Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តព្រះវិហារ៖យ៉ាង​ហោច​ណាស់ពល​ករ​​ខ្មែរ​​ចំ​នួន៨​​នាក់​​បាន​រង​របួ​ស​ធ្ងន់​​ស្រាលកាល​ពី​​ថ្ងៃ​ទី​​១៨ខែ​ធ្នូឆ្នាំ​​២០​១៣

ខេត្តព្រះវិហារ ៖ យ៉ាង​ហោច​ណាស់ ពល​ករ​​ខ្មែរ​​ចំ​នួន ៨​​នាក់​​បាន​រង​របួ​ស​ធ្ងន់​​ស្រាល កាល​ពី​​ថ្ងៃ​ទី​​១៨ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ដោយ​សារ​​ក្រុម​​ទា​ហាន​​ថៃ​​បាញ់​រះ ខណៈ​ដែល​ពួក​គេ​​ឆ្លង​ដែន​​ខុស​ច្បាប់ ចូល​ក្នុង​​ទឹក​ដី​​ថៃ​​តាម​​ច្រក​​អាន​សេះ ទៅ​​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង ហើយ​ពលករ​ចំនួន ៤​នាក់​ក្នុងចំណោម ៨​នាក់ បានទទួល​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តព្រះវិហារ​។​

​ពលករ​ដែលជា​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យ​បាល ខ្លះ​ត្រូវ​គ្រាប់កាំភ្លើង ចំពោះ ចំ​ចង្កេះ និង​កំប៉េះគូទ ប៉ុន្ដែ​មិន​បណ្ដាល​អោយស្លាប់ បាត់បង់​ជីវិត​នោះទេ​។ អាជ្ញាធរ​មូលដ្ឋាន បាន​ទទួលស្គាល់ថា ពិត​ជាមាន​ករណីនេះ កើត​ទ្បើង​ប្រាកដ​មែន ហើយ​ត្រូវបាន​គេ​ស៊ើប​ដឹងថា ពលករ​ខ្មែរ​ទាំង ៨​នាក់​ខាងលើ រស់នៅ​ឃុំ​រំដោះ​ស្រែ ក្នុងស្រុក​ជាំ​ក្សាន្ដ មានមុខ​របរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ចាស់ ធ្លាប់​ចេញចូល​ទឹកដី​ថៃ​ខុសច្បាប់ ទៅ​កាប់​ឈើ​គ្រញូង ជា​ញឹកញាប់ ។​

​មានការ​បង្ហើប​អោយដឹង​ផងដែរ​ថា មាន​ពលករ​ខ្មែរ​ខុសច្បាប់​ប្រមាណ ៣០០​នាក់​បាន​ចូល ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ តាម​ច្រករបៀង​នានា ជាប់​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ ដូចជា​ច្រក​អូរ​ចាក់ច្រែង ច្រក​បុ​ស្បូវ​ជាំ​តែ ច្រក​អានសេះ និង​ច្រក​មុំ​៣ ហើយ​ពួកគេ​មាន ជីវភាព​ទីទាល់ក្រ ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ក្នុង​ដី​ថៃ​ភាគច្រើន មិនទាន់បាន​វិល​ត្រ​ទ្ប​ប់ ចូលមកក្នុង​ទឹកដី​កម្ពុជា​វិញ​នៅ​ទ្បើ​យ​ទេ រហូតមកដល់​ថ្ងៃនេះ មិនដឹង​ជា​ពួកគេ​មាន​វាសនា បែបណា​នោះឡើយ​៕

Wat 201215 Wat 201216


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item