ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ អំឡុងពេលជនសង្ស័យ កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលក់ និងចែកចាយគ្រឿងញៀន ប៉ុន្តែពាក់ពន្ធ័ទៅនឹង ប្រភពដើមដែលជាមេខ្លោង ផ្តល់គ្រឿងញៀននេះ ជនសង្ស័យមិនឆ្លើយសារភាពទេ។
លោក សាន់ ប៊ុនថន នាយការិយាល័យ ប្រឆាំងបទល្មើស ជួញដូរគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននោះ មានឈ្មោះ គឹម វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងខេត្តព្រះសីហនុ ប្រកបរបរជាអ្នករត់ម៉ូតូឌុប។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានចុះទៅធ្វើការឆែកឆេ នៅផ្ទះជនសង្ស័យ រកឃើញវត្ថុតាងមួយចំនួន រួមមានគ្រឿងញៀន ប្រភេទមេតំហ្វេតាមិន ទឹកកកចំនួន ២កញ្ចប់ធំ និង ៤២កញ្ចប់តូច សរុបទម្ងន់ ១១,៩ក្រាម និងគ្រឿងញៀនប្រភេទ wy ពណ៌ក្រហមចំនួន ៨០គ្រាប់ ម៉ូតូម៉ាកហុងដា ១គ្រឿង និងទូរស័ព្ទមួយគ្រឿងទៀត៕
Source from: watphnom-news.com























Loading...




Post a Comment