ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកមង្គលបុរី បានឃាត់ខ្លួនបុរសល្មោភកាមម្នាក់ រួចបញ្ជូនទៅតុលាការ ខណៈដែលជនសង្ស័យ ឡើងទៅលើផ្ទះនារីរងគ្រោះ អាយុទើបតែ ១៥ឆ្នាំ បម្រុងចាប់រំលោភ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ តែត្រូវបានក្មេងស្រីរងគ្រោះ ស្រែកឲ្យគេជួយ ទើបធ្វើឲ្យជនសង្ស័យខកខាន រំលោភមិនបានសម្រេច។
ជនសង្ស័យមានឈ្មោះ ទន ពលរឹទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរធ្វើស្រែ រីឯជនរងគ្រោះមានឈ្មោះ ធសរ អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុជាមួយគ្នា។ មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនិងប្អូនប្រុស ដេកនៅចាំផ្ទះ ព្រោះឪពុកម្តាយរវល់ ទៅស៊ីឈ្នួលនៅស្រុកថៃ លុះវេលាម៉ោង ៩និង៤៥ នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យឈ្មោះ ទន ពលរឹទ្ធ ជាអ្នករស់នៅជិតខាង បានលួចចូលក្នុងផ្ទះ ទៅឱបថើប ខ្ទប់មាត់ចាប់សម្រាត ខោអាវក្មេងស្រីរងគ្រោះ ដើម្បីរំលោភ។
ពេលនោះនាងបានរើបម្រះ និងស្រែកឲ្យគេឯងជួយ ភ្លាមនោះប្អូនប្រុសរបស់នាង បានភ្ញាក់ឡើងរត់ទៅបើកភ្លើង ឃើញមុខជនសង្ស័យច្បាស់ ធ្វើឲ្យជនសង្ស័យភ័យ រត់ចុះពីលើផ្ទះយ៉ាងលឿន ដើម្បីគេចខ្លួន តែត្រូវក្មេងស្រីរងគ្រោះ ប្រាប់អ្នកជិតខាងឲ្យប្តឹងនគរបាល ឈានដល់ការចាប់ខ្លួន ជនសង្ស័យយកមកសួរ។ ជនសង្ស័យត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន ស្រុកមង្គលបុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment