Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​រ​ង​រ​​បួសរលាក​​រ​លួយ​​ខ្លួន​ឯងស្ទើរ​​សុះ​សាច់ប​ន្ទាប់​ពី​​បង្ក​ជ​ម្លោះវាយ​​ប្រ​ពន្ធ​​របួស​​ដៃ​​ម្ខាងហើយ​​នាង​​ជា​​ប្រ​ពន្ធ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​រ​ង​រ​​បួស រលាក​​រ​លួយ​​ខ្លួន​ឯង ស្ទើរ​​សុះ​សាច់ ប​ន្ទាប់​ពី​​បង្ក​ជ​ម្លោះ វាយ​​ប្រ​ពន្ធ​​របួស​​ដៃ​​ម្ខាង ហើយ​​នាង​​ជា​​ប្រ​ពន្ធ បាន​​រត់​​ទៅ​ផ្ទះ​ម្តាយ​ប​ង្កើត ឲ្យ​​ជួយ​​ក៏​ត្រូវ​​ប្តី​​កំ​ណាច ដេញ​​វាយ​​ដោយ​​ ដំ​បង​​ដែក​​បំពង់​​ទីបដាវ​សាំ​ម៉ូ​រ៉ៃ ដល់ផ្ទះ​ម្តាយក្មេក​។ ក្រោយមក​ប្រជា​ការពារ បាន​ទៅ​ឃាត់ ស្រាប់តែ​បុរស​ជា​ប្តី រត់​ទៅ​ទិញ​សាំង​កន្លះ​លីត្រ និង​យក​ដែកកេះ​ដុត ហើយ​គប់​ទៅលើផ្ទះ​ម្តាយក្មេក តែ​គប់​មិនទាន់ ត្រូវ​សាំង​ហៀរ​ស្រោច​ឆេះ​លើ​ខ្លួនឯង រលាក​រលួយ​រងរបួស​ធ្ងន់​តែម្តង កាលពី​វេលា​ម៉ោង ១៩​និង​៣០ នាទី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ក្រុមទី​១ ភូមិខ​១ សង្កាត់​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។

​យុវជន​ដែល​ដុត​ខ្លួនឯង​នោះ មានឈ្មោះ សោម ចាន់​ដា​ណែ​ត អាយុ ២៣​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ុន លាប អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ក្បែរ កន្លែងកើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ប្រពន្ធ​បាន​សុំ​លុយ​ពី​ប្តី​ដើម្បី​ទុក​ចាយ​ថ្ងៃស្អែក ព្រោះ​ដឹងថា​ប្តី មាន​លុយ ៤​ម៉ឺន​រៀល ដែល​ឳ​ពុក​ក្មេក​ទើបនឹង​ឲ្យ តែ​ប្តី​មិនអោយ​ទើប​កើត​ទៅជា ទំនាស់​ពាក្យសំដី​គ្នា រហូត​បុរស​ជា​ប្តី យកលុយ​ទៅ​ទិញ​ស្រា​ផឹក​ស្រវឹង រួច​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​ដៃ​ឆ្វេង ហើយ​បាន​គំរាម​ចាក់​សម្លាប់ ប្រពន្ធ​ទៀតផង ។

​ប្រពន្ធ​ឮ​ដូច្នោះ​បាន​ពរ​កូនប្រុស​អាយុ ៣​ឆ្នាំ​រត់​ទៅផ្ទះ​ម្តាយបង្កើត ដែល​នៅ​ប្រហែលជា​១០០ ម៉ែត្រ​ពី​ផ្ទះ​ខ្លួន ហើយ​ប្តី​ក៏​លី​ដំបង​ដែក​បំពង់​ទីប​មួយ​ដើម និង​ដាវ​សាំ​ម៉ូ​រ៉ៃ ដេញតាម​ប្រពន្ធ មកដល់​ផ្ទះ​ម្តាយក្មេក​ហើយ​សួររក​ប្រពន្ធ ឱ្យ​យក​កូន​មក​ឲ្យ​គេ​វិញ បើ​មិន​យក​កូន​មក​ទេ ប្រយ័ត្ន​គេ​ដុត​ផ្ទះ​ចោល​។ ប្តី​កំណាច​បាន​ទៅ​ទិញ​សាំង មួយ​ដប​កន្លះ​លីត្រ ហើយ​ដុត​សាំង​ដែល​នៅក្នុង​ដប ឆាបឆេះ​សន្ធោសន្ធៅ រួច​គ្រវែង​ដប​សាំង​ទៅមុខ តែ​ត្រូវ​កំពប់​សាំង​ស្រោច​លើ​ខ្លួនឯង ឆេះ​ខោអាវ​រលាក​រលួយ​ពេញ​ខ្លួន ឃើញ​ដូច្នោះ​ប្រជា​កា​ពារ​បាន​ស្ទុះ​ទៅ​ជួយ ចាប់​ស្រាត​ខោអាវ​ចេញ ដឹក​ទៅកាន់​គ្លី​និ​ច​កុមារ​ពេជ្រ ដើម្បី​ជួយសង្គ្រោះ ៕

Wat 161219
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item