥណ្ឌូណេស៊ី​កើត​ជំងឺ​កម្រ​មួយ ​បណ្តាល​ឲ្យ​ក្បាល​របស់​នាង ​ប៉ោង​ធំ​និង​មាន​ទំហំ​ ធំ​ជាង​ក្បាលមនុស្ស​ចាស់​ ដល់​ទៅ​៣​ដង​។​ ចំណែក​គ្រួសារ​ក៏​ក្រីក្រ ​គ្មាន​លទ្ធភាព​ នាំទៅ​ព្យាបាល​ធ្វើ​ឲ្យ​អាការ​កាន់តែ​រាលដាល​ ហេតុនេះ​ម្តាយ​នាង​ បាន​ត្រឹម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ​សូម​ឲ្យ​ជួយ​ថែរក្សា ​ជីវិត​កូន​ឲ្យ​ផុតពី​គ្រោះថ្នាក់​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម ​គេហទំព័រ​សង្គម​សិល្បៈ រ​បស់​ប្រទេស​អង់គ្លេស​មួយ​ឈ្មោះ mirror.co.uk ដែល​បាន​ចុះផ្សាយ​ កាលពីពេល​ថ្មីៗ​នេះ ។​

​ក្មេងស្រី ​អា​ឌិ​ល​ឡា​ អាណា​គា​ អាយុ​៣​ ខួប​ បានចាប់កំណើត​មកជា​មួយ​ នឹង​អាការ​ទឹក​ដក់​ក្នុង​ប្រហោង​ខួរក្បាល​។ អាការ​ដែល​ប្រទះឃើញ​ បែប​កម្រ​ដែល​វា​បាន​បិទ​ទប់ ​ផ្លូវទឹក​ចិញ្ចឹម​ខួរក្បាល ​ទៅកាន់​ខួរឆ្អឹងខ្នង​ ហើយដោយ​វត្ថុ​រាវ​ ដែល​កក​ផ្តុំ​ច្រើនឡើងៗ ​ក្នុង​ប្រហោង​ខួរក្បាល​ ទើប​បណ្តាល​ឲ្យ​ក្បាល ​របស់​នាង​ប៉ោង​ស្ទើរ​ផ្ទុះ​។​

​សេចក្តីរាយការណ៍​ពី​ដេលី​ម៉េ​ល​ បាន​ឲ្យ​ដឹងថា​ពេលដែល​សម្រាល​មក​ថ្មីៗ​ ក្មេងស្រី​ អា​ឌិ​ល​ឡា​ គឺមាន​ក្បាល​ធំ​ជាង ​ទំហំ​ក្បាល​នៃ​ទារក​ទូទៅ ​តិចតួច​ប៉ុណ្ណោះ​ប៉ុន្តែ​លុះ​កន្លងទៅ​ យូរ​ខែ​ថ្ងៃ​មក​ក្បាល​នាង ​ក៏​ធំ​បន្តិច​ម្តងៗ​ហើយ​មកទល់ពេលនេះ ​គេ​វាស់​ពី​ត្រចៀក​ម្ខាង ​ទៅ​ត្រចៀក​ម្ខាង​ទៀត​ មាន​ទំហំ​ ១០០​សង់ទីម៉ែត្រ​ឯណោះ​។ 

​កុមារី​អភ័ព្វ​ មាន​អាការ​ល្ហិតល្ហៃ​គេង​រងៀមៗ ​នាង​ធ្ងន់​ក្បាល​ងើប​លែងរួច​ នាង​មិនអាច​និយាយ​បានទេ ​ភ្នែក​ក៏​ស្រវាំង​មើលមិនឃើញ ​ហើយ​ស្វិតជើង​ទៀតផង​។​ថ្វីបើ​ជីវិត​នាង ​កំពុង​ស្ថិតក្នុង​ភាព​អស់សង្ឃឹម ​ប៉ុន្តែ​ដោយ​ក្តី​សណ្តោស ​ប្រោសប្រណី​ពី​ឪពុកម្តាយ​ នាង​ត្រូវបាន​មើលថែ​ទាំង ​យ៉ាង​ដិតដល់​ពី​ឪពុក ​អាន់​វ៉ារ​ អាណា​ស​ អាយុ​ ៣១​ឆ្នាំ​និង​ម្តាយ​ ប៉ាស​ប៊ី​តា​ អាយុ​ ២៨​ឆ្នាំ​និង ​បា​ស៊ីរ៉ា​ បងស្រី​វ័យ​ ៧​ឆ្នាំ​នៅក្នុង​ផ្ទះ​ កម្សត់​មួយ​ស្ថិតនៅ​ស្រុក​បូ​កូ​។

​ជំងឺ​ចម្លែក​នេះ ​មានឱកាស​កើតឡើង​ត្រឹម​១ ​ក្នុងចំណោម​ ៥០០​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​កន្លងមក​ធ្លាប់មាន​គ្រូពេទ្យ​ ព្យាបាល​បានជា​សះស្បើយ​ នៅ​អង់គ្លេស​តាម​វិធី​វះកាត់ ​ប្រហែល​ ២​ម៉ោង​ដែរ​ ។ ជា​មួយ​នឹង​ប្រាក់ចំណូល​ត្រឹម​ ១,៣៦​ ផោន​ស៍​ក្នុង​ ១​ថ្ងៃ​ពី​ការប្រកប​របរ​ បើកប​រ​រថយន្ត​លោក​ អា​ណាស​ មិនមាន​សមត្ថភាព​ សន្សំ​ប្រា​ក់បាន​គ្រប់គ្រាន់ ​សម្រាប់​បង់ថ្លៃ​ព្យាបាល ​កូនស្រី​តូច​របស់គាត់​ បានឡើយ​ ប៉ុន្តែ​ទីបំផុត​គ្រួសារ​គាត់ ​ត្រូវ​រដ្ឋាភិបាល​ជួយសង្គ្រោះ​។ ​រហូតមកដល់​ពេលនេះ​គ្រូពេទ្យ​ នៅ​ឥណ្ឌូណេស៊ី ​នៅតែ​អល់អែក​ក្នុងការ​វះកាត់​ ដោយសារ​កុមារី​ អា​ឌិ​ល​ឡា ​រង​ការខូចខាត​ ខាង​ខួរក្បាល​ធ្ងន់ធ្ងរ​ ព្រោះតែ​យឺតយ៉ាវ​ក្នុងការ​ព្យាបាល​៕

wat17- wat17- (1) wat17- (2) wat17- (3) wat17- (4) wat17- (5)


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item