Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖តាម​​ការ​​ទូ​ន្មាន​រ​បស់​​លោកAristoteបិតា​​វិទ្យា​សា​ស្ត្រ​​ន​យោ​បាយជន​ជាតិ​​ក្រិច​​បាន​​ឲ្យ​​ដឹង​ថាប្រ​សិន​បើ​​ប្តី​​ប្រ​ពន្ធរួម​ដំ​ណេក​​ជា​មួយ​គ្នា​​ពេល​​ថ្ងៃ​ណា

រាជធានី​ភ្នំពេញ ៖ តាម​​ការ​​ទូ​ន្មាន​រ​បស់​​លោក Aristote បិតា​​វិទ្យា​សា​ស្ត្រ​​ន​យោ​បាយ ជន​ជាតិ​​ក្រិច​​បាន​​ឲ្យ​​ដឹង​ថា ប្រ​សិន​បើ​​ប្តី​​ប្រ​ពន្ធ រួម​ដំ​ណេក​​ជា​មួយ​គ្នា​​ពេល​​ថ្ងៃ​ណា ដែល​​អាច​មាន​​ខ្យល់​​បក់​​ពី​​ទិស​​ខាង​ជើង គេ​​ប្រា​ក​ដ​​ណា​ស់​​ថាត្រូវតែមាន​កូនប្រុស ហើយ​នៅ​ថ្ងៃ​ណា​ដែលមាន​ខ្យល់ បក់​មកពី​ទិស​ខាងត្បូង ពួកគេ​នឹងមាន​កូនស្រី​។

​រីឯ​ផ្នែក​វិទ្យាសាស្ត្រ​ហ្សែ​ន​វិញ បានកំណត់​អំពី​ករណី​ទារក នៅក្នុង​ផ្ទែ​អាស្រ័យ​ដោយ ហ្សែ​ន​របស់​ឪពុកម្តាយ​ទៅវិញ​ទេ​។ ដោយឡែក​តាម​ក្រិ​ត្យ​ក្រម​ធម្មជាតិ ការកម្រិត​ការ​លៃ​ពេលវេលា នៃ​ការ​រួមភេទ​សម្ព័ន្ធ​រវាង​ប្តី​ប្រពន្ធ គឺ​ធានាបាន​នូវ​អត្រា ស្ទើរតែ​ចាត់ទុកថា សុ​ក្រិត​នៅពេលណា​គេ​ចង់​បានកូន ប្រុស​ឬ​ស្រី ទៅតាម​បំណងប្រាថ្នា​។ សូម​ស្វែងយល់​ពី បញ្ហា​មួយចំនួន​ដូចតទៅ ៖

​ដើម្បី​ចង់​ឲ្យ​មានគភ៌​កូនស្រី​
​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​កំណត់​ពេលវេលា ឲ្យ​បានច្បាស់លាស់​ថា នៅពេលណា​ដែល ពង​អូ​វិល​ត្រូវ​ធ្លា​ក់មក​។ នោះ​ជា​រឿង​ដ៏​សំខាន់ ដើម្បី​ចាប់ផ្តើម​មានគភ៌​ជា​កូនស្រី បើ​ចង់បាន​កូនស្រី គប្បី​មានការ​រួមរ័ក ជាប្រចាំ​ថ្ងៃ​តាំងពី​រដូវ​ប្រចាំខែ ធ្លាក់​អស់​ស្អាត​ពី​ខ្លួន​អស់ហើយ រហូតដល់ ២​ទៅ​៣ ថ្ងៃមុន​ពេល​ពង​អូ​វ៉ុល​ធ្លាក់​ចុះមក​។ នៅពេល​មាន​ទំនាក់ទំនង ភេទ​សម្ព័ន្ធ​នោះ ក៏​មិនត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ ឬ​ប្រើប្រាស់​មធ្យោបាយ បង្ការ​មិន​ឲ្យ​មានគភ៌​ផ្សេងទៀត ក្រោយ​ថ្ងៃ​ដែល​ពង​អួ​វ៉ុល ត្រូវ​ធ្លាក់​ចុះមក​នោះ​។​

​នៅពេលដែល​គេ​ចង់បាន​កូនស្រី ក៏​ពុំគប្បី​ឲ្យ​ភរិយា ឈានដល់​តម្រេក​កំពូល ខ្លាំងពេក​នោះទេ នៅពេល​រួម​គ្រែ​ខ្នើយ ជាមួយគ្នា​នោះ​។ នេះ​ក៏​ដោយសារតែ​ស្រី្ត បាន​បញ្ចេញ​នូវ​ជាតិ​រំអិល​មក​តិច មិន​ដូចជា​ករណី ដែល​ឈានដល់​ចំណុចកំពូល ទឹករំអិល​ចេញមក​កាន់តែច្រើន ធ្វើ​ឲ្យ​ទ្វារមាស​សើម​រអិល​ខ្លាំងពេក នាំ​ដល់​មេជី​វិត​កាន់តែ​បន្ថែម​ចលនា​យ៉ាង​លឿន រុលទៅមុខ​ជួប​ជាមួយ នឹង​ពង​អូ​វ៉ុល​នោះ​។​

​ដើម្បី​ចង់​ឲ្យ​មានគភ៌​កូនប្រុស​
​សកម្មភាព​រួមរ័ករ​វាង​ប្តី​ប្រពន្ធ មាន​កាលកំណត់ ដែល​ពង​អូ​វ៉ូ​ល​ត្រូវ​ធ្លាក់​ចុះមក និង​អាច​ធ្លាក់ចុះ​នូវ ឱកាស​ដែល​គភ៌​ជា​កូនប្រុស​។ ឱកាស​ដ៏​សមស្រប​បំផុត សម្រាប់​គូ​ស្វាមីភរិយា ចាប់ផ្តើម​រួមរ័ក ដើម្បី​មាន​ភ​គ៌​ជា​កូនប្រុស សម​ទៅតាម​បំណងប្រាថ្នា​នោះ គឺ​រយៈពេល ២៤​ម៉ោង​មុនពេល ពង​អូ​វ៉ុល​ធ្លាក់​ចុះមក ឬ​រយៈពេល ២​ម៉ោង​ក្រោយពេល​ពង​អូ​វ៉ុល​ធ្លាក់​។​

​ការ​កំណត់ពេល​រួមរ័ក​សង្វាស់ ទាក់ទិន​ទៅនឹង​ចំណុច ពេលដែល​ពង​អូ​វ៉ុល ត្រូវ​ធ្លា​ក់មក​នោះ គឺជា​កត្តា​ដ៏​សំខាន់បំផុត​ក្នុងការ ធ្វើ​ឲ្យ​ទារក​ដែល​នៅក្នុង ផ្ទៃ​មាតា​ជា​កូនប្រុស​។ ជាតិ​រំអិល​ដែល​ផ្សើម ចេញពី​ស្បូន​ក៏​កាន់តែច្រើន​ថែម​ឡើង ចំពេល​ដែល​ពង​អូ​វ៉ុល ត្រូវ​ធ្លាក់​ចុះមក​នោះ ជាការ​ផ្តល់​លទ្ធភាព​ឲ្យ​មេជី​វិត Y របស់​បុរស​ធ្វើ​ចលនា​យ៉ាង​លឿន ដើម្បី​បាន​ទៅ​ជួប ជាមួយនឹង​ពង​អូ​វ៉ុល​។​

​ក្រោយពេល​ទទួលបាន ស្រណុក​ស្រួល​ឈានដល់ តម្រេក​កំពូល​ហើយ​នោះ រូបរាង​របស់​អ្នក​រួមភេទ ក៏​នឹង​បញ្ចេញ​សារជាតិ ដែលមាន​ផលប្រយោជន៍ មួយ​បន្ថែម​មក​ឲ្យ​មេជី​វិត ដើម្បី​ឲ្យ​មានគភ៌​ជា​កូនប្រុស​។​សម្រាប់​បុរស​វិញ ក៏​គួរ​គប្បី​ស្លៀកខោ​ទ្រនាប់ រឹប​ណែន​ខ្លាំងពេក​នោះទេ​។ ការធ្វើ​យ៉ាងនេះ​ក៏​នឹង នាំ​ឲ្យ​ទឹកកាម​នៅក្នុង​ប្រដាប់បន្តពូជ ឡើង​សីតុណ្ហភាព​នឹងធ្វើ​គុណភាព នៃ​ទឹកកាម​ចុះខ្សោយ ឬក៏​បរិមាណ​ក៏​កាន់តែ​តិច​។ គួររំលឹកថា សារធាតុ​ភេសជ្ជៈ​កាហ្វេ មាន​ឥ​ទិ្ធ​ពល​ខ្លាំងណាស់ ដែល​ធ្វើ​ឲ្យ​បុរស​រួមរ័ក ជាមួយ​ដៃគូ​នឹងមាន​គភ៌ ជា​កូនប្រុស​នោះ​៕

Wat 07123


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item