Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ប៉ូ​លិស​​ខណ្ឌ​​សែន​​សុខបាន​​ឃាត់​ខ្លួន​​បុរ​ស​​វ័យ​ក្មេង​​ម្នាក់ប​ន្ទាប់​ពី​​បាន​ធ្វើ​​ស​កម្ម​ភាពរំ​លោភ​​សេព​ស​ន្ថវៈប្រ​ហែល១​​ម៉ោង​​ប៉ុ​ណ្ណោះ

​រាជធានី​ភ្នំពេញ ៖ ប៉ូ​លិស​​ខណ្ឌ​​សែន​​សុខ បាន​​ឃាត់​ខ្លួន​​បុរ​ស​​វ័យ​ក្មេង​​ម្នាក់ ប​ន្ទាប់​ពី​​បាន​ធ្វើ​​ស​កម្ម​ភាព រំ​លោភ​​សេព​ស​ន្ថវៈ ប្រ​ហែល ១​​ម៉ោង​​ប៉ុ​ណ្ណោះ កាល​ពី​​ម៉ោង ៩​​យប់​​ថ្ងៃ​ទី​​១៥ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​​ចំ​ណុច​​ប​ន្ទប់​​ផ្ទះ​ជួល មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តែ​ជនសង្ស័យ​បាន​អះអាងថា ជា​រឿង​ទំនាក់ទំនង​ស្នេហា ស្រឡាញ់គ្នា​ទើបតែ បាន​មួយអាទិត្យ​។​

​ជនសង្ស័យ​មានឈ្មោះ ថន បញ្ញា អាយុ ២០​ឆ្នាំ ជា​បុគ្គលិក​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​រំលោភ​សេពសន្ថវៈ ស្ត្រី​ឈ្មោះ ស​.​គ​.​ធ អាយុ ២២​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ រហូត​បានសម្រេច ហើយ​ជនរងគ្រោះ​និង​ក្រុមគ្រួសារ ជា​អ្នកប្ដឹង​ឲ្យ​សមត្ថកិច្ច ជួយ​ឃាត់ខ្លួន​រក​យុត្តិធម៌​។ ស្ត្រី​រងគ្រោះ​បាន​និយាយថា នាង​មិន​ដែលមាន​ទំនាក់ទំនង មនោសញ្ចេតនា​ស្នេហា ជាមួយ​ជនជាប់ចោទ​រូបនេះ​ឡើយ ដោយ​នាង​បាន​ជួល​ផ្ទះ នៅ​បន្ទប់​ជាន់​ទី​៣ ឯ​ជនជាប់ចោទ នៅ​បន្ទប់​ជាន់​ក្រោម​។

​ស្ត្រី​រងគ្រោះ​បាន​បន្តថា ខណៈដែល​នាង​កំពុង នៅក្នុង​បន្ទប់​តែម្នាក់ឯង ពុំបាន​ចាក់សោ​ទ្វារ ក៏ត្រូវ​ជនសង្ស័យ​មក​ចាប់​ខ្ទប់មាត់ និង​រំលោភ​រហូត​បានសម្រេច ហើយ​គេចខ្លួន ទៅ​បន្ទប់​របស់គេ​វិញ​។ ប្រហែល ១​ម៉ោង​ក្រោយមក បងប្អូន​នាង​មកដល់ ទើប​នាង​ប្រាប់​អំពី​ករណីនេះ ហើយ​នាំគ្នា​ទៅប្តឹង​ប៉ូលិស ឲ្យ​មកឃាត់​ខ្លួន​ជនសង្ស័យ​តែម្តង​។ យ៉ាងណាក៏ដោយ នៅពេល​ប៉ូលិស​សួរនាំ ជនសង្ស័យ​បាន​បដិសេធថា ពុំបាន​ចាប់រំលោភ​ទេ គឺ​ស្រលាញ់គ្នា រយៈពេល ១​សប្ដាហ៍​មកហើយ តែ​នាង​បាន​ចោទប្រកាន់ ពីបទ រំលោភ​សេពសន្ថវៈ​៕

Wat 161210

​


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item