Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ឧ​ត្ត​រ​មានជ័យ៖ករ​ណី​​ឧក​ញ៉ាលឹមហេងចាក់​ដី​​លុប​​លេណ​ដ្ឋាន​​កង​ទ័ពការ​ពារ​​ព្រំ​ដែន​​លើ​​ខ្នង​ភ្នំ​​ដង​រែកនៃ​​តំបន់​ជប់​​គ​គីរ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ករ​ណី​​ឧក​ញ៉ា លឹម ហេង ចាក់​ដី​​លុប​​លេណ​ដ្ឋាន​​កង​ទ័ព ការ​ពារ​​ព្រំ​ដែន​​លើ​​ខ្នង​ភ្នំ​​ដង​រែក នៃ​​តំបន់​ជប់​​គ​គីរ ឃុំ​​អម្ពិ​ល ស្រុក​​បន្ទា​យ​​អ​ម្ពិល ខេត្ត​ឧ​ត្ត​រ​​មាន​ជ័យ ដើ​ម្បី​​សាង​សង់​​កា​ស៊ី​ណូ កំពុ​ង​ទ​ទួលរ​ង នូវ​​ការ​រិះ​គន់​​យ៉ាង​ខ្លាំង​​ក្លា សូម្បីតែ​មន្ត្រី​យោធា​ជាន់ខ្ពស់ ក៏​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ទង្វើ​របស់ ឧកញ៉ា លឹម ហេង ផងដែរ​។ គេ​ចាំ​មើលថា តើ​ក្រសួងការពារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ បែបណា​ទៅលើ​ឧកញ៉ា លឹម ហេង ដែល​ធ្វើ​សកម្មភាព ចាក់ដី​លុប​លេណដ្ឋាន​កងទ័ព សាងសង់​កាស៊ីណូ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រសិនបើ​គេ​បណ្តោយឱ្យ​ឧកញ៉ា លឹម ហេង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះ មានន័យថា​គឺជា​ការ​បើកដៃ ឱ្យ​មេ​ឈ្មួញ​រូបនេះ​បំផ្លាញ ផលប្រយោជន៍​ជាតិខ្មែរ​ទាំងមូល យ៉ាង​គួរឱ្យ​ស្អប់ខ្ពើម​។​
 
​មេបញ្ជាការ​គ្រប់គ្រង​យោធា ការពារ​ព្រំដែន ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ចំពោះ​គម្រោង សាងសង់​កាស៊ីណូ​មួយកន្លែង នៅជាប់​ព្រំដែន​កម្ពុជា​-​សៀម ក្នុង​តំបន់​ជប់​គគីរ លើ​ខ្នងភ្នំ​ដងរែក ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល បន្ទាប់ពី​មេ​ឈ្មួញ លឹម ហេង ប្រើ​គ្រឿងចក្រ​ឈូសឆាយ លុប​លេណដ្ឋាន របស់​កងទ័ព​មួយចំនួន ធ្វើឱ្យ​កងទ័ព​គ្មាន​ទីតាំង ឈរជើង​ការពារ​ព្រំដែន​។ ទង្វើ​របស់​មេ​ឈ្មួញ លឹម ហេង ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​ប្រយោជន៍​ជាតិខ្មែរ​ទាំងមូល ដូច្នេះ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​រម​ភូមិន្ទ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ ជាបន្ទាន់​ផងដែរ​។ លោក ទៀ បាញ់ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ប្រសិនបើ​ឈ្មួញ លឹម ហេង អាច​បំផ្លាញ​លេណដ្ឋាន របស់​កងទ័ព​នៅតាម​ព្រំដែន ស្រេច​តែ​អំពើ​ចិត្ត របស់ខ្លួន​តទៅទៀត​។​
 
​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ ទទួលបន្ទុក​ទិសឧត្តរ​មានជ័យ គឺ​លោក ឈិន ច័ន្ទ​ពណ៌ បាន​អះអាង​កាលពី​ថ្ងៃទី​១៧ ខែធ្នូ កន្លងទៅនេះ​ថា លោក​មិន​ពេញចិត្ត ចំពោះ​គម្រោង​សាងសង់​កាស៊ីណូ ដែល​បាន​ចាក់ដី​លុប​លេណដ្ឋាន​យោធា ដែល​កំពុង​ប្រចាំការ ការពារ​បូរណភាព​ទឹកដី​នោះទេ ព្រោះ​តំបន់​ដែល​គេ មាន​គម្រោង​សាងសង់​កាស៊ីណូ​នោះ គឺជា​ចំណុចក្តៅ ក្នុង​រឿង​ជម្លោះព្រំដែន ខ្មែរ​-​សៀម ដែល​កន្លងមក​កងទ័ព​ខ្មែរ បាន​ប្រឹងប្រែង​ការពារ តំបន់​នោះ​យ៉ាងខ្លាំង​។ លោក ឈិន ច័ន្ទ​ពណ៌ បាន​ជំរុញ​ឱ្យ​ឧកញ៉ា លឹម ហេង ពិចារណា​ឡើងវិញ ព្រោះ​ទង្វើ​នោះ​គឺជា កំហុសឆ្គង​ធ្ងន់ធ្ងរ​ណាស់ ដូចដែល​មន្ត្រី​យោធា ឈរជើង​តាម​តំបន់​ព្រំដែន ក្នុង​ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អះអាងថា​ឧកញ៉ា លឹម ហេង ត្រូវ​ដកថយ​ជាបន្ទាន់ ពី​តំបន់​នោះ​។

​ក្រុមមន្ត្រី​យោធា​បាន​បញ្ជាក់ថា ការដែល​ឧកញ៉ា​លឹម ហេង លុប​លេណដ្ឋាន​កងទ័ព ការពារ​ព្រំដែន គឺជា​អំពើ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​ជា​រឿង​ដែល​យោធា មិនអាច​ទទួលយកបាន ជាដាច់ខាត​។ ប្រតិកម្ម​របស់​មន្ត្រី​យោធា​បែបនេះ គេ​មិនដឹងថា​ឧកញ៉ា លឹម ហេង ត្រូវ​ដកថយ​ឬ​យ៉ាងណា​នោះឡើយ ព្រោះ​អី​បើតាម​ដឹង ឧកញ៉ា លឹម ហេង មាន​ឥទ្ធិពល​ខ្លាំង​សម្បើម​ណាស់​។ លោក ទៀ បាញ់ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មិនត្រូវ​ព្រងើយកន្តើយ ចំពោះ​បញ្ហា​នេះ​ទេ ព្រោះ​ទីតាំង​ដែល​ឧកញ៉ា លឹម ហេង គ្រោង​សាងសង់​កាស៊ីណូ​នោះ គឺជា​កន្លែង​ឈរជើង ដ៏​សំខាន់បំផុត របស់​កងទ័ព​ខ្មែរ ព្រោះ​ការអនុញ្ញាតឱ្យ​ឈ្មួញ​បំផ្លាញ​លេណដ្ឋាន ការពារ​ព្រំដែន​របស់​យោធា តាម​អំពើ​ចិត្ត​មិនមែនជា​រឿង​ល្អ​ឡើយ​៕

Wat Lim heng11 Wat Lim Heng


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item