Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ដ​កំពង់ធំ៖យ៉ាង​ហោច​ណាស់អ្នក​ដំ​ណើរ​​ជិត២០​​នាក់​​បាន​​រង​របួស​​ធ្ងន់​​ស្រាលដោយ​សារ​​រថ​យន្ដ​ក្រុងដឹក​​អ្នក​ដំ​ណើរ​​របស់ក្រុម​ហ៊ុន​​កា​​ពី​​តូ​ល

​ខេត្ដ​កំពង់ធំ ៖ យ៉ាង​ហោច​ណាស់ អ្នក​ដំ​ណើរ​​ជិត ២០​​នាក់​​បាន​​រង​របួស​​ធ្ងន់​​ស្រាល ដោយ​សារ​​រថ​យន្ដ​ក្រុង ដឹក​​អ្នក​ដំ​ណើរ​​របស់ ក្រុម​ហ៊ុន​​កា​​ពី​​តូ​ល ១​​គ្រឿង ទំ​ន​ង​ជា​​តៃ​កុង​​ង​ងុយ​ដេក បាន​​រេ​​ចង្កូត​​ធ្លាក់​​ផ្លូវ​​ ចូល​ក្នុង​​ស្រះ​​ទឹក ខណៈ​ដែល​​កំ​ពុង​ធ្វើដំណើ​រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​សៀមរាប​មក​ភ្នំពេញ កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០១៣ ក្នុងភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្តក្រុង ក្រុមហ៊ុន​កា​ពី​តូ​ល ដឹក​អ្នកដំណើរ​ពណ៌ សរ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0059  ចេញពី​ខេត្តសៀមរាប លុះ​មកដល់​ចំនុចកើតហេតុ ក៏​ស្រាប់តែ​តៃកុង បាន​បើករថយន្ត រ៉េ​ចង្កូត​ទៅមក ហើយ​ក៏បាន​ជ្រុល ធ្លាក់ចូល​ក្នុង​ស្រះ​ទឹក បណ្តាល​ឲ្យ​អ្នកដំណើរ ៦​នាក់​របួសធ្ងន់ ក្នុងនោះ​មាន​ប្រុស ៥​នាក់ ស្រី​ម្នាក់ ហើយ​អ្នក​របួសស្រាល​ ១៤ នាក់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា អ្នកបើក​រថយន្ដក្រុង ដែល​គេ​ស្គាល់​ថា​ឈ្មោះ អ៊ុំ ផល ក្រោយពី​បង្ក​គ្រោះថ្នាក់ រួចមក​បាន​បើកទ្វារ​រថយន្ដ រត់គេចខ្លួន​បាត់ ។ សមត្ថកិច្ច​បាន​ចុះ មកជួយ​អន្តរាគមន៍ ដឹក​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យ បង្អែក​ស្រុក​ស្ទោង ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ហើយ​នេះ​មិនមែន ជា​លើកទីមួយ​ទេ ដែល​រថយន្តក្រុង​កា​ពី​តូ​ល ជួប​គ្រោះថ្នាក់​បណ្តាល​ឲ្យ អ្នកដំណើរ​រងរបួស​ធ្ងន់​ស្រាល ផ្តើមចេញពី​ការធ្វេសប្រហែស ខ្វះ​ការទទួលខុសត្រូវ​៕

Wat 07124


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item