Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ថ្មីៗ​​នេះ​​គេ​​រក​ឃើញ​​អ​នុ​ក្រឹត្យ​​មួយដែល​​ចុះ​ហត្ថ​លេ​ខា​​កាល​​ពី​​ថ្ងៃ​ទី​​០៨ខែ​វិច្ឆិ​កាកន្លង​ទៅ​នេះបាន​​ប​ង្ហា​ញ​ថា

​រាជធានី​ភ្នំពេញ ៖ ថ្មីៗ​​នេះ​​គេ​​រក​ឃើញ​​អ​នុ​ក្រឹត្យ​​មួយ ដែល​​ចុះ​ហត្ថ​លេ​ខា​​ កាល​​ពី​​ថ្ងៃ​ទី​​០៨ ខែ​វិច្ឆិ​កា កន្លង​ទៅ​នេះ បាន​​ប​ង្ហា​ញ​ថា អច​ល​ន​ទ្រព្យ​​សំ​ខាន់​ៗ ជា​ទី​​តាំង​អគា​រ​រដ្ឋ ដែល​​សេស​សល់​​តាំង​ពី ស​ម័យ​​សង្គម​រាស្ត្រ​និ​យម ចំនួន ៦​​កន្លែងក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង ត្រូវបាន​រៀបចំ ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ ជា​អចលនទ្រព្យ​របស់​រដ្ឋ កាន់កាប់​ដោយ​ឯកជន ដើម្បី​ត្រួស​ត្រាយផ្លូវ សម្រាប់​ការលក់ដូរ ឬ​ការផ្លាស់ប្តូរ​ទីតាំង ជាមួយ​ក្រុមហ៊ុន​ឯកជន​នានា​។

​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា ដោយ​សម្តេច ហ៊ុន សែន បាន​ផ្លាស់ប្តូរ​ស្ថានភាព អគារ​រដ្ឋបាល ចំនួន ៦​ទីតាំង ពី​អគារ​សាធារណៈ​របស់​រដ្ឋ ដែល​មិនអាច​លក់ដូរ​បាន ទៅជា​អគារ​ឯកជន​របស់រ​ដ្ឋ ហើយ​អគារ​ទាំងនោះ ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ឧស្សាហកម្ម​រ៉ែ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប ដល់​ទៅ​ជាង ៦៤,៥៨៧ ម៉ែត្រក្រឡា​។ ក្នុងចំណោម​អគារ​ដែល​ត្រូវ ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ តាម​សេចក្តីសម្រេច ក្នុង​អនុក្រឹត្យ​នោះ​រួមមាន ទីតាំង​ការិយាល័យ​ប្រៃសណីយ៍ សាខា​បឹង​ព្រលិត ស្ថិតនៅតាម​បណ្តោយ មហាវិថី​ព្រះសីហនុ នៅក្បែរ​ចំណុចប្រសព្វ​គ្នា ជាមួយ​មហាវិថី​ព្រះមុនីវង្ស ដែល​នេះ​ជា​អគារ ការិយាល័យ​ប្រៃសណីយ៍​ធំ​បំផុត​ទី​២ ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ទំហំ ១,៥៨៤​ម៉ែត្រក្រឡា​។

​ដោយឡែក ការិយាល័យ​ប្រៃសណីយ៍​មួយទៀត គឺ​សាខា​អូឡាំពិក ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា អចលនទ្រព្យ​ឯកជន​ផងដែរ​។ នៅ​ខេត្តបាត់ដំបង​ឯណោះ​វិញ ដី​រដ្ឋ​ដែលមាន​ទំហំ ៦២,៧៤០​ម៉ែត្រក្រឡា ដែលជា​កម្មសិទ្ធិ របស់​ក្រសួង​ឧស្សាហកម្ម ក៏ត្រូវ​បានធ្វើ​ចំណាត់ថ្នាក់ ឡើងវិញ​ផងដែរ​។ យោងតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ដដែល​នេះ ក៏មាន​ការស្នើសុំ​ឲ្យ ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​ឧស្សាហកម្ម ធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ លើ​ទីតាំង​អគារ​ទាំងនោះ​។ ក្រុមមន្ត្រី​មួយចំនួន មិន​ហ៊ាន​រៀបរាប់​លម្អិត ពី​បញ្ហា​ដោះដូរ​ទីតាំង អគារ​រដ្ឋ​និង​ដី​ជា​កម្មសិទ្ធិ របស់​រដ្ឋ​ចំនួន ៦​កន្លែង​នេះ​ទេ ហើយ​មន្ត្រី​តូចតាច​ខ្លះ បាន​លើកឡើងថា មាន​គេ​រត់ការ​ខ្វែងដៃខ្វែងជើង សម្រាប់​ការលក់ដូរ ឬ​ការដោះដូរ​ទីតាំង​អគារ​រដ្ឋ តាំងពី​មុនពេល​បោះឆ្នោត​មកម្ល៉េះ​។​

​អាច​និយាយបានថា ការប៉ុនប៉ង​ដោះដូរ ទីតាំង​អគារ​រដ្ឋ​នេះ ធ្វើឡើង​តាំងពី​ជំនាន់​រដ្ឋមន្ត្រី​មុន ដែល​ក្រសួង​ឧស្សាហកម្ម មាន​លោក ស៊ុយ សែម ហើយ​ក្រសួង​ប្រៃសណីយ៍ មាន​លោក សូរ ឃុន ផងដែរ​។ ស្ទើរ​ក្លាយជា​ទម្លាប់​ទៅហើយ សម្រាប់​ការដោះដូរ ទីតាំង​អគារ​រដ្ឋ​ដែល​ភាសា​សាមញ្ញ គេ​និយាយថា លក់​អគារ​រដ្ឋ ដែល​ស្ថិតក្នុង​ទីតាំង​ល្អ មានតម្លៃ​ថ្លៃ ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយ​គ្មាន​តម្លាភាព ហើយ​ក្រុមហ៊ុន​ទាំងនោះ ទៅ​ទិញ​ដី​នៅ​ជាយក្រុង ក្នុង​តម្លៃថោកៗ​ដើម្បី​កសាង អគារ​ដែល​មិនសូវ មានគុណ​ភាព គ្មាន​ស្តង់ដារ​ប្រគល់ជូន​រដ្ឋ​វិញ ប្រមូល​លុយ​ចំណេញ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន តាមរបៀប​ពុករលួយ​៕

Wat 201219


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item