Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ដែល​ជា​ប់​​ពាក់​ព័ន្ធករ​ណី​​លួច​​កាច់​​សោ​រ​យក​​ម៉ូ​តូ១​​គ្រឿងពី​​ចំ​ណុ​ច​​អាង​​ក្រ​ពើក្នុង​ភូមិ​​​ដាំ​​ស្ពៃសង្កាត់​​ស្លា​​កែ​ត

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ដែល​ជា​ប់​​ពាក់​ព័ន្ធ ករ​ណី​​លួច​​កាច់​​សោ​រ​យក​​ម៉ូ​តូ ១​​គ្រឿង ពី​​ចំ​ណុ​ច​​អាង​​ក្រ​ពើ ក្នុង​ភូមិ​​​ដាំ​​ស្ពៃ សង្កាត់​​ស្លា​​កែ​ត ក្រុង​​បាត់​ដំ​បង បើក​រត់​គេច​​ទៅ​ដល់ ស្រុក​​មោង​ឫ​ស្សី ក៏​ត្រូវ​​កម្លាំង​​អា​វុធ​​ខេត្ត ស​ហ​ការ​​ជា​មួយ​​អាវុធ​ហត្ថ​ស្រុក ស្រាវជ្រាវ​ឃាត់ខ្លួន កសាង​សំណុំរឿង​ពីបទ​លួច មាន​ស្ថាន​ទម្ងន់ទោស​បញ្ជូន ទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣​ចាត់ការ​តាម​នីតិវិធី ហើយ​ម៉ូតូ​ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន ម្ចាស់​ដើម​វិញ​។​

​ហេតុការណ៍​លួច​ប្រព្រឹត្ត​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៨​និង​៣០ នាទី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​អាង​ក្រពើ ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ហើ​យេ​ជនល្មើស​បាន​បើក​រត់  ទៅដល់​ស្រុក​មោងឫស្សី ក៏ត្រូវ​កម្លាំង​អា​វុ​ត្ថ ស្រាវជ្រាវ​ចាប់បាន​។ ជនសង្ស័យ​ដែល​ត្រូវ សមត្ថកិច្ច​ចាប់ខ្លួនបាន​មានឈ្មោះ មឿ​ន ចិន្តា ហៅ​រ័ត្ន អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​និ​មិ្ម​ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​ចំណែក​យុវជន​រងគ្រោះ មានឈ្មោះ វួ​ច វែង​ហុង អាយុ ១៧​ឆ្នាំ​ជា​សិស្ស រស់នៅ​ភូមិ​អូ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ហើយ​ម៉ូតូ​ដែល​ចោរលួច ម៉ាក​ស្កូ​ពី ពណ៌​ស គ្មាន​ស្លាក​លេខ ស៊េរី​ឆ្នាំ​២០១៣​លេខ​តួលេខ​ម៉ាស៊ីន KT110DE8020167​។  យុវជន​រងគ្រោះ​បាន​ប្រាប់ សមត្ថកិច្ច​ថា នៅវេលា​ម៉ោង ១៨​និង​៣០ នាទី​ខ្លួន​បាន​ចេញពី​រៀន ទៅ​ចំណុច​អាង​ចិញ្ចឹម​ក្រពើ ដោយ​ទុក​ម៉ូតូ​មួយ​ភ្លែត​នៅក្រៅ​របង រួច​ចូល​មើល​សត្វ​ក្រពើ ពេលចេញ​មកវិញ​បាត់​ម៉ូតូ ក៏​ប្តឹង​អាវុធហត្ថ​តែម្តង​។​

​បុរស​សង្ស័យ​ឈ្មោះ មឿ​ន ចិន្តា ហៅ​រ័ត្ន បាន​ឆ្លើយ​សារភាពថា ខ្លួន​ទើបតែ​រៀន ត​ភ្លើង​ចប់​ហើយ​រៀន​លួច​ជា​លើកដំបូង ក៏​លួចបាន​ម៉ូតូ​ពិតប្រាកដ​មែន​។ ហើយ​នៅ​ថ្ងៃកើតហេតុ ដោយ​មិនឃើញ​មាន​ម្ចាស់​នៅក្បែរ​ម៉ូតូ ខ្លួន​ក៏​យក​សោរ​អក្ស​ត​អ៊ិ​ល មក​កាច់​សោរ​ម៉ូតូ​បញ្ឆេះ ពេលនោះ​បាក់​សោរ​ពាក់កណ្តាល ក្នុង​កុងតាក់ ហើយ​បណ្តើរ​ចេញមក ដោះអាវ​ម៉ូតូ​ត​ភ្លើង​កុងតាក់ ជិះ​ទៅសម្ងំ​នៅ​ស្រុក​ថ្មគោល ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ​ទើប​ជិះ​ម៉ូតូ​បម្រុង​ទៅ​ភ្នំពេញ ក៏ត្រូវ​អាវុធហត្ថ​ស្រុក​ម៉ោង​ឬ​ស្សី ឃាត់ខ្លួន​បានតែ​ម្តង​៕

Wat 14123


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item