Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បើ​តាម​​សេ​ច​ក្តី​រាយ​ការ​ណ៍ពី​​ប្រ​ជា​ពល​រ​ដ្ឋ​រ​ស់​នៅ​ក្នុងសង្កាត់​​ភ្លើង​​ឆេះ​​រទេះខណ្ឌ​​ពោធិ៍​​សែន​​ជ័យបាន​​ឲ្យ​​ដឹង​ថា​​បច្ចុ​ប្ប​ន្ន​នេះ

រាជធានី​ភ្នំពេញ ៖ បើ​តាម​​សេ​ច​ក្តី​រាយ​ការ​ណ៍ ពី​​ប្រ​ជា​ពល​រ​ដ្ឋ​រ​ស់​នៅ​ក្នុង សង្កាត់​​ភ្លើង​​ឆេះ​​រទេះ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ បាន​​ឲ្យ​​ដឹង​ថា​​ បច្ចុ​ប្ប​ន្ន​នេះ មាន​​រណ្តៅ​​ដី​​ធំ​ៗ​ជា​ច្រើន​​ក​ន្លែង ដែល​​កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ជីក​​កា​យ​​យក​​អាចម៍​ដី​​លក់ ដែល​មាន​ទំហំ​រាប់​ហិកតា មាន​ជម្រៅ​ប្រមាណ ២០​ម៉ែត្រ​ទៅ​៣០ ម៉ែត្រ​ជិត​ដល់​ក្បាល​ប្រេត ដែលមាន​មេ​ឈ្មួញ​ឈ្មោះ លាង តែម្តង​កំពុង​ធ្វើ​សកម្មភាព ដោយ​គ្មាន​ញញើត​ដល់​សមត្ថកិច្ច ពាក់ព័ន្ធ​ណា​ឡើយ​។​

​រណ្តៅ​ដី​ធំៗ​និង​ជ្រៅៗ​ទាំងនោះ ស្ថិតនៅក្នុង​ចំណុច ភូមិ​ជំនាង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​សកម្មភាព​បើក​ការដ្ឋាន ជីក​កាយ​យក​អាចម៍ដី​លក់ របស់លោក លាង នេះ​ធ្វើទៅបាន​ដោយសារតែ មានការ​ឃុបឃិត​ពី​អាជ្ញាធរ និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ជា​អ្នក​បើកដៃ​ឲ្យ​ផងដែរ​ហើយ​រណ្តៅ​ដី​ធំៗ​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​ផល ប៉ះពាល់​យ៉ាងខ្លាំង ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​មូលដ្ឋាន ដែល​ទាមទារ​ឲ្យ​លោក អភិបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ចុះ​ត្រួត​ពិនិត្យមើល​ឡើងវិញ អំពី​បញ្ហា​ដែល​កើតមាន នៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ នេះ​ផង​។​

​ប្រភពពី​ប្រជាពលរដ្ឋ បាន​បន្តទៀតថា ការបើក​ការដ្ឋាន​ជីក​កាយ យក​អាចម៍ដី​លក់​របស់លោក លាង មាន​ជម្រៅ​រហូតដល់ ២០​ម៉ែត្រ​ទៅ​៣០ ម៉ែត្រ​គឺ​វា​ខុស​នឹង​បច្ចេកទេស ដែល​ច្បាប់​បានកំណត់​។ បើតាម​ការអះអាង​រប​ស់ម​ន្ត្រី សមត្ថកិច្ច​ជំនាញ​នៅ​សាលាខណ្ឌ គឺ​ការដ្ឋាន​ជីក​កាយ​យក​អាចម៍ដី​លក់ របស់លោក លាង បណ្តាល​ឲ្យ​មាន​រណ្តៅ​ធំៗ វា​អាច​បង្ក​ឲ្យ​មានការ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដីស្រែ របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ ដែល​ពួកគាត់​កំពុង​បង្កបង្កើនផល ដូចជា​ដំណាំ​ស្រូវ​ជាដើម​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏ដូចជា​អ្នកធ្វើដំណើរ តាមផ្លូវ​ជាតិ​បាន​រអ៊ូរទាំ​ថា ក្រុម​ឡាន​ដឹក​ដី​ធំៗ របស់លោក លាង បច្ចុប្បន្ននេះ​កំពុងតែ បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​បរិស្ថាន និង​ការធ្វើដំណើរ រួមទាំង​ការរស់នៅ របស់​ប្រជាពលរដ្ឋ ដោយសារតែ​ក្រុម​ឡាន​ដឹកជញ្ជូន​អាចម៍ដី​ទាំងនោះ ដាក់​ពេញ​ហៀរ​ទ្រុង ជ្រុះ​អាចម៍ដី​ពេញ​ផ្លូវថ្នល់ បង្ក​ការលំបាក​សព្វបែបយ៉ាង ដល់​អ្នកធ្វើដំណើរ​យ៉ាង​ខ្លាំង​។ ពាក់ព័ន្ធ​នឹង​ករណីនេះ កាសែត​វត្តភ្នំ បានធ្វើការ​ព្យាយាម​ទំនាក់ទំនង ទៅ​លោក​អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សុំ​ការបំភ្លឺ​រាល់​បញ្ហា ដែលមាន​កើតឡើង​ដូចខាងលើ ក៏ប៉ុន្តែ​ពុំមាន​ប្រភព​ណា ទំនាក់ទំនង​បាន​នោះទេ​៕ ដោយ ព្រះ​ច័ន្ទ​

Wat 08121 Wat 08122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item