Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ការ​​ផិត​ក្បត់​​គឺ​ជា​​រឿង​អា​ស្រូវដែល​​ម​នុស្ស​​គ្រប់​គ្នាតែង​​យក​មក​​និ​យាយ​ដើម​​គ្នាពី​ក្រោយ​​ខ្នងទាំង​​ពួក​គេ​​ធ្វើ​ការ​​ស​ន្និ​ដ្ឋាន​​ខុស​​ទាំ​ង​​ស្រុង​​ក៏​មាន

​រាជធានី​ភ្នំពេញ ៖ ការ​​ផិត​ក្បត់​​គឺ​ជា​​រឿង​អា​ស្រូវ ដែល​​ម​នុស្ស​​គ្រប់​គ្នា តែង​​យក​មក​​និ​យាយ​ដើម​​គ្នា ពី​ក្រោយ​​ខ្នង ទាំង​​ពួក​គេ​​ធ្វើ​ការ​​ស​ន្និ​ដ្ឋាន ​​ខុស​​ទាំ​ង​​ស្រុង​​ក៏​មាន ហើយ​​លោក ស្កុ​ត ហាល់​​ហ​ស្ស​​មេន អ្នក​ឯក​ទេស​​ចិត្ត​​វិទ្យា នៃ​​សា​កល​វិ​ទ្យា​ល័យ​​ប្រោ​ន បានធ្វើការ​ស្រាវជ្រាវ លើ​បុរស​ស្ត្រី ជីវិត​គូស្នេហ៍ និង​អាពាហ៍ពិពាហ៍​ជាង​១០​ឆ្នាំ​មកហើយ បានលើកឡើង​នូវ​ការសន្និដ្ឋាន​ខុស​ទាំង​១០ ចំណុច ដែល​មនុស្ស​យើង តែង​យល់ច្រឡំ​ពី​ទង្វើ​ផិតក្បត់​នេះ​។​

១-​នៅពេល​បែកការណ៍​រឿង​ផិតក្បត់ គូស្នេហ៍​មិនអាច​បន្ត​រស់នៅ រីករាយ​ជាមួយគ្នា​ទៀត​ទេ ៖ ជាការ​ពិតណាស់ លើ​លោក​នេះ​គ្មាន​អាថ៌កំបាំង​ទេ​។ អ្នក​ដែល​លួចលាក់ មាន​ជន​ទី​៣ តែងតែ​ត្រូវគេ​ចាប់បាន​នៅ​ថ្ងៃ​ណាមួយ ជាមិនខាន​។ ប៉ុន្តែ​មិនមែន​ថា នោះ​ជា​ថ្ងៃ​អវសាន​នៃ ចំណង​ស្នេហ៍​របស់​អ្នក​ឡើយ​។ ជាក់ស្ដែង ក្រោយពី​ការ​បែកការណ៍ រឿង​លួចលាក់​មាន​អ្នកថ្មី​ក្រោយខ្នង គូស្នេហ៍​​ប្រ​មា​ណ​​ជា ៥០​​​ភាគ​រ​យ​​បែរ​ជា​​អាច​​ផ្សះ​ផ្សា​​គ្នា កាន់តែ​យល់ចិត្ត​គ្នា និង​រឹតចំណង​ស្នេហ៍ ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ថែម​ទៀតផង​។​

២-​អ្នក​លួចលាក់​មាន​សហាយ​ច្រើន តែ​មិន​រីករាយ​នឹង​ជីវិត អាពាហ៍ពិពាហ៍​បច្ចុប្បន្ន ៖ យោងតាម​ការ​ស្ទាបស្ទង់​មតិ មនុស្ស​រាប់ពាន់នាក់ ប្ដី​ប្រពន្ធ​ដែល​លួចលាក់ មាន​ថ្មី​មួយចំនួន មិន​ចង់​ធ្វើការ​លែងលះ​ទេ​។ ចំណោម​បុរស ដែល​ផិតក្បត់​ភរិយា​មាន ៥៦​ភាគរយ​ជា​បុរស ដែល​ស៊ូ​មិន​​លែង​​ប្រ​ពន្ធ​។ ក្នុង​ចំ​ណោម​​ស្ត្រី​​ដែល​ផិតក្បត់​ស្វាមី មាន​៣៤​ភាគរយ​ជានា​រី​ដែល​មិន​ចង់​លែង​ប្ដី​របស់ខ្លួន​។​

៣-​ទង្វើ​ផិតក្បត់​មិន​ត្រឹមតែ ជាការ​ឡើង​គ្រែ​ជាមួយ​ដៃគូ​ផ្សេង​ទេ តែ​វា​ជាការ​បែកចិត្ត​តែម្តង ៖ ជួនកាល តម្រូវការ​សិច តែ​ម្យ៉ាង​ក៏​ធ្វើ​ឲ្យ​មនុស្ស ស្វែងរក​ជន​ទី​បី​មក បង្គ្រប់​ដែរ ប៉ុន្តែ​មិនមែន​មានន័យថា អ្នកនោះ​នឹង​ប្រគ​ប់​បេះដូង ឲ្យ​ជន​ទី​បី​ដែរ​។ ពោលគឺ​អ្នកខ្លះ​គ្រាន់តែ ចង់រក​ដៃគូ​ថ្មី​ដើម្បី​សប្បាយ មួយពេល​ឲ្យ​ប្លែក​អារម្មណ៍​ប៉ុណ្ណោះ មិនមែន​ចង់​មាន​ទំនាក់ទំនង ផ្លូវចិត្ត​អ្វី​វែងឆ្ងាយ ជាង​ល្បែង​លើ​គ្រែ​ឡើយ​។​

៤-​បើ​គ្មាន​ការរួមរ័ក គេ​មិន​ហៅថា​សកម្មភាព​ផិតក្បត់​ឡើយ ៖ ការ​ផិតក្បត់​ជាច្រើន​ករណី មិន​មាន​​ស​កម្ម​ភាព​​រួម​​ភេទ ទាល់តែសោះ​។ ជួនកាល​អ្នកនឹង នឹកឃើញ​ដល់​ជន​ទី​បី ហើយ​អ្នក​​បាន​​​ចំ​​ណា​យ​​ពេល​​មួយ​​រា​ត្រី នៅក្នុង​ការិយាល័យ​ជាមួយគ្នា ជជែក​គ្នា​ពី​អាថ៌កំបាំង និង​រឿងរ៉ាវ​ឯកជន​ដទៃទៀត ដោយ​មិនបាន​ប៉ះពាល់​គ្នា​ស៊ីជម្រៅ​ទេ​។ អ្នក​គិតថា អ្នក​មិនបាន​ធ្វើ​អ្វី​ខុស​ គន្លង​សីលធម៌​ឡើយ ប៉ុន្តែ​ដៃគូ​របស់​អ្នក​នៅតែ​ចាត់ទុកថា នេះ​ជា​ផ្នែក​មួយ​នៃ​ទង្វើ​ផិតក្បត់​។​

៥- ការ​ផិតក្បត់​គឺ​កើតឡើង តែដោយសារ​សិច​ប៉ុណ្ណោះ ៖ ខុស ហើយ​! អ្នកខ្លះ​ចង់​សាក​ម្ហូប​ថ្មី ចង់​រួម​សង្វាស​ជាមួយ​ដៃគូ​ថ្មី​។ ប៉ុន្តែ​អ្នកខ្លះ​ទៀត​លួចលាក់ មាន​សហាយ​ដោយសារតែ ទទួលបាន​អារម្មណ៍ កក់ក្ដៅ​ពី​អ្នក​ទី​បី​នោះ​ប៉ុណ្ណោះ​។ សិច​មិនមែនជា​មូលហេតុ​ចម្បង នៃ​ការ​ផិតក្បត់​ទេ ពោលគឺ​វា​ត្រូវការ​ផ្លូវ​អារម្មណ៍​គួបផ្សំ​ផងដែរ​។​

៦-​គ្រួសារ​មាន​បញ្ហា ដៃគូ​ប្រាកដជា​ផិតក្បត់​រក​អ្នកថ្មី ៖ ជីវិត​គូស្រករ​ណា ក៏មាន​បញ្ហា​ដែរ​។ ការ​ផិតក្បត់​មិនមែន​កើតឡើង ដោយសារ​បញ្ហា​ក្នុង​គ្រួសារ​ឡើយ​។  អ្វី​ដែលជា​មូលហេតុ​ចម្បង គឺ​ប្ដី​ប្រពន្ធ​ជួប​បញ្ហា​តែ​មិនបាន​ដោះស្រាយ​ឲ្យ​ល្អ ទើប​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​នេះ បាត់បង់​ភាពកក់ក្ដៅ​រហូតដល់​ភាគី​ណាមួយ ត្រូវ​លួចលាក់​ស្វែងរក​អ្នកថ្មី មក​ស្អំ​បេះដូង​។​

៧-​អ្នក​ធ្លាប់មាន​ប្រវត្តិ​ផិតក្បត់​ម្ដង គឺ​ក្បត់​មួយជីវិត ៖ ជាការ​ពិតណាស់ ទម្លាប់​ផិតក្បត់​អាចជា​ស្លាកស្នាម​ដែល​ពិបាក​លុប​។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ អ្នក​ធ្លាប់​ខុស​ម្ដង​ក៏​អាច​កែខ្លួន និង​ធ្វើ​ឲ្យ​ចំណងស្នេហា កាន់តែ​រឹងមាំ​ផងដែរ​។ អ្នកជំនាញ​ចិត្ត​រូបនេះ បាន​ណែនាំ​ថា អ្នក​ផិតក្បត់​ត្រូវតែ​ចេះ សារភាព​កំហុស បកស្រាយ​ការពិត ទើប​ព្យាបាល​របួស​ផ្លូវ​ចិត្តបាន​។​

៨-​ការ​ផិតក្បត់​ជាទី​បញ្ចប់ នៃ​ជីវិត​អាពាហ៍ពិពាហ៍ ៖ តាម​ទិន្នន័យ ប្ដី​ប្រពន្ធ​ដែល​ធ្លាប់​ឆ្លងកាត់ ទុក្ខព្រួយ​ដោយសារ​ទង្វើ មាន​សហាយ​របស់​ដៃគូ​នោះ មាន​ប្រមាណ​ជាង ៥០​ភាគរយ​មិនបាន លែងលះគ្នា​ទេ​។ ទោះជា​មាន​របួស​បេះដូង​ក្ដី ក៏​ពួកគេ​សុខចិត្ត​រស់នៅ ជា​ប្ដី​ប្រពន្ធ​ដដែល​។​

៩-​ជន​ទី​បី​ជា​មនុស្ស​ដែល​ក្មេង និង​ស្អាត​ជាង​ដៃគូ​ជីវិត​របស់​អ្នក ៖ មិនមែន​ឲ្យ​តែ​ស្រី​ថ្មី ត្រូវតែ​ក្មេង​ជាង​ប្រពន្ធ​ឡើយ ហើយ​ប្រពន្ធ​ដែល​លួច​មាន សហាយ​មិនមែន​សុទ្ធតែ​ប្រព្រឹត្ត​ខុស ជាមួយ​ប្រុស​ក្មេង​ទេ​។ ពោលគឺ​ឲ្យ​តែ​អ្នកនោះ ជាម​នុស្ស «​ថ្មី​»​។​

១០-​ការ​ផិតក្បត់​ជា​ទង្វើ​ចេតនា ៖ ​ការ​ផិតក្បត់​ភាគច្រើន មិនមែន​កើតឡើង ដោយ​ចេតនា​ទេ​។ អ្នក​បម្រើការ​ជាមួយគ្នា អាចបង្កើត​ទៅជា​ភ្លើង​ស្នេហ៍ ដើម​រកាដែក ព្រោះតែ​ភាពស្និទ្ធស្នាល​នឹង​គ្នា រហូតដល់​ភ្លេច​ប្ដី​ប្រពន្ធ​ខ្លួន​នៅផ្ទះ​។ នេះ​មិនមែនជា​សកម្មភាព កើតឡើង​ដោយ​ចេតនា​ទេ​៕

Wat 03128 Wat 03129


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item