រាជធានីភ្នំពេញ ៖ ដោយទំនងជាខឹងប្តី មិនជូនទៅដើរលេង បន្ទាប់ពីតប់ប្រមល់ក្នុងការងារ ស្ត្រីម្នាក់ជាបុគ្គលិក កាស៊ីណូណាហ្គា ផ្នែកចែកបៀ បានយកក្រណាត់ចង.ក សម្លាប់ខ្លួននៅនឹងធ្នឹមបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះលេខ ១១៩E2 ក្រុមទី៥៤ភូមិ៩ ផ្លូវ១៨២ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។
ស្ត្រីដែលធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនមានឈ្មោះ ទេព សុគន្ធារី អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្តីឈ្មោះ លឹម ចំរើន ជាកម្មករកាត់ដេរ នៅរោងចក្រ SL ។ បុរសជាប្តីបានឲ្យដឹងថា កាលពីម៉ោង ១០យប់ថ្ងៃទី០៧ ខែធ្នូ ប្រពន្ធរបស់គាត់ បានបបួលទៅលេងកៀនស្វាយ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ប៉ុន្តែគាត់បានប្រាប់ប្រពន្ធថាជាប់រវល់ ហើយក៏បានចូលទៅដេកក្នុងបន្ទប់។ លុះដល់ម៉ោង ៣និង៣០ នាទីទៀបភ្លឺ ក៏ចេញទៅបត់ជើង ស្រាប់តែឃើញស្ត្រីជា ប្រពន្ធខ្លួនចងកសម្លាប់ខ្លួន បាត់ទៅហើយ៕
Source from: watphnom-news.com























Loading...




Post a Comment