Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖ច្រើន​​ឆ្នាំ​​មក​ហើយ​​ដែល​​លោកខឹមវិ​​ចិ​​ត្រាហៅ​​ចិត្រជា​​ប្រ​ធាន​​ស្នា​ក់​ការន​គរ​បាល​​អ​ន្តោ​ប្រ​វេ​សន៍

​ខេត្តកណ្តាល ៖ ច្រើន​​ឆ្នាំ​​មក​ហើយ​​ដែល​​លោក ខឹម វិ​​ចិ​​ត្រា ហៅ​​ចិត្រ ជា​​ប្រ​ធាន​​ស្នា​ក់​ការ ន​គរ​បាល​​អ​ន្តោ​ប្រ​វេ​សន៍ ប្រ​ចាំ​​ច្រក​ព្រំ​ដែន​​ទ្វេ​ភា​គី​​ជ្រៃ​​ធំ ស្ថិត​នៅ​ក្នុង​ស្រុក​​កោះ​ធំ ខេត្ត​ក​ណ្តា​ល មាន​អំ​ណាច​​ពេញ​ដៃ ក្នុង​ការ​​ស​ម្រប​ស​ម្រួលឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក ចេញទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​បំផុត​។ ពេលខ្លះទៀត​លោក ខឹម វិ​ចិ​ត្រា ក៏បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន ក្នុងការ​បំពាន​លើ​តួនាទី របស់​មន្ត្រី​ជំនាញ​ដទៃ ដែល​ចុះទៅ​ប្រចាំការ នៅ​ច្រកព្រំដែន​ជ្រៃ​ធំ ទៅតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ ជាពិសេស​លោកស្នងការ អ៊ា​វ ចំរើន មេត្តា​ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ខឹម វិ​ចិ​ត្រា ឡើងវិញ​ផងដែរ​។​

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ខឹម វិ​ចិ​ត្រា ហៅ​ចិត្រ គឺជា​មន្ត្រី​ដែល​ពូកែ​អួតអាង និង​ក្រអឺតក្រទម​បំផុត ចាប់តាំងពី​ពេលដែល​គាត់​បាន​ផ្តួល​មេ​ចាស់ ហើយ​កាន់តំណែង​ជា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ គាត់​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​នោះទេ តាម​រយៈ​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ រកស៊ី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​ស្រុក​យួន ហើយ​ឈើ​ប្រណីត​ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន តាមផ្លូវ​ទឹក​ដោយ​ឆ្លងកាត់​តាម ច្រកព្រំដែន​ជ្រៃ​ធំ ក៏​ជា​ប្រភព​សេដ្ឋកិច្ច មិនចេះ​រីងស្ងួត​របស់លោក ខឹម វិ​ចិ​ត្រា ផងដែរ​។ ដោយឡែក​មន្ត្រី​មួយចំនួន រកតែ​លុយ​ចាក់​សាំង​ម៉ូតូ ជិះ​ទៅធ្វើ​ការ ឬ​រកលុយ​ធ្វើ​សោហ៊ុយ​ទៅលេង​ប្រពន្ធ​កូន សឹង​មិនបាន​ផង ព្រោះតែ​លោក ខឹម វិ​ចិ​ត្រា ពូកែ​ក្តោប​ប្រភព​ចំណូល យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទ្រង់ទ្រាយ​ធំជាងគេ ប្រចាំ​ច្រក​ជ្រៃ​ធំ​នេះ មានឈ្មោះ ហេង ទឹក​សុទ្ធ ឬ ហេង ស្ទឹងមានជ័យ ហើយ​តា​ហុង ក៏មាន​ចំណែក​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ មកពី​តាម​បណ្តា​ខេត្ត​នានា ជាពិសេស​មកពី​តាមផ្លូវ​ជាតិ​លេខ​៥ ឆ្លងកាត់​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ក្រុង​តាខ្មៅ  ឡើង​តាម​ផ្លូវជាតិ​លេខ​២១​បេ ចេញទៅ​ច្រក​ជ្រៃ​ធំ ដោយ​គ្មាន​នរណា ហ៊ាន​ហើបមាត់​នោះទេ​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ច្រើន​ត្រូវ​បានដាក់​ឲ្យ​ប្រចាំការ ឬ​បង្កើត​ប៉ុស្តិ៍​ជជុះ យ៉ាង​អនាធិបតេយ្យ​តាមផ្លូវ​ជាតិ​លេខ​២១​បេ បានត្រឹមតែ​អង្គុយ​រាប់​ក្បាល​ឡាន ដឹកឈើ​យកលុយ​មិនដែល​ខ្វល់ខ្វាយ ពី​ការបង្ក្រាប​បទល្មើស​ម្តង​ណា​ឡើយ ហើយ​គេ​ដឹងថា​ឈ្មួញ​ដែល​រកស៊ី ដឹកជញ្ជូន​ឈើ​ធំៗ​ទាំងនោះ សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ របស់លោក អ៊ុង តារា និង​នគរបាល​សេដ្ឋកិច្ច ដែល​ប្រចាំការ​តាម​ដងផ្លូវ​នោះ ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​។​

​ប្រជាពលរដ្ឋ​ក៏បាន​រអ៊ូរទាំ​ផងដែរ​ថា លោក ខឹម វិ​ចិ​ត្រា ក៏បាន​ចាត់តាំង​ឲ្យ មន្ត្រីក្រោមឱវាទ​របស់​គាត់ កោសរូស​ប្រជាពលរដ្ឋ ឲ្យ​បង់លុយ​នៅពេល​មានធុរៈ ឆ្លង​ដែន​ចូលទៅ​ស្រុក​យួន តាម​ច្រក​ជ្រៃ​ធំ ដោយ​បង្ខំ​ឲ្យ​បង់លុយ​ក្នុង​ម្នាក់ ២​ម៉ឺន​ទៅ​៣ ម៉ឺន​រៀល ចំពោះ​ប្រជាពលរដ្ឋ ដែលមាន​លិខិតស្នាម សម្រាប់​ឆ្លងដែន ប៉ុន្តែ​សម្រាប់​អ្នកជំងឺ ដែល​ត្រូវ​សង្គ្រោះបន្ទាន់ នាំទៅ​ស្រុក​យួន​តាម​ច្រក​ជ្រៃ​ធំ ហើយ​គ្មាន​លិខិតស្នាម ត្រូវ​នគរបាល​អន្តោប្រវេសន៍ របស់លោក ខឹម វិ​ចិ​ត្រា កោសរូស​បង្ខំ ឲ្យ​បង់លុយ​ចាប់ពី ២០​ម៉ឺន​រៀល ដល់ ៣០​ម៉ឺន​រៀល​សម្រាប់​អ្នកជំងឺ​ម្នាក់ៗ​។ ក្នុងករណី​សុំ​បញ្ចុះតម្លៃ លោក ខឹម វិ​ចិ​ត្រា បាន​ឲ្យ​ប្រជាពលរដ្ឋ ដែល​មានធុរៈ​ទាំងនោះ ឡើង​មកសុំ​លិខិតស្នាម​ពី​ថ្នាក់លើ ជាការ​ផ្ចាញ់ផ្ចាល់​ចំពោះ ប្រជាពលរដ្ឋ​យ៉ាង​កំរោល​។​

​ដោយឡែក សម្រាប់​ជនជាតិ​យួន ឲ្យ​តែមាន​លុយ​បង់​ឲ្យ​លោក ខឹម វិ​ចិ​ត្រា ចាប់ពី ១០​ដុល្លារ ដល់​២០ ដុល្លារ អាច​ឆ្លងដែន​ចេញចូល​ប្រទេស​កម្ពុជា គ្មាន​នរណា​ត្រួតពិនិត្យ​លិខិតស្នាម​នោះទេ ហើយ​ក្នុង​មួយថ្ងៃៗ គ្រាន់តែ​ជនជាតិ​យួន​ដែល ញៀន​ល្បែងស៊ីសង នាំគ្នា​មកលេង​ល្បែង​បញ្ជល់មាន់ បៀ អាប៉ោង តៃ​ស៊ីវ នៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ ឬ​នៅក្នុង​កាស៊ីណូ​ជាប់​ព្រំដែន មាន​ចំនួន​រាប់រយ​នាក់ សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ មន្ត្រីនគរបាល​អន្តោប្រវេសន៍ របស់លោក ខឹម វិ​ចិ​ត្រា តិច​បំផុត ២​ម៉ឺន​រៀល ដល់​៤ ម៉ឺន​រៀល​។  ក្នុង​តំណែង​ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍​ប្រចាំ ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ លោក ខឹម វិ​ចិ​ត្រា មានការ​ផ្លាស់ប្តូរ​ជីវ​ភាព​ថ្មី យ៉ាង​ឆាប់រហ័ស​ផ្តើមចេញ ពី​អំពើពុករលួយ​នៃ​ការបង្ខំ ឲ្យ​អ្នកដំណើរ​ឆ្លងដែន​បង់​លុយ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​៕

Wat-vichitra-400x288
​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item