ប្រទេសថៃ ៖ នៅថ្ងៃអាទិត្យនេះ ក្រុមអាជ្ញាធរថៃ បានសាងសង់ របាំងបិទផ្លូវជាថ្មី នៅជុំវិញអគាររដ្ឋ សំខាន់ៗនៅក្នុង ក្រុងបាងកក បន្ទាប់ពីក្រុមអ្នកតវ៉ា ប្រឆាំងបានអំពាវនាវឲ្យមានការ ជំរុញជាលើកចុងក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ នេះបើយោងតាមគេហទំព័រ ឌឺណេសិន របស់ប្រទេសថៃ ដែលបានចុះផ្សាយ កាលពីព្រឹកមិញនេះ។
ភាពតានតឹងថ្មីមួយ បានកើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នា តាមផ្លូវជាច្រើនថ្ងៃរវាងប៉ូលិស និងក្រុមបាតុករ ដែលព្យាយាមផ្ដួលរំលំ នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងទប់ស្កាត់ឥទ្ធិពល នយោបាយរបស់បងប្រុសលោកស្រី គឺលោក ថាក់ស៊ីន។ មេដឹកនាំតវ៉ាលោក ស៊ូថេប ធឿកស៊ូបាន ដែលប្រឈមនឹងដីកាចាប់ខ្លួន ពីបទបះបោរពីថ្ងៃសុក្រ បានស្រែកអំពាវនាវ ជួបជុំគ្នាជាចុងក្រោយ សម្រាប់ការផ្ដួលរំលំរដ្ឋាភិបាល។
យ៉ាងណាក៏ដោយលោក បារ៉ាដន ផាតាណាតាប៊ុត ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិ បានថ្លែងថា ក្រុមប៉ូលិសនឹងដាក់របាំងផ្លូវនានា ជាពិសេសនៅជុំវិញវិមានរដ្ឋាភិបាល និងសភា ៕
Source from: watphnom-news.com























Loading...




Post a Comment